
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 1261 នាក់
ម្សិលមិញ 8911 នាក់
សរុប 18580108 នាក់
កម្ពុជាថៃ៖នាយករដ្ឋមន្ត្រីថៃ លោកអានុទីនឆានវិរៈគុន( Anutin Charnvirakul) បានបញ្ជាក់ជាថ្មីនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ថា រដ្ឋាភិបាលរបស់លោកគ្រោងនឹងធ្វើប្រជាមតិជាតិដើម្បីសម្រេចថាតើត្រូវលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MOU)ចំនួនពីរជាមួយកម្ពុជា គឺ MOU លេខ ៤៣ ចុះហត្ថលេខានៅឆ្នាំ ២០០០ ដើម្បីកំណត់ព្រំដែនគោក និង MOU ឆ្នាំ ២០០១ លេខ ៤៤ សម្រាប់កិច្ចសហការដែនសមុទ្រត្រួតស៊ីគ្នា ។ តំបន់ត្រួតស៊ីគ្នាដែលត្រូវគេប៉ាន់ប្រមាណថាមានធនធានប្រេង និងឧស្ម័ន តម្លៃ ៣០០ពាន់លានដុល្លារ ។
.
លោក Anutin និយាយថា ចំពោះលោកផ្ទាល់ លោកចង់ឱ្យលុបចោលកិច្ចព្រមព្រៀងនេះ ប៉ុន្តែលោកនឹងពិគ្រោះយោបល់ជាមួយពលរដ្ឋសិន ។ នេះបើយោងតាមកាសែត The Nation ។តែសម្រាប់អ្នកច្បាប់កម្ពុជាវិញបានពន្យល់ថាMoU ឆ្នាំ២០០០ មានសុពលភាពជានិរន្តរ៍ ដរាបណាការងារព្រំដែនមិនទាន់កំណត់ច្បាស់លាស់។
តាមរយៈហ្វេសប៊ុកលោក សេង ឌីណា រដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាអ្នកនាំពាក្យបានសសេរថា:យោងតាមច្បាប់ទំនៀមទម្លាប់អន្តរជាតិស្តីពីសន្ធិសញ្ញា (Customary international law of treaties) និងយុត្តិសាស្ត្រនៃតុលាការអន្តរជាតិ ICJ (សាលដីកាក្នុងសំណុំរឿង Somalia v. Kenya, 2017), កិច្ចព្រមព្រៀងអន្តរជាតិជាលាយលក្ខណ៍អក្សរ ដែលចុះហត្ថលេខារវាងរដ្ឋ និងរដ្ឋ ដោយអនុលោមតាមច្បាប់អន្តរជាតិ គឺជាសន្ធិសញ្ញា បើទោះកិច្ចព្រមព្រៀងនោះត្រូវបានភាគីដាក់ចំណងជើងបែបណាក៏ដោយ។
MOU ឆ្នាំ២០០០ ស្តីពីការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោក រវាងកម្ពុជា និងថៃ៖ទោះបីមានឈ្មោះជា MOU ប៉ុន្តែជាកិច្ចព្រមព្រៀងអន្តរជាតិ ដែលមានតម្លៃដូចសន្ធិសញ្ញា។ត្រូវបានចុះបញ្ជីនៅអ.ស.ប. និងផ្សព្វផ្សាយជាផ្លូវការដោយអ.ស.ប. ស្របតាមមាត្រា ១០២ នៃធម្មនុញ្ញសហប្រជាជាតិ។មិនមានកាលបរិច្ឆេទផុតកំណត់។មិនមានបទប្បញ្ញត្តិចែង ឬបង្កប់ដោយតណ្ហីភាព (Imply) អំពីលទ្ធភាពក្នុងការលុបចោលជាឯកតោភាគី។
ដូច្នេះ MOU2000 ត្រូវមានសុពលភាពរហូតដល់កម្មវត្ថុរបស់វា គឺការវាស់វែង និងខ័ណ្ឌសីមាព្រំដែនគោករវាងកម្ពុជា និងថៃ ត្រូវបានធ្វើចប់សព្វគ្រប់ ដោយមិនមានរដ្ឋភាគីណាមួយ អាចលុបចោល MOU2000 ដោយមិនមានការឯកភាពពីរដ្ឋភាគីម្ខាងទៀតបាននោះទេ។