» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8122 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698293 នាក់

សម្តេចតេជោ ហ៊ុន សែនប្រាប់ប្រជាពលរដ្ឋភៀសសឹក នៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាមថាកម្ពុជាអត់វ៉ៃគ្នាដណ្តើមដីទេចរចា!

 

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា ដែលបើតាមព្រះរាជសាលិខិតប្រគល់សិទ្ធរបស់ព្រះមហាក្សត្រគឺជាតំណាងព្រះប្រធានឧត្តមក្រុមប្រឹកក្សាកងកម្លាំប្រដាប់អាវុធនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ នេះ បានប្រកាសប្រាប់ប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាង ៣ ០០០គ្រួសារ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ថាកម្ពុជាមិនធ្វើសង្គ្រា.មវ៉ៃដណ្តើមយកដី(ដែលថៃកាន់កាប់៦០ចំណុច)មកវិញទេ។a hun eva slokram 

មូលហេតុគឺវាអាចស្លា.ប់មនុស្សទាំងកងទព័និងប្រជាពលរដ្ឋ។សូម្បីផ្ទះប្រជាជនភៀសសឹកចម្ងាយ៨គីឡូម៉ែតពីព្រុំដែនក៏មិនសុខដែរ។សម្តេចតេជោបាននិយាយដោយមិនប្រាកដចិត្តថាបើវ៉ៃក៏លទ្ធផលមិនដឹងយ៉ាងណាហើយវាមានតែអូសបន្លាយទំនាស់។

វិធីគឺនាំគ្នាគោរពបទឈប់បាញ់។ទោះបីយ៉ាងណានៅចំពោះមុខជនភៀសសឹកប្រមាណ ៣ពាន់គ្រួសារ អតីតនាយករដ្ឋមន្ត្រីកម្ពុជារូបនេះបានប្រកាសសុំទោសជាសាធារណៈចំពោះពលរដ្ឋខ្មែរដែលកាលពីលោកមានអំណាចពេញដៃ តែបែរជាមិនបានត្រៀមខ្លួនទុកមុនក្នុងការប្រយុទ្ធជាមួយថៃ។សម្តេចតេជោ ហ៊ុន សែន បានទទួលស្គាល់ថា សង្គ្រាមដែលថៃបើកការឈ្លានពានលើកម្ពុជាកាលពីឆ្នាំ២០២៥ គឺដោយសារតែលោកមានការទុកចិត្តខ្លាំងពេកលើភាគីថៃ?។ 

ដោយឡែកលោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាវិញនៅថ្ងៃទី៩មិថុនាដែរក៏បានចេញមុខបញ្ជាក់ជាថ្មីថា កម្ពុជានៅតែប្រកាន់ខ្ជាប់នូវជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី គោរពតាមកិច្ចព្រមព្រៀង និងយន្តការនានាដែលប្រទេសទាំងពីរបានចុះហត្ថលេខានាពេលកន្លងមក។ នេះបើតាមសំណេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកនាថ្ងៃទី៩ មិថុនានេះ។

ប្រតិកម្មដូចនេះរបស់លោក ទៀ សីហាធ្វើឡើង ក្រោយសារព័ត៌មានមួយរបស់ថៃបានចោទប្រកាន់លោកថាបានបដិសេធការប្រើប្រាស់យន្តការទ្វេភាគីជាមួយភាគីថៃ និងកំពុងបង្កើនទ័ព ព្រមទាំងសព្វាវុធដើម្បីត្រៀមបង្កសង្គ្រាមជាមួយថៃនៅពេលឆាប់ៗខាងមុខ។ នៅក្នុងសំណេរដដែល រដ្ឋមន្ត្រីការពារជាតិកម្ពុជារូបនេះដដែលក៏បានដាក់ក្តីសង្ឃឹមថា ភាគីជម្លោះកម្ពុជា-ថៃនឹងអាចដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងបញ្ចៀសរាល់ការប្រើប្រាស់កម្លាំងយោធាជាថ្មី។

 

-ទាក់ទងនិងធ្វើសកម្មភាពតាមព្រុំដែនដូចជាករណីដឹកដីចាក់បិទច្រកសម្តេចតេជោចាត់ទុកថាគឺខុសនាំឲ្យមានការបង្ករឿងសម្តេចបញ្ជាក់ថាការងារព្រុំដែនថ្នាក់ខេត្តថ្នាក់ភូមិភាគមិនអាចធ្វើទេវាជាភារៈកិច្ចផ្តាច់មុខផស់នាយករដ្ឋមន្ត្រី។ចង់ថៃបិទព្រុំ១០០ឆ្នាំបិទទៅព្រោះការប៊ទព្រុំដែនធ្វើឲ្យថៃបាត់លុយ១០ពាន់លានក្នុង១ឆ្នាំហើយវាក៏ជាឱកាសមាសសម្រាប់ការផលិតទំនិញលក់របស់កម្ពុជាផងដែរ ។បើយើងខ្វះទំនិញកម្ពុជាអាចនាំពីវៀតណាមឬម៉ាឡេស៊ីបាន។សម្តេចព្រមានចំពោះអាណាមីណាដែលលួចនាំទំនិញថៃចូលត្រូវបញ្ឈប់។

 

 

សូមបញ្ជាក់ថាមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ជាទីតាំងមួយដែលរាជរដ្ឋាភិបាល បានជ្រើស​រើស​​រៀប​ចំផ្ទះសម្បែងបណ្តោះអាសន្នជូនប្រជាពលរដ្ឋដែលត្រូវថៃឈ្លានពាន និងកាប់កាន់​យក​ដី និងផ្ទះសម្បែងមកពីភូមិជោគជ័យ ព្រៃចាន់ និងតំបន់បឹងត្រកួន។ បច្ចុប្បន្នមានប្រជាពលរដ្ឋ​សរុប ៣ ៣១៨គ្រួសារ កំពុងរស់នៅបណ្តោះអាសន្ននៅ​ទីនេះ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាមកទល់ពេលនេះ ប្រជា​ពលរដ្ឋ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពបណ្តោះអាសន្ន មានចំនួន៣.៣១៨គ្រួសារ ស្មើនឹងមនុស្សរាយចំនួន ១១.២១៧នាក់/ស្រី៥.៦៦៣នាក់ កុមារ ៣.៨៣៩នាក់ ក្នុងចំណោម ប្រជាពលរដ្ឋ ៣.៣១៨គ្រួសារ ក្នុងនោះមានគ្រួសារកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ​ចំនួន​១៤៥គ្រួសារ ដោយផ្តល់ដីទំហំ ២០ម៉ែត្រ គុណ ៣០ម៉ែត្រ ក្នុង១គ្រួសារ ទំហំផ្ទះ ៥ម៉ែត្រ គុណ ៧ម៉ែត្រ លើផ្ទៃដីចំនួន ៤០០ហិកតា ដោយដកទុកសម្រាប់ធ្វើកសិកម្ម ចំនួន ១១៣ហិកតា។

គិតចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ដំណាច់ខែមេសា ឆ្នាំ២០២៦ និងមកដល់ពេលនេះ ការសាង​សង់​ផ្ទះដែលដឹកនាំដោយលោកទេសរដ្ឋមន្ត្រី គន់ គីម បានរួចរាល់ចំនួន ២ ៨០៥ខ្នង។ ក្រុមការ​ងារបានរៀបចំទៅតាមភូមិនីមួយៗ ដោយមានស្នាក់ការភូមិគ្រប់ភូមិទាំង៦ និងដីសម្រាប់​ធ្វើ​កសិកម្មដែលទទួលខុសត្រូវដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រសួង ក៏បានផ្តល់ទ្រុងមាន់ និងពូជមាន់ដល់ប្រជាពលរដ្ឋចំនួន ១.០០០ គ្រួសារ មានការសាង​សង់ផ្លូវចំនួន២៦ខ្សែ ក្នុងនោះ ផ្លូវមេទំហំ១១ម៉ែត្រ ចំនួន៦ខ្សែ និងផ្លូវទំហំ ៧ម៉ែត្រចំនួន ២០​ខ្សែ សំរួលដីសាងសង់សាលារៀន ចាប់ពីមត្តេយ្យសិក្សា ដល់អនុវិទ្យាល័យ, សាងសង់​មណ្ឌលសុខ​ភាពដោយកងវិស្វកម្មសម្ដេចតេជោសៀមរាប ដឹកនាំដោយនាយឧត្តមសេនីយ៍ ខេង សុមេធ ការភ្ជាប់ប្រព័ន្ធទឹក និងភា្ជប់ទឹកតាមផ្ទះ ទទួលខុសត្រូវដោយក្រសួងឧស្សាហកម្ម សិប្បកម្ម និងនវានុវត្តន៍។

ទន្ទឹមនោះ ក្រសួងក៏បានផ្ដល់ពាងទឹកធំក្នុង១គ្រួសារទទួលបានពាង​១ចំណុះ​៥គូប ស្មើនឹង ២៨០ពាង ចំពោះអគ្គិសនីបានតភ្ជាប់គ្រប់ផ្ទះដែលទទួលខុសត្រូវដោយក្រសួងរ៉ែ និងថាមពល រីឯការសម្របសម្រួលទូទៅគឺរដ្ឋបាលខេត្ត។ ជាពិសេសរាជរដ្ឋាភិបាល បានជួយ​ឧបត្ថម្ភថវិកាក្នុង ១គ្រួសារចំនួន ១០ម៉ឺនរៀល ឧបត្ថម្ភដល់សមាជិកគ្រួសារក្នុងម្នាក់ៗចំនួន ២៨.០០០រៀល ឧបត្ថម្ភក្នុងការប្រើប្រាស់ភ្លើងក្នុង១គ្រួសារចំនួន៣០គីឡូ និងថ្លៃប្រើប្រាស់ទឹក​ប្រចាំ​ខែ ២ម៉ឺនរៀលក្នុង១គ្រួសារ។ ជនភៀសសឹកក៏ទទួលបានថវិកាជំនួយសង្គមពិសេសក្នុ​ង១គ្រួសារ​ចំនួន២០ម៉ឺនរៀលក្នុង១ខែ បន្ថែមលើប្រាក់ឧបត្ថម្ភដែលទទួលបានពីមុន ក្នុងរយៈពេល១២ខែ ចាប់អនុវត្តពីខែមិថុនា ឆ្នាំ២០២៦។

ជាមួយនឹងការរៀបចំភូមិឋាននេះ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងក្រុមការងារ បានផ្ដល់គោលការណ៍ឱ្យពលរដ្ឋជាជនភៀសសឹក រៀបចំការប្រឡង​ប្រណាំងផ្ទះស្អាត(៣ខែម្តង) យក ៣ខ្នងផ្ទះ និងការប្រឡងប្រណាំងភូមិស្អាតផងដែរ។ ផ្ទះ​លេខ​១ទទួលបានថវិកា ៣.០០០ដុល្លារ លេខ២ ទទួលបានថវិកា ២.០០០ដុល្លារ និងលេខ៣ ទទួលបានថវិកា ១.០០០ដុល្លារ ភូមិស្អាតនឹងមានការឧបត្ថម្ភដែរ។

ក្រៅពីនេះមានអង្គការដៃគូផ្សេងៗមានដូចជា អង្គការម៉ារីតាន់ភឺស បានជួយលើការចិញ្ចឹមមាន់ ពពែ ចង្រិត និងទឹកចម្រុះចំនួន២ទីតាំង ព្រមទាំងឧបត្ថម្ភពាងចំនួន២.៩០០ អង្គការទស្សនៈ​ពិភព​លោក ជួយលើការងារអប់រំ អង្គការ IOM ជួយលើការងារអប់រំសុខភាពផ្លូវចិត្ត អង្គការក្តី​សង្ឃឹម​កម្ពុជា ជួយចាក់សាបតាមផ្ទះជនពិការ អង្គការអុកស្វាម ជួយឧបត្ថម្ភថវិកាដល់គ្រួសារ​ជន​ភៀសសឹក អង្គការរីដូ ជួយឧបត្ថម្ភអំពូលសូឡា និងអង្គការផ្កាឈូក ជួយឧបត្ថម្ភស្បៀង​ដល់​ជនភៀសសឹក៕a hun eva a hun eva1 a hun eva2 a hun eva3