» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9086 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699257 នាក់

សម្តេច​តេ​ជោ ហ៊ុន សែន​៖ ប្រាក់ខែ​មន្ត្រីរាជការ​នឹង​បន្ត​កើនឡើង​រាល់​ឆ្នាំ​លុបចោល​កុងត្រា​ស៊ិន​ទ្រី​និង​បើក​ធ្វើ​ចំណត​ឡាន​ក្រោម​ដី​


​ភ្នំពេញ​៖​សារ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ចំនួន​៣​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ចំនួន ៤,០៣៨​នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៩ ដែល​ទទួល​បានការ​ចា​បើ​អារម្មណ៍​ពី​មហាជន​។ ទី​១​សម្តេច​បាន​អះអាងថា ប្រាក់ខែ​នឹង​បន្ត​កើន​ឡើងជា​រៀងរាល់ឆ្នាំ​ក្នុង​វិស័យ​អប់រំ សុខាភិបាល គ្រូបង្រៀន គ្រូពេទ្យ មន្ត្រីរាជការ​ស៊ីវិល និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​។ a hun build bright1 

​ទី​២​សម្តេច នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​វាយតម្លៃថា​ក្រុមហ៊ុន​សំរាម​ស៊ីន​ទ្រី ជា​ក្រុមហ៊ុន​គ្មាន​សមត្ថភាព​ប្រមូល​និង​គ្រប់គ្រង​សំរាម​ដែល​ដល់ពេល​ត្រូវ​រដ្ឋ​ដកយក​មក​គ្រប់គ្រង​វិញ ហើយ​និង​បើកឱកាស​ដល់​ក្រុមហ៊ុន​ផ្សេងៗ​ដែលមាន​លទ្ធភាព និង​សមត្ថភាព​យ៉ាងហោចណាស់​៤ ដើម្បី​ចូលរួម​ដេញថ្លៃ​វិនិយោគ​លើ​ការងារ​ប្រមូល​និង​គ្រប់គ្រង​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​អោយបាន​ល្អ​។

សម្តេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​នៅលើ Facebook នៅ​យប់​នេះ​ថា​៖ «​ដោយ​ក្តាប់បាន​នូវ​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​អំពី​ការដាក់​ថ្លៃ​សេវា​ប្រមូល​សំរាម​ក្រុមហ៊ុន ស៊ិន​ទ្រី ក្នុង​វិក្កយបត្រ​របស់​អគ្គិសនី​កម្ពុជា ល្ងាច​ថ្ងៃនេះ ខ្ញុំ​បានសម្រេច​តាម​សំណើ​របស់​អគ្គិសនី​កម្ពុជា​ដោយ​ដក​ថ្លៃ សេវា​ប្រមូល​សំរាម​ចេញពី​វិក្កយបត្រ​ថ្មី​របស់​អគ្គិសនី​កម្ពុជា​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០ តទៅ​»​។​​សម្តេច​បាន​បន្តថា «​យន្ត​ការយកថ្លៃ​សេវា​ប្រមូល​សំរាម​ទៅ​ថ្ងៃមុខ​នឹងត្រូវ​ប្រើ​យន្តការ​ផ្សេង​ជំនួស​វិញ ដែល​កិច្ចការ​នេះ ខ្ញុំ​បានប្រគល់​ភារកិច្ច​ជូន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើការ​ប្រជុំ និង​ដោះស្រាយ​។ សូម​បងប្អូន​ប្រជា ពលរដ្ឋ​ជាទី​ស្រឡាញ់​មេត្តា​ជ្រាប​ជា​ព័ត៌មាន​»​។​

​ក្រុមហ៊ុន​ស៊ីន​ទ្រី​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​នៅ​អំឡុង​ឆ្នាំ ១៩៩៦​ឬ​១៩៩៧ ដែល​មកទល់ពេលនេះ គឺ​ជាង​២០​ឆ្នាំ​ហើយ​។ ពេលនោះ ផ្ទៃដី​ទីក្រុង​ភ្នំពេញ​មាន​ទំហំ​តែ ៣០០​គម​ក្រឡា តែ​ពេលនេះ​ផ្ទៃដី​ក្រុង​បាន​កើនឡើង​រហូតដល់ ៦០០​គម​ក្រឡា ដែល​បានធ្វើអោយ​ក្រុមហ៊ុន​សំរាម​ស៊ីន​ទ្រី​គ្មាន​សមត្ថភាព​ធ្វើ បាន​ទុក​សំរាម​គរ​ចោល​ដែល​ធ្វើអោយប៉ះពាល់​ដល់​បរិស្ថាន​និង​អនាម័យ សោភ័ណភាព​ទីក្រុង​។

រដ្ឋ​នឹង​កំណត់​បែង​ចែកជា ៤​តំបន់ អោយ​ក្រុមហ៊ុន​នីមួយៗ​គ្រប់គ្រង​ទៅតាម​តំបន់​របស់ខ្លួន​។ ទន្ទឹមនឹងនេះ ក៏​ហាម​មិនអោយ​បញ្ចូល​គ្នា​ជា​សម្ព័ន្ធ​បានឡើយ​។ ក្រោយពី​ការប្រមូល​និង​គ្រប់គ្រង​សំរាម​បាន​ហើយ សម្តេច​តេ​ជោ​ក៏មាន​គម្រោង​ដើម្បី​កែច្នៃ​សំរាម​នេះ​អោយទៅជា​អគ្គីសនី​សម្រាប់​យកមកប្រើ​ប្រាស់​ក្នុង​រាជធានី​ភ្នំពេញ ទោះបី​ត្រូវ​ចំណាយ​ខ្ពស់​បន្តិច​ក្តី គឺ​រាជរដ្ឋាភិបាល​សុខចិត្ត​ចូលរួម​ជាមួយ​ក្រុមហ៊ុន​អគ្គីសនី​នេះ​ផងដែរ​។​

​ស​ម្តេច​ក៏បាន​បញ្ជា​ឲ្យ​ភាគី​ពាក់ព័ន្ធ​ជា ពិសេស​រដ្ឋបាល​រាជធានី​ភ្នំពេញ ពិភាក្សា​បង្កើត​ចំណតរថយន្ត​ក្រោម​ដី តាមរយៈ​ក្រុមហ៊ុន​ឯកជន​មួយចំនួន ដើម្បី​កាត់បន្ថយ​ការ កក់​ស្ទះចរាចរណ៍ ។​ “​ឥឡូវ​កំពុង​ឲ្យ​សិក្សា​សួនច្បារ​មួយ ចំនួន​ដែល​អាច​ធ្វើបាន ប្រគល់​ឲ្យ​វិស័យ​ឯកជន ជីក​រុង​ក្រោម​ដី​ធ្វើ​៣ ឬ​៤ ជាន់​ទៅ​ក្រោម​ដី ហើយ​នាំគ្នា​ធ្វើ​កន្លែង​ដាក់​ឡាន​” ។​ ចំពោះ​ការសាងសង់​វិញ ត្រូវធ្វើ​ប្រកបដោយ​គុណភាព និង​បច្ចេកទេស​ខ្ពស់ ជាមួយ​ការទទួលខុសត្រូវ លើ​សុវត្ថិ​ភាពជា​ចម្បង ព្រោះ​ចំណតរថយន្ត​ក្រោម​ដី មិន​ត្រឹមតែ​ជួយ​សម្រួល​ដល់​សណ្តាប់ ធ្នាប់​ចរាចរណ៍​ទេ ប៉ុន្តែ​នឹង​ជួយ លើក​សោភ័ណភាព​ក្រុង ឲ្យ​កាន់តែ​ស្រស់ស្អាត មួយកម្រិត​ថែមទៀត​៕a hun build bright2 a sintry1