» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6049 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696220 នាក់

ទម្រាំ​បាន​ចិន​ជួយ​លុយ​ក្រសួង​សាធារណៈ​ការជួស​ជួសជុល​ផ្លូវ​កំពត​វាលរិញ​ឲ្យ​បានធ្វើ​ដំណើរ​ស្រួល​តិច​សិន​!

 

​កំពត​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​២៩ ខែមីនា​នេះ បាន​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ពាក់ព័ន្ធ​របស់​ក្រសួង ចុះ​ពិនិត្យមើល​ស្ថានភាព​នៃ​ការជួសជុល​ថែទាំ​បណ្តោះអាសន្ន កំណាត់​ផ្លូវជាតិ​លេខ​៣ (​កំពត​-​វាលរេញ​) ប្រវែង ២០​គីឡូម៉ែត្រ ក្នុងចំណោម​ប្រវែង​សរុប ៥៤​គីឡូម៉ែត្រ ដើម្បី​តាមដាន​ការងារ​បច្ចេកទេស​សាងសង់​របស់​ក្រុមហ៊ុន​។a road vealrinh1 

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ផ្លូវជាតិ​លេខ​៣ (​កំពត​-​វាលរេញ​) មាន​ប្រវែង​សរុប ៥៤,៣ គ​.​ម ក្នុងនោះ​ធនាគារពិភពលោក​បាន​ផ្ដល់​ថវិកា ស្ដារ​កំណាត់​ផ្លូវ​នេះ​បាន​ចំនួន ៣៤ គីឡូម៉ែត្រ​រួចហើយ ប៉ុន្តែ​កំណាត់​ផ្លូវ​២០​គីឡូម៉ែត្រ​ផ្សេងទៀត​មាន​បញ្ហា​ច្រើនណាស់ ធ្វើ​មិនបាន​ជាប់​ទេ ធ្វើ​ខូច​រហូត​តាំងពី​យូរណាស់​មកហើយ ធ្វើ​មិនដែល​បាន​ជាប់​រឹងមាំ​ទេ​។


​ដើម្បី​ធ្វើ​ផ្លូវ​នេះ​ឱ្យបាន​រឹងមាំ​នៅ​តំបន់​ដែលមាន​ដី​ស្អុយ​ពោល គឺ កំណាត់​ផ្លូវ ២០​គីឡូម៉ែត្រ​នេះ ត្រូវ​បែង​ចែកជា​ពីរ​កំណាត់ ក្នុងនោះ កំណាត់​៥ គ​.​ម មាន​ដី​ស្អុយ​ជម្រៅ​រហូតដល់​១៨​ម៉ែត្រ​នៅ​ផ្នែក​ខាងក្រោម តម្រូវឱ្យ​វាយ​សសរ​គ្រឹះ​ឱ្យដល់ ជម្រៅ​១៨​ម៉ែត្រ​ដើម្បី​ធ្វើឱ្យ​កំណាត់​នេះ​រឹងមាំ​។ ដោយឡែក​ចំពោះ​កំណាត់ ១៥ គីឡូម៉ែត្រ​ទៀត ត្រូវ​ពង្រឹង​គ្រឹះ រួចហើយ​ចាក់​បេតុង​២៦​ស​.​ម លើ​វា​ទើប​ផ្លូវ​នេះ​មាន​ភាពរឹងមាំ​ជាប់​បានយូរ​។

​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹងថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ឯកភាព​ជាមួយ នឹង​ក្រុមហ៊ុន​CRBC រួចហើយ លើ​ការសាងសង់​កំណាត់​ផ្លូវ​នេះ​ទៅតាម​លក្ខណៈ​បច្ចេកទេស ហើយ​បច្ចុប្បន្ន​ក្រសួង​កំពុង​រង់ចាំ​ថវិកា​ដែល​បានស្នើ​សុំ​ទៅ​មិត្ត​ចិន ដើម្បី​យកមក​សាងសង់​ផ្លូវ​នេះ​តាម​លក្ខណៈ បច្ចេកទេស​។

ប៉ុន្តែ​មុននឹង​ក្រសួង​ទទួលបាន​ថវិកា​ធ្វើ​កំណាត់​ផ្លូវ​នេះ ផ្លូវ​ខូច​អស់ ហើយ​សំបុកមាន់​ច្រើន ពិបាកធ្វើ​ដំណើរ យឺតយ៉ាវ​ពេលវេលា ជាពិសេស​ពេល​រដូវភ្លៀង ស្រប​ពេលដែល​ផ្លូវជាតិ​លេខ​៤​កំពុងតែធ្វើការ​ពង្រីក​ធ្វើឱ្យមាន​ការកកស្ទះ នាំឱ្យ​មានការ​បង្វែរ​ទិស​ចរាចរណ៍​ពី​ផ្លូវជាតិ​លេខ​៤ មក​ផ្លូវជាតិ​លេខ​៣ នាំឱ្យ​ចរាចរណ៍​កាន់តែ​ច្រើនឡើងៗ​។

​ដើម្បី​ដោះស្រាយ​បញ្ហា​កំណាត់​ផ្លូវ ២០​គីឡូម៉ែត្រ​នេះ​ក្នុង​កាលៈទេសៈ​ចំពោះមុខ​នេះ ក្រសួង​កំពុងតែ​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ប្រភព​ថវិកា​ក្នុងការ​ស្តារ​កំណាត់​ផ្លូវ​នេះ ដើម្បី​ជួយ​សម្រួលការ​ធ្វើចរាច​រណ៍រ​បស់​ប្រជាពលរដ្ឋ និង​ការដឹកជញ្ជូន​ឱ្យបាន​រលូន​ជាង​មុន​ជា​បណ្ដោះ អាសន្ន រហូត​ទាល់តែ​ក្រសួង​ទទួលបាន​ថវិកា​សម្រាប់​សាងសង់​កំណាត់​ផ្លូវ​នេះ​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ និង​អាច​ប្រើប្រាស់​ជាប់​យូរអង្វែង​។a road vealrinh 


​