» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8330 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698501 នាក់

ឡាវ លុបចោល MOU ជាមួយ​ក្រុមហ៊ុន​សាងសង់​ផ្លូវ​ល្បឿន​លឿន ចិន ដោយសារ​ស្ពឹក​!

​ប្រទេស​ឡាវ​៖​រដ្ឋាភិបាល​ឡាវ​បានប្រកាស​លុបចោល​អនុ​សា​រណៈ​នៃ​ការយោគយល់ (MOU) ជាមួយ​ក្រុមហ៊ុន​សាងសង់​របស់​ចិន​មកពី​ខេត្ត​យូ​ណាន​( Yunnan Construction) ដែល​ធ្វើការ​សិក្សា​លទ្ធភាព​សាងសង់​ផ្លូវ​ល្បឿន​លឿន ២ ខ្សែ ពី​វ៉ា​ងវៀង​ទៅ​ខេត្ត​ឧ​ដុម​សៃ ហើយ​ត្រៀម​រក​ក្រុមហ៊ុន​ថ្មី​ដើម្បី​ជំនួស​វិញ ។​a high way lao 

​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋាភិបាល​ឡាវ​បាន​រាយការណ៍​កាលពីពេល​ថ្មីៗ​នេះ​ថា ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ភាគ​ខាងជើង​ចំនួន ៣ ដំណាក់​កាលដែល​រដ្ឋាភិបាល​ឡាវ ក៏ដូចជា​ក្រសួងផែនការ និង​ការវិនិយោគ​ឡាវ គ្រោង​នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ទីក្រុង​វៀង​ច័ន្ទ​-​វាំង​វៀង បន្ត​រហូតដល់​ព្រំដែន​ឡាវ​-​ចិន (​ទីក្រុង​បរ​ទែន​ខេត្ត​ហ្លួង​ណាំ​ថា​) មកដល់ពេលនេះ​នៅតែ​គ្មាន​ការវិវត្ត​ទៅមុខ​នៅឡើយ ដែល​ធ្វើ​ឲ្យ​ខាង​ក្រសួងផែនការ និង​ការវិនិយោគ​ឡាវ សម្រេច​ស្វែងរក​ក្រុមហ៊ុន​វិនិយោគ​ថ្មី ដើម្បី​មក​សិក្សា​លទ្ធភាព​នៃ​គម្រោង​នេះ​ជំនួស​ក្រុមហ៊ុន​ចាស់ ។​

​កន្លងមក​ក្រសួងផែនការ និង​ការវិនិយោគ​ឡាវ បាន​ចុះហត្ថលេខា​លើ MOU ជាមួយ​ក្រុមហ៊ុន Yunnan Construction and Investment Holding Group មកពី​ខេត្ត​យូ​ណាន​ប្រទេស​ចិន ដើម្បី​សិក្សា​លទ្ធភាព​លើ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ ដោយ​ចែកចេញជា ៣ ដំណាក់កាល គឺ​ដំណាក់កាល​ទី​១៖ ពី​វាំង​វៀង​-​ហ្លួងព្រះបាង មាន​ចម្ងាយ ១៣៦.៩ គីឡូម៉ែត្រ​, ដំណាក់កាល​ទី​២៖ ពី​ហ្លួងព្រះបាង​-​ឧ​ដុម​សៃ មាន​ចម្ងាយ ១១៣.៩ គីឡូម៉ែត្រ និង​ដំណាក់កាល​ទី​៣ ពី​ឧ​ដុម​សៃ​-​បរ​ទែន មាន​ចម្ងាយ ៨១.០៩ គីឡូម៉ែត្រ ។​

​ក្រុមហ៊ុន Yunnan Construction and Investment គឺជា​ក្រុមហ៊ុន​សម្បទាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​របស់​ឡាវ​ពី​ទីក្រុង​វៀង​ច័ន្ទ​ទៅ​វាំង​វៀង ដែល​ត្រូវបាន​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​តាំងពី​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ ហើយពី​ពេល​នោះមក រដ្ឋាភិបាល​ឡាវ​បាន​បន្ត​អាយុកាល​កិច្ចសន្យា​ឲ្យ​ក្រុម​មួយ​នេះ​ចំនួន ៣ លើក​មកហើយ ប៉ុន្តែ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ មិន​បានចេញ​ផ្លែផ្កា​អ្វី​ឡើយ ។​បញ្ហា​នេះ​ទើប​ការិយាល័យ​នាយករដ្ឋមន្ត្រី​បានសម្រេច​លុបចោល MOU លើ​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន ពី​វាំង​វៀង ទៅ​ហ្លួងព្រះបាង និង​ពី​ហ្លួងព្រះបាង ទៅ​ខេត្ត​ឧ​ដុម​សៃ ពោលគឺ​នឹងត្រូវ​ជ្រើសរើស​ក្រុមហ៊ុន​ថ្មី​មក​ជំនួស​វិញ ។​

​ប៉ុន្តែ​ចំពោះ​ផ្លូវ​ល្បឿន​លឿន​ពី​ខេត្ត​ឧ​ដុម​សៃ​ទៅ​បរ​ទែន​(​ព្រំដែន​ចិន​) នៅតែ​ប្រគល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​ខាងលើ​ដើម្បី​ដំណើរការ​សាងសង់​ដដែល ដោយសារតែ​ក្រុមហ៊ុន​នេះ​បាន​សិក្សា និង​រៀបចំ​ដំណើរការ​សាងសង់​រួចហើយ ប៉ុន្តែ​ត្រូវមាន​ការកំណត់​ពេលវេលា​ឲ្យ​បានច្បាស់លាស់​សម្រាប់​ការសាងសង់​ជាថ្មី ៕​ប្រភព ៖ MGR Onlinea high way lao1 

​