» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7150 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697321 នាក់

ថៃ​ដេញ​សម​ត្ត​កិច្ច​ខ្មែរ​ឲ្យ​រើ​ស្កែ​ន​កូ​វិដ​ចេញពី​ច្រក​អូរ​ស្មាច់​តែ​ខ្មែរ​មិន​ស្តាប់​!?

 

​ឧត្ដរមានជ័យ​៖ អាជ្ញាធរ​ថៃ​បានមក​ពិនិត្យ​កន្លែង​ដាក់​ម៉ាស៊ីន​ស្គែ​ន​មេរោគ​ខ្នាត​ធំ​របស់​ក្រុមគ្រូពេទ្យ​ច​ត្តា​ឡី​ស័ក​កម្ពុជា រ ត្រង់ចំណុច​ព្រំដែន​ច្រកទ្វារ​អូរ​ស្មាច់​ក្រុង​សំរោង​នៅក្នុង​ទឹកដី​ខ្មែ ទារ​ឲ្យ​ភាគី​កម្ពុជា រុះរើ​កន្លែង​ដាក់​ម៉ាស៊ីន​ស្គែ​ន​មេរោគ​នេះ ចេញ តែ​ខ្មែរ​មិន​ស្តាប់​!​។​a co scanthai1 

​ប្រភពពី​មន្ត្រី​ខ្មែរ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ បានឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០ មាន​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​ថៃ​-​កម្ពុជា ប្រចាំ​ទីតាំង​ទី​២ របស់​ភាគី​ប្រទេស​ថៃ ចំនួន​៤​នាក់ បាន​ចុះមក​ត្រួតពិនិត្យ​កន្លែង​ដាក់​ម៉ាស៊ីន​ស្គែ​ន​មេរោគ​កូ​វិដ​ខ្នាត​ធំ​របស់​កម្ពុជា នៅ​មាត់​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់​របស់​ក្រុមគ្រូពេទ្យ​ច​ត្តា​ឡី​ស័ក​កម្ពុជា ដែល បាន​សាងសង់​កាលពី​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២០ ត្រង់ចំណុច UA (60 305-95868) ។

ភាគី​ថៃ គម្រាម​ឲ្យ​ភាគី​កម្ពុជា រុះរើ​កន្លែង​ដាក់​ម៉ាស៊ីន​ស្គែ​ន​មេរោគ​នេះ​ចេញ បើ​ពុំ​នោះទេ ភាគី​ថៃ​នឹង​បិទ​ច្រកទ្វារ​ឈប់​ឱ្យមាន​ការផ្លាស់ប្តូរ​ទំនិញ​ចេញ​-​ចូល តែ​យ៉ាងណា ភាគី​កម្ពុជា មិន​យល់ព្រម​ឡើយ ។​ករណី​យ៍​នេះ​បើតាម​លោក​ហួ តារា​រិ​ទ្ធ ប្រធាន​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ប្រាប់​កាសែត​ថា ការ​គំ​រា ម​របស់​ភាគី​ថៃ​បែបនេះ មិនមាន​ប្រយោជន៍​ឡើយ គឺ​ភាគី​កម្ពុជា យើង​មិនបាន​ធ្វើតាម​ទេ ព្រោះ​វា​ស្ថិតនៅក្នុង​ទឹកដី​កម្ពុជា ។ កម្ពុជា មាន​សិទ្ធិ​អ្វី​គ្រប់យ៉ាង​នៅលើ​ទឹក​របស់ខ្លួន មិនអាច​ឲ្យ​បរទេស​ណា​មក​ជ្រៀ ត​ជ្រែក​បានទេ​.។

​បើតាម អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០ ថា នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ ឆ​ង ចម ខេត្ត​សុរិន្ទ ទល់មុខ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ភាគី​ថៃ​នៅតែ​បន្ត​បិទ​ជា​បណ្តោះអាសន្ន ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នកដំណើរ គ្រប់​សញ្ជាតិ​ចេញ​-​ចូល ឆ្លងកាត់​នោះទេ ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ហើយ​អនុញ្ញាតិ​តែ​រថយន្ត​ដឹកទំនិញ និង​អ្នកបើកបរ​ប៉ុណ្ណោះ​។​

​អាជ្ញាធរ​ថៃ នៅតាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​កម្ពុជា ក៏បាន​ចេញ​វិធាន​ការបិទជា​បណ្ដោះអាសន្ន​រាល់​ចរាចរណ៍​ឆ្លងកាត់ តាម​ព្រំដែន​រួមមាន ទី​១, ច្រក​តំបន់​អានសេះ ខេត្តព្រះវិហារ ត្រូវបាន​បិទ​នៅ​ថ្ងៃទី​១៨ ខែមីនា ទី​២, ច្រក​តំបន់​ជប់​គគីរ ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​បិទ​ចាប់ពី​ថ្ងៃទី​១៩ ខែមីនា ទី​៣, ច្រក​អន្ដរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវបាន​បិទ​ចាប់ពី​ថ្ងៃទី​២១ ខែមីនា ទី​៤, ច្រក​អន្ដរជាតិ​ព្រំ ខេត្ដ​ប៉ៃលិន ត្រូវបាន​បិទ​ចាប់ពី​ថ្ងៃទី​២១ ខែមីនា ទី​៥, ច្រក​អន្ដរជាតិ​ចាំ​យាម ខេត្តកោះកុង ត្រូវបាន​បិទ​នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២០៕a co scanthai 


​