» លោក​កែវ​រ៉េមី​បកស្រាយ​ពី​សិទ្ធិមនុស្ស​កម្ពុជា ថា​មិន​ដូច​របាយការណ៍ អាមេរិក និង​អឺរ៉ុប​ទេ​! » ក្មេងស្រី​រងគ្រោះ​ដែល ត្រូវ​ជនសង្ស័យ​ទាំង​២០​នាក់ រំលោភ​បូកបាន មកដល់​អង្គការ AFESIP នៅ​ភ្នំពេញ​ » វៀតណាម​ជម្រុញ​ការផលិត​ស្រូវ​សម្រាប់​ការនាំចេញ​អង្ករ​ឲ្យ​បាន​ចំនួន ៨​លាន​តោន » OCHCR ស្នើឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ក្រោយ​តុលាការ​កំពូល​រក្សា​ទោស​២​ឆ្នាំ​ដដែល​ » វរសេនីយ៍ត្រី ផាត ផាន​ណូ ដែល​បាញ់បោះ​សេរី​បន្ទាប់ពី​ដេញចេញ​ពី​ក្របខ​ណ្ឌ័​ឡូ​វ ទៅ​តុលាការ​ » កូនដំរី​ញី​មួយ​ក្បាល ជាប់ផុង​ដាច់ទឹក​ក្នុង​រណ្ដៅ​ដី​មួយ​ត្រូវបាន​ជួយសង្គ្រោះ​! » សម្តេចនាយក​រដ្ឋមន្ត្រី​ផ្តល់​អនុសាសន៍​កាសែត​​កុំ​វិ​ន្និ​ច្ឆ​យ័​និង​ត្រូវ​ហ៊ាន​កែតម្រូវ​បើ​ខុស​ឆ្ក​ង​ » ទីផ្សារ​ស្វាយ​ខ្មែរ​គ្មាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​ខ្លះ​សម្រេច​លក់​ទោះ ជា​ឈ្មួញកណ្តាល​ទិញ​ក្នុងតម្លៃ​ទាប​ប៉ុណ្ណា ក៏ដោយ​ » រឿងកាំបូឌៀដែលីចង់ឲ្យលោកគុណញឹមចូលនិវត្តន៍នៅឆ្នាំ២០២៥ត្រូវវាយបកផ្ទួន!ៗ » បញ្ហាទីផ្សារស្វាយ​ខ្មែរ​គ្មាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ប្រជាពលរដ្ឋ​ខ្លះ​សម្រេច​លក់​ទោះ ជា​ឈ្មួញកណ្តាល​ទិញ​ក្នុងតម្លៃ​ទាប​ប៉ុណ្ណា ក៏ដោយ​ » មកដល់ពេលនេះ​វៀតណាម​មិនទាន់​រកបាន​ប្រធានាធិបតី​ថ្មី​​នៅឡើយ​? » ដូច​ការ​គិតទុក លោកជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ជាប់​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អាណត្តិ​ទី​៦ » នៅពេល​កូនស្រី​ធំ​ឆ្អឹង ខឹង​ឪពុកម្ដាយ​ស្ដីបន្ទោស​រឿង​លេង​ឆាត និង​មិន​ឲ្យ​ដើរលេង​ជាមួយ​មិត្តភក្ដិ វេច​បង្វិច​រត់ចោល​ផ្ទះ​បាត់​ » លោក​ស៊ុនចាន់ថុល​ថា​គម្រោង​ព្រែកជីក​ហ្វូណន​តេ​ជោ​សិក្សា​ដោយ​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​ចំនួន​៤២​រូប » កប៉ាល់​យោធា​វៀតណាម ១​គ្រឿង ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ​ក្នុងពេល​កប៉ាល​យោធា​ចិន​ពីរ​គ្រឿង​នៅ​រាម​?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 599 នាក់

ម្សិលមិញ 3141 នាក់

សរុប 14177866 នាក់

ស្ត្រី​ខ្មែរ​ដំបូង ចូលរួម​ជួយ​ផលិត​យានអវកាស​នៅ​អង្គការ​NASA

 

​អាមេរិក​៖​អង្គការ​ណា​សា (NASA)​ទើបតែ​បាន​បាញ់​រ៉ុក្កែត AtlasV​អមដំណើរ​យាន Rover​មួយ​ឈ្មោះថា Perseverance​ចេញពី​តំបន់ CapeCanaveral​ក្នុង​រដ្ឋ Florida​កាលពី​ចុងខែ​កក្កដា​កន្លងទៅនេះ នៅក្នុង​បេសកកម្ម​ទៅកាន់​ភព​ព្រះ​អង្គារ​របស់ខ្លួន ដើម្បី​សិក្សា​ពី​ភូមិសាស្ត្រ និង​លទ្ធភាព​នៃ​វត្ថុ​មានជីវិត -​ល​- ។a nasa khmer3

យានអវកាស​នេះ​គ្រោង​ទៅដល់​ភព​ព្រះ​អង្គារ​នៅ​ខែកុម្ភៈ ឆ្នាំ​២០២១​។ ប៉ុន្តែ​អ្វីដែល​ជាការ​ចាប់អារម្មណ៍​នោះ​គឺ មាន​ស្ត្រី​ជា​វិស្វករ​កំណើត​ខ្មែរ​យើង​ម្នាក់ បាន​ចូលរួមចំណែក​នៅក្នុង​កា​រ​បង្កើត​យាន Perseverance​នេះ​ឡើង​រាប់​ឆ្នាំ​មកហើយ​។​

​សារព័ត៌មាន​ម៉ែ​គូ​រី​នី​វ​( MercuryNew​បានឱ្យដឹងថា ស្ត្រី​វិស្វករ​ខ្មែរ​យើង​ម្នាក់​នោះ​មានឈ្មោះ​ថា​នី​ស៊ូ​អ៊ូ​កន​( NySou Okon) ។​អ្នកស្រី និង​ស្វាមី បានធ្វើការ​ជា​វិស្វករ​នៅ​មន្ទីរ Jet Propulsion Laboratory​របស់​អង្គការ​ណា​សា​រាប់​ឆ្នាំ​មកហើយ ដើម្បី​បង្កើត​យាន​រ៉ូ​វើ​( Rover)​ឈ្មោះថា Perseverance​ជាមួយ​វិស្វករ​អាមេរិក​ដទៃទៀត​។ អ្នកស្រី Ny Sou Okon​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​កាលីហ្វ័រ​ញ៉ា ហើយ​គាត់​ជា​មនុស្ស​ដែលមាន​ការព្យាយាម និង​មិន​គ្រាន់តែ​រៀន​ដើម្បី​ចប់​យក​សញ្ញាប័ត្រ​នោះទេ ទើប​នៅ​ទីបំផុត​បានធ្វើការ​ជាមួយ JPL​របស់​អង្គការ​ណា​សា​។

ថ្វីបើ​អ្នកស្រី NySouOkon​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​របស់​អាមេរិក និង​បាន​ចូលរួមចំណែក​ក្នុងការ​បង្កើត​យាន Perseverance ឱ្យ​អង្គការ​ណា​សា ប៉ុន្តែ​ជីវិត​របស់គាត់​និង​គ្រួសារ គឺ​ធ្លាប់បាន​ឆ្លងកាត់​ការលំបាក​ច្រើនណាស់​។ អ្នកស្រី​បាន​ប្រាប់​កាសែត​ថា គាត់​បាន​ទៅដល់​អាមេរិក​កាលពី​អំឡុង​អាយុ ៥ ទៅ ៦​ឆ្នាំ បន្ទាប់ពី​ប្រទេស​កម្ពុជា​បាន​ប្រឈម​នឹង​របប​ប្រល័យ​ពូជ​សាស្ត្រ​ខ្មែរក្រហម​។ មុន​នោះ​គាត់​ក៏​ធ្លាប់បាន​ទៅ​រស់នៅ​វៀតណាម​ដើម្បី​គេច​ពី​ខ្មែរក្រហម និង​ត្រឡប់មក​កម្ពុជា​វិញ ប៉ុន្តែ​ដោយសារតែ​ភ្លាមៗ​ក្រោយ​មាន​សង្គ្រាម​ស្ថានភាព​មិនបាន​ប្រសើរឡើង ទើប​គ្រួសារ​របស់គាត់​តស៊ូ​រហូត​បាន​ទៅ​រស់នៅ​អាមេរិក​ស្វែងរក​ក្ដីសង្ឃឹម​ថ្មី​៕a nasa khmer a nasa khmer1 a nasa khmer2