» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5738 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695909 នាក់

សម្តេច​តេ​ជោ​មាន​កង្វល់​អំពី​ការខ្វះ​ភ្លើង​នា​ខែប្រាំង​ឆ្នាំ​២០២០​បាន​ជម្រុញ​រដ្ឋមន្ត្រី​ឲ្យ​ខំ​ដោះស្រាយ​!


​ភ្នំពេញ​៖​ការខ្វះខាត​ថាមពល​អគ្គិសនី​ប្រើប្រាស់​ជាថ្មីទៀត​នៅក្នុង​រាជធានី​ភ្នំពេញ នៅក្នុង​ឆ្នាំនេះ​នៅតែ​ជា​កង្វល់​របស់​នាយករ​ដ្ឋ​មន្ត្រី ។ សម្តេច​តេ​ជោ​ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ក្រសួង​រ៉ែ​និង​ថាមពល​ធ្វើការ​ទាំងយប់​ទាំង ថ្ងៃ​ដើម្បី​ឲ្យ​ការសាងសង់​រោង ចក្រ​អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ ៤០០ មេ​ហ្គា​វ៉ា​ត់​ដំណើរការបាន​នៅក្នុង​ខែឧសភា​ខាងមុខ​។​a electric hun 

​ថ្លែង នៅក្នុង​ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើ​«​ផែនការ​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍​ជាតិ (​ផ​.​យ​.​អ​.​ជ​.) ២០១៩-២០២៣»​នៅ​ព្រឹក​ថ្ងៃទី ៧ ខែវិច្ឆិកា​នេះ​នៅ​រាជធានី​ភ្នំពេញ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖«​អ្វីដែល​ជាការ​កង្វល់​គឺ​នៅត្រង់ថា​វា​រី​អគ្គិសនី​របស់​យើង​ចាប់ផ្ដើម​ខ្វះខាត​ទឹក​ទៀតហើយ​។​បើតាម​តួលេខ​ដែល​លោក​ស៊ុយ​សែ ម​បាន​ផ្ញើ​ឲ្យ​ខ្ញុំ​ជា​រៀងរាល់ឆ្នាំ​ឥឡូវនេះ​នៅពេល​ម្សិលមិញ​នេះ​ការផលិត​អគ្គិសនី​របស់​យើង​ដែលមាន​កំលាំង​រហូតដល់ ១,៣២៨ ម៉េ​ហ្គា​វ៉ា​ត់​ឥឡូវ​ដើរ​បានតែ​១៨៤ មេ​ហ្គា​វ៉ា​ត់ទៅ ៦៨៧ មេ​ហ្គា​វ៉ា​ត់​តែប៉ុណ្ណោះ​អញ្ចឹងទេ​ស្ថានភាព​នេះ​មិនទាន់​ដល់​ខែប្រាំង​ផង​។​ប៉ុន្តែ​ស្ថានភាព​បា ន​ធ្លាក់ចុះ​ហើយ​អញ្ចឹងទេ​អគ្គិសនី​របស់​យើង​នឹងមាន​បញ្ហា​ទៀត​»​។

សម្តេច​បាន​ឲ្យ​ដឹងថា​សម្តេច​បាន​ជួប​ជាមួយ​លោក ថង​លួ​ន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ​អំពី​ការផ្តល់​អគ្គិសនី​ពី​ដន​សា​ហុង​របស់​ឡាវ ២០០ មេ​ហ្គា​វ៉ា​ត់ ប៉ុន្តែ​បច្ចុប្បន្ននេះ​ទឹក​វា​ទាប​មិនអាច​រុញ​ទូ​ប៊ី​ន​បាន​ទៀត​។ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​ឡាវ​បាន​សន្យាថា​និង​ទាញ​ភ្លើង​ពី​កន្លែង​ជ្សេ​ង​ផ្តល់​ឲ្យ​កម្ពុជា​ឲ្យ​បាន ២០០ មេ​ហ្គា​វ៉ា​ត់ ។ ដូច្នេះ​យើង​ត្រៀម​ទិញ​ភ្លើង​ពី​វៀតណាម​បន្ថែមទៀត និង ពី​ឡាវ​បន្តទៀត ។ ​សម្តេច​បាន​ឲ្យ​ដឹង​ទៀតថា​អគ្គិសនី​ដែល​រាជរដ្ឋាភិបាល​បាន​ទិញ​សម្រាប់​បំរើ​ឲ្យ​រាជធានី​ភ្នំពេញ​ចំនួន​៤00 មេ​ហ្គា​វ៉ា​ត់ គឺ​រៀបចំ​តាម​ការគ្រោង​រួចរាល់​នៅ ចុងខែ​មេសា​រដ្ឋាភិបាល​បាន​បោះ​លុយ​ចេញ​ជិត​៤០០​លាន​ដុល្លារ​ដោយ​ទិញ​ម៉ាស៊ីន​អគ្គិសនី​ពី​អាល្លឺម៉ង់​ចំនួន ២00 មេ​ហ្គា​វ៉ា​ត់​និង​ពី​ហ្វាំ​ង​ឡង់​ដ៍​ចំនួន ២00 មេ​ហ្គា​វ៉ា​ត់​សរុប​ទាំងអស់​៤00​មេ​ហ្គា​វ៉ា​ត់​យកមក​ដាក់​ជាប់​នៅ​ភ្នំពេញ នៅ​ល្វាឯម​ដើម្បី​រុញ​ភ្លើង​ចូល​ទីក្រុង​ភ្នំពេញ​ដើម្បី​ធានាថា​ភ្នំពេញ​មិនត្រូវ​កាត់ ភ្លើង​ទៀត​ទេ ។

សម្តេច​តេ​ជោ​ក៏បាន​ឲ្យ​លោក ស៊ុយ សែម​រដ្ឋមន្ត្រីក្រសួង​រ៉ែ បង្កើន​ការសាងសង់​រោងចក្រ​នៅ​ល្វាឯម​នេះ​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​ឲ្យ​អគ្គិសនី ៤00 មេ​ហ្គា​វ៉ា​ត់​នេះ រវាម​កបាន​លឿន​ជាង​មុន​កុំ​ធ្វើការ​តែ​ថ្ងៃ​គឺ​ត្រូវ​បង្កើន​ការធ្វើការ​ទាំងថ្ងៃទាំងយប់​បង្កើន​ចំនួន​កម្មករ​ចូលធ្វើ​នៅ​ការដ្ឋាន​នោះ ។ សម្តេច​បន្តថា​ការ​កាត់​ភ្លើង ទីក្រុង​ភ្នំពេញ​វា​លំបាក​ណាស់​។​
​