វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 2041 នាក់
ម្សិលមិញ 2184 នាក់
សរុប 13421915 នាក់
ខេត្តកំពង់ឆ្នាំង៖ករណីយ៍លិចទូក នៅឃពោធិស្រុកកំពង់លែង បន្ទាប់ពីបានជួយសង្គ្រោះកូនឡូវបានរកឃើញសាកសពស្ត្រីជាប្រពន្ធហើយ នៅវេលាម៉ោងជិត១រសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ។ នៅតែបុរសជាប្តីរកមិនទាន់ឃើញនៅឡើយទេ។លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង រួមនិងអាជ្ញាធរមូលដ្ធាន ព្រមទាំងកម្លាំងប្រដាប់អាវុធបានដឹកនាំកាចុះស្វែងរកនៅជុំវិញទីតាំងកើតហេតុ ។
សូមបញ្ជាក់ថាៈ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ មានភ្លៀងមួយមេយ៉ាងធំ លាយលំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យក្រឡាប់លិចទូកបាឡាស្មាច់១គ្រឿងដែលមានមនុស្ស៣នាក់ជិះនៅចំណុចខាងកើតកោះចាប ក្នុងភូមិសាស្ត្រឃុំពោធិ ស្រុកកំពង់លែង។ជនរងគ្រោះទាំង៣នាក់ ១.ឈ្មោះ រ៉េន រឹទ្ធ ភេទ ប្រុស អាយុ ៣០ឆ្នាំ ត្រូវជាប្ដីបានបាត់ខ្លួន ២.ឈ្មោះ អេង យីម ភេទ ស្រី អាយុ ៤៤ឆ្នាំ ត្រូវជាប្រពន្ធបានបាត់ខ្លួន និង៣.ឈ្មោះ ប៉ុន ភារម្យ ភេទ ប្រុស អាយុ១៦ឆ្នាំ ត្រូវជាកូន បានហែលរួច។ ជនរងគ្រោះមានទីលំនៅ ក្នុងភូមិដំណាក់កកោះ ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។