» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5617 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695788 នាក់

គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីខេត្តបាត់ដំបង សម្រេចការសាងសង់ ១០០% មានលទ្ធភាពស្តុកទឹក ១៦៣លានម៉ែត្រគូប និងផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីកសិកម្មរាប់ម៉ឺនហិកតា

 

បាត់ដំបង៖នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកលោក សុខ លូ អភិបាលខេត្តបាត់ដំបង បានចុះត្រួតពិនិត្យទីតាំងគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដើម្បីត្រៀមធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះបន្ទាប់ពី បានចាប់ផ្តើមធ្វើការសាងសង់កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨។a daun try 

អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានសម្តែងសេចក្តីត្រេកអរសប្បាយរីករាយ និងសូមគោរពថ្លែងអំណរគុណដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលសម្ដេចបានផ្ដល់សមិទ្ធផលជាច្រើនដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ និងបន្តមកសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានអភិវឌ្ឍន៍សមិទ្ធផលថ្មីៗបន្ថែមទៀត។

លោក សុខ លូ បានគូសបញ្ជាក់ថា ទំនប់ដូនទ្រី ជាទំនប់ធំទីពីរក្នុងខេត្តដែលអាចស្តុកទឹកបាន ១៦៣លានម៉ែត្រគូបហើយ គឺជាចំណងដៃមហាសាលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះខេត្តបាត់ដំបង។ ទំនប់ដូនទ្រីនឹងបម្រើប្រយោជន៍ដ៏មហាសាលសម្រាប់ប្រជាពលរដ្ឋ ជាពិសេសប្រជាកសិករនៅស្រុករុក្ខគិរី និងស្រុកមោងឫស្សីដែលជាអ្នកទទួលផលផ្ទាល់ពីទំនប់នេះ។

សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងសាងសង់សម្រេចបាន ១០០% ហើយ ខណៈទំនប់នេះអាចមានលទ្ធភាពស្តុកទឹកបានប្រមាណ ១៦៣លានម៉ែត្រគូប និងមានសក្តានុពលផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីបង្កបង្កើនកសិកម្មនៅរដូវវស្សាប្រមាណ ៣៣០០០ហិកតា និងរដូវប្រាំងប្រមាណ ៤៥០០ហិកតា ក្នុងឃុំចំនួន១៥នៃស្រុកចំនួនបីគឺ ស្រុកមោងឫស្សី និងស្រុករុក្ខគិរី ខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិ៍សាត់។

គម្រោងនេះក៏នឹងចូលរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកលើគ្រប់វិស័យ ជាពិសេសវិស័យទឹកស្អាតដែលបម្រើឱ្យការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងជួយកាត់បន្ថយទឹកជំនន់តាមតំបន់មួយចំនួននៅផ្នែកខាងក្រោម។បើតាមក្រសួងធនធានទឹក បណ្តាហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់គម្រោងអភិវឌ្ឍទំនប់ដូនទ្រី ដែលកំពុងអនុវត្ត មាន៖ 
 

១. ទំនប់មេ ជាប្រភេទទំនប់ស្នូលដី ថ្មបំពេញ Earth Core Rockfill Dam (ECRD) ខ្នងលើទទឹង៨ ម៉ែត្រ កម្ពស់ខ្ពស់បំផុត ៤៧ ម៉ែត្រ និងមានប្រវែងសរុប ៦៥៤ម៉ែត្រ។ ២. សំណង់បង្ហៀរ ប្រវែង៤២៤ម៉ែត្រ(Spillways) ធ្វើពីបេតុង នៅខាងឆ្វេងទំនប់មេ ដែលអាចរំដោះទឹកបាន៨៥០ ម៉ែត្រគីបក្នុងមួយវិនាទី។៣. រូងទូនេលពង្វៀងទឹក (Diversion Tunnel) មានរាងជាក្រចកជើងសេះ អង្កត់ផ្ចិត៤ម៉ែត្រ ប្រវែង ៤៦២ម៉ែត្រ។ ៤. សំណង់គ្រប់គ្រងទឹក (Intake Facilities) ជាប្រភេទសំណង់ប៉ម មានទ្វារទឹកច្រើនថ្នាក់ (Multistage Intake Gate) ដែលមានទ្វារទឹកចំនួន៥។ 

៥.ទំនប់បណ្តោះអាសន្នខាងលើ (U/S Coffer Dam) មានកម្ពស់ ២០ ម៉ែត្រ, ខ្នងលើទទឹង៥ម៉ែត្រ និង ប្រវែង៥៣៦ ម៉ែត្រ។ ៦. ទំនប់បណ្តោះអាសន្នខាងក្រោម (D/S Coffer Dam) មានកម្ពស់១០ ម៉ែត្រ ខ្នងលើទទឹងទំនប់៥ ម៉ែត្រ និង ប្រវែង ១៥០ ម៉ែត្រ ។ ៧. ផ្លូវក្រាលថ្មភ្នំ មានប្រវែង៥,២ គីឡូម៉ែត ទទឹង៧ម៉ែត្រ ជាមួយសំណង់ដោះទឹកចំនួន៨កន្លែង ។

 

កន្លងមកក្រសួងធនធានទឹកបានឲ្យដឹងថាថា គម្រោងអភិវឌ្ឍទំនប់ដូនទ្រីនេះ គឺជាសមិទ្ធផលទី២ នៅក្នុងខេត្តបាត់ដំបង ក្រោមហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋកូរ៉េ បន្ទាប់ពីគម្រោងអភិវឌ្ឍទំនប់សាលាតាអន ស្ថិតនៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

 

សូមបញ្ជាក់ថា ខេត្តបាត់ដំបងមានប្រព័ន្ធធារាសាស្រ្តធំៗចំនួន៤ រួមមាន៖ ទំនប់សេកសក, ទំនប់បឹងកំពីងពួយ, ទំនប់ស្ទឹងបវេល និងទំនប់បាសាក់ ដែលសុទ្ធតែជាអាងស្តុកទឹកដ៏សំខាន់ សម្រាប់ការដាំដុះរបស់កសិករ មិនបារម្ភ ពីគ្រោះរាំងស្ងួត ៕a daun try1 a daun try2 a daun try3 a daun try4