» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6174 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696345 នាក់

សភាពាណិជ្ជកម្មកម្ពុជា ចេញញត្តិគាំទ្រអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការនាំចូលទំនិញតាមព្រំដែនគោកកម្ពុជា-ថៃបន្ទាប់ពីលោកចាងហ្វាងផេងវណ្ណៈរិះគន់!

 

ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជាដឹកនាំដោយអ្នមកឧកញ៉ាគិតម៉េង នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បានចេញញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោហ៊ុនសែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការនាំចូលទំនិញឆ្លងកាត់ព្រំដែនគោករវាងកម្ពុជា និងថៃ។a chamber hun1 

នៅក្នុងញត្តិដែលចេញផ្សាយសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ខ្លួនគាំទ្រយ៉ាងពេញលេញចំពោះអនុសាសន៍របស់សម្តេចតេជោ ដែលបានបញ្ជាក់ថា នៅពេលព្រំដែនគោករវាងកម្ពុជា-ថៃ នៅតែបន្តបិទ ទំនិញទាំងឡាយដែលនាំចូលឆ្លងកាត់ព្រំដែនគោក ត្រូវចាត់ទុកថាជាទំនិញខុសច្បាប់ និងជាទំនិញរត់ពន្ធ។

សភាពាណិជ្ជកម្មកម្ពុជា បានវាយតម្លៃថា អនុសាសន៍នេះឆ្លុះបញ្ចាំងពីឆន្ទៈដ៏មុតមាំក្នុងការពង្រឹងនីតិរដ្ឋ រក្សាសណ្តាប់ធ្នាប់ក្នុងសកម្មភាពពាណិជ្ជកម្មឆ្លងដែន និងទប់ស្កាត់ការនាំចូលទំនិញខុសច្បាប់ ដែលអាចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ សន្តិសុខ និងកិត្យានុភាពរបស់ប្រទេស។

សភាពាណិជ្ជកម្មកម្ពុជា ក៏បានអំពាវនាវដល់សមាជិក ពាណិជ្ជករ ក្រុមហ៊ុននាំចូល-នាំចេញ និងវិស័យឯកជនទាំងអស់ ឱ្យគោរពយ៉ាងម៉ឺងម៉ាត់ចំពោះច្បាប់ និងបទប្បញ្ញត្តិជាធរមាន ព្រមទាំងជៀសវាងការចូលរួមក្នុងសកម្មភាពនាំចូលទំនិញខុសច្បាប់គ្រប់រូបភាព ដែលអាចប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងមុខមាត់របស់ប្រទេសកម្ពុជា។

ញត្តិបានបញ្ជាក់ថា ការគោរពច្បាប់ និងការចូលរួមទប់ស្កាត់ការនាំចូលទំនិញខុសច្បាប់ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការការពារផលប្រយោជន៍ជាតិ ពង្រឹងសាមគ្គីភាពជាតិ និងលើកកម្ពស់កិត្តិយសរបស់កម្ពុជា។

សភាពាណិជ្ជកម្មកម្ពុជា ក៏បានអះអាងជាថ្មីនូវការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងពង្រឹងបរិយាកាសធុរកិច្ចប្រកបដោយតម្លាភាព។

សភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា នឹងបន្តដើរតួនាទីជាដៃគូសំខាន់របស់រាជរដ្ឋាភិបាល ក្នុងការជំរុញការវិនិយោគ ការអភិវឌ្ឍវិស័យឯកជន និងការគោរពច្បាប់ ដើម្បីលើកកម្ពស់ការប្រកួតប្រជែង និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសកម្ពុជា។

សូមបញ្ជាក់ថាសម្រាប់ការបង្ក្រាបនិងស្វេងរកទំនិញថៃលោកចាងហ្វាងកាសែតផែងវណ្ណៈបានសសេរថា៖ឧកញ៉ា ថៃ ស៊ាង នាំទំនិញថៃគ្រប់ប្រភេទលក់នៅប្រទេសកម្ពុជា ទោះបីរាជរដ្ឋាភិបាល បានបិទព្រំដែនគោកជាមួយប្រទេសថៃតាំងពីខែមីថុនាឆ្នាំ ២០២៥ ហើយក៏ដោយ ។ លោកផែងវណ្ណៈដែលមានឥទ្ធិពលស្មើឧកញ៉ាកសែតព្រោះមានទំនាក់ទំនងល្អជាមួយមន្ត្រីជាន់ខ្ពស់ជាថ្នាក

ដឹកនាំបានឲ្យដឹងថាទំនិញ ៣២មុខ ដែលសមត្ថកិច្ច និង អាជ្ញាធរ រកឃេីញនៅឃ្លាំងរបស់ឧកញ៉ា ថៃ ស៊ាង ស្ថិតនៅខណ្ឌឬស្សីកែវ គឺមានកាលបរិច្ឆេទនាំចូលថ្មីៗ ហើយទំនិញមួយចំនួនបានក្លែងប្រអប់វេចខ្ចប់ដេីម្បីបោកប្រាស់អ្នកប្រេីប្រាស់ទៀតផង ។ អ្វីដែលហួសចិត្ត គឺ ឧកញ៉ា ថៃ ស៊ាង មិនសហការជាមួយ សមត្ថកិច្ច និង អាជ្ញាធរទេ ដោយអាងខ្នងមានអ្នកឧកញ៉ា ម្នាក់ នៅសភាពាណិជ្ជកម្មបានគំរាមអាជ្ញាធរខណ្ឌឬស្សីកែវ ។ទោះបីយ៉ាងណានៅក្នុងញត្តិគាំទ្រប្រសាសន៍សម្តេចតេជោរឿងទប់ស្កាត់ការលួចនាំចូលទំនិញថៃតាមច្រកព្រុំដែនគោកមិនបាននិយាយពីការនាំទំនិញចូលស្របច្បាប់ហើយបង់ពន្ធត្រឹមត្រូវតាមសមុទ្អតាមអាកាសនិងប្រទេសឡាវដែលរដ្ឋភិបាលនៅបើកឲ្យនាំចូលនោះទេ៕a chamber hun a meat reusey1 a oknha thai seang