» អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​ » រដ្ឋាភិបាល​ថៃ​អនុ​ម័​ត្ត​គម្រោង​បោះឆ្នោត​ព្រឺទ្ធសភា​ជា​លើកដំបូង​ចាប់តាំងពី​រដ្ឋប្រហារ​ » ស្ថាបនិក​ឌី​ហ្វី​ត​កំពុងតែបន្ត​យុទ្ធសាស្ត្រ​ធ្វើ​ឲ្យ​សមរង្ស៊ី​ឯកោ​ » សម្តេច​តេ​ជោ​៖​តើ​សា​ពូ​មីដាដា​ឆ្កួត​ឬក៏​ឡប់​ឬ​ចង់​អួត​អ្នកដទៃ​? » ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន នៅ​ខេត្តមណ្ឌលគិរី បានសម្លាប់​ស្ដ្រី​ម្នាក់ ព្រោះ​ព្យាយាម​ការពារ​មិត្ត​របស់​វា​មួយ​ក្បាល ដែល​កំពុង​ឈឺ​ » សម្ដែង​ក្បាច់គុន​សាវ​លី​ញ និង​គុន​ល្បុក្កតោ នៅ​អង្គរ​អបអរ​ទិវា​ប្រជាជន​កម្ពុជា​ចិន​ » ចិន​ជំរុញ​ឱ្យ​ក្រុម​ប្រទេស G៧ បញ្ចប់​ការជ្រៀតជ្រែក​មកលើ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន​ក្នុងពេល​អាមេរិក​ពង្រីក​កម្លាំង​នៅ​ហ្វីលីពីន​ផងដែរ » អភិបាលខេត្ត​ព្រះសីហនុ ស្នើឱ្យ​កងទ័ព​ការពារ​នៅ​កោះ​ពូ​លូ​វ៉ៃ បង្កើន​ការការពារ​បូរណភាព​ទឹកដី » គ្រាន់តែ​ប្រកាស​ចែក​ដី​ត្រូវ​ចាប់ខ្លួន​ចុះ​អ្នក​ឆបោក​លុយ​ពលរដ្ឋ​រាប់លាន​ដុល្លារ​ម៉េច​មិន​ចាប់​ផង​? » គោលបំណង​និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ប្រមុខ​ការទូត​ចិន​នៅ​កម្ពុជា​ » គ្រូពេទ្យ​ជួយ​សម្រាល​ទារិកា​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ចេញពី​ផ្ទៃ​ម្តាយ​ដែល​ស្លាប់​ដោយ​ការវាយប្រហារ​ពី​អ៊ីស្រាអែល​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1056 នាក់

ម្សិលមិញ 10264 នាក់

សរុប 14140238 នាក់

សម រ​ង្ស៉ី មិនអាច​ឡើង​ជិះ​យន្តហោះ​ចេញពី​ស្រុក​បារាំង​ចូល​ស្រុក​សៀម​បានទេ​តែ​លោកស្រី​មូ​សុខ​ហួ​នៅ​ម៉ាឡេស៊ី​បាន​១​អាទិត្យ​!


​ភ្នំពេញ​៖​លោក​សមរង្ស៊ី​បានប្រកាសថា​លោក​មិនអាច​ជិះ​យន្តហោះ​ថៃ​មក​បានទេ​ដោយសារ​ក្រុមហ៊ុន​យន្តហោះ​ឃាត់​មិន​ឲ្យ​ជិះ​ផែនការ​ត្រូវបាន​ពន្យា​។​a cnrp come2 

តែបើ តាម​សារព័ត៌មាន The New York Times បានចេញ​ផ្សាយ​នៅ​យប់​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​និយាយថា «​សម រ​ង្ស៉ី មិនបាន​កក់​សំបុត្រ​យន្តហោះ​ទេ​»​។​បុគ្គលិក​ម្នាក់​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Thai Airways បាន​អះអាងថា «​លោក សម រង្ស៊ី អ្នកនយោបាយ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា មិនត្រូវ​បាន អនុញ្ញាតឱ្យ​ឡើង​យន្តហោះ​ពី​ទីក្រុង​ប៉ារីស ទៅ​ទីក្រុង​បាងកក​ទេ ពីព្រោះ​ការ​កក់​សំបុត្រ​ហោះ​យន្ត​របស់គាត់​មិនមាន​សុពលភាព​»​។​

​ប្រកាស​តាម Facebook​នៅ​យប់​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​លោក សម រ​ង្ស៉ី បាន​ថ្លែងថា «​គម្រោង​មាតុភូមិនិវត្តន៍​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ប្រហែល​ត្រូវ​ពន្យារពេល​បន្តិច​....​ពីព្រោះ​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ថៃ មិនឱ្យ​ខ្ញុំ​ឡើងលើ​យន្តហោះ​ដែល​ត្រូវ​ហោះ​មក​ប្រទេស​ថៃ ដើម្បី​ខ្ញុំ​បន្តដំណើរ​ទៅ​ប្រទេស​កម្ពុជា​»​។​

​លោក​សម រ​ង្ស៉ី និង​អ្នក​ហែហម​គាត់​បាន​ចេញពី ព្រលានយន្តហោះ​ស្ហា​ល​ឌ​ដឺ​ហ្គោល​( Charles De Gaulle)​ដែល​ថ្វើ​ឲ្យ​មានការ​វាយតម្លៃថា ការ​ទៅ​ព្រលាន​នេះ គ្រាន់តែ​ជា​ឆាកល្ខោន ដែល សម រ​ង្ស៉ី សម្តែង​ឲ្យ​អ្នកគាំទ្រ​មើលថា បាន​ទៅ​ព្រលាន​មែន តែ​ក្រុមហ៊ុន​យន្តហោះ​ថៃ​មិន​ឲ្យ​ឡើង ដើម្បី​ប្រើ​ជា​លេស​ពន្យា​ពេល​ថ្ងៃទី ០៩/១១ ដែល​តាម​ការពិត​សំបុត្រ​យន្តហោះ​ជើងហោះហើរ​ថ្ងៃនេះ សម រ​ង្ស៉ី បាន​ពន្យារពេល​រួច​បាត់ទៅហើយ​។​

ឯ​លោកស្រី មូរ សុខ​ហួរ អតីតមន្ត្រី​ជាន់ខ្ពស់ គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ត្រូវបាន​អាជ្ញាធរ​ម៉ាឡេស៊ី ឃាត់ខ្លួន​នា​ព្រឹក​ថ្ងៃទី​៧ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៩​ត្រូវបាន​ដោះលែង​វិញ​ហើយ​និង​បន្ត​ឲ្យ​ស្នាក់នៅ​ប្រទេស​ម៉ាឡេស៊ី​១​សប្តាហ៍​ទោះជា​យ៉ាងណា​លោក អ៊ូ ច័ន្ទ​រ័ត្ន អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​តាម​ហ្វេ​ស​ប៊ុ​ក បាន​សម្ដែង​ការ សោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​ការចាប់ខ្លួន​នេះ ។​

​លោក អ៊ូ ច័ន្ទ​រ័ត្ន នៅ​ថ្ងៃ​៧ វិច្ឆិកា បាន​ឲ្យ​ដឹងថា “​ក្នុងនាម​អតីត​អ្នកតំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ខ្ញុំ​ពិតជា​មានការ សោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការចាប់ខ្លួន របស់លោក​ជំទាវ មូរ សុខ​ហួ ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី​” ។ លោក​សង្កត់ធ្ងន់ថា វិធានការ​នេះ នឹងធ្វើ​ឲ្យ​ប៉ះពាល់​មុខមាត់ ប្រទេស​ទាំងពីរ​កម្ពុជា​-​ម៉ាឡេស៊ី​។ លោក​យល់ឃើញថា ករណីនេះ ជា​ជម្លោះ​នយោបាយ​ផ្ទៃក្នុង របស់​កម្ពុជា មិនមែនជា​ឧក្រិដ្ឋកម្ម​ឆ្លងដែន ឬ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ទេ ដូច្នេះ​កម្ពុជា គួរតែមាន​សមត្ថភាព និង​លទ្ធភាព​ដោះស្រាយ ដោយ​ខ្លួនឯង ។ ដំណោះស្រាយ​ដោយ​សន្តិវិធី និង​អហិង្សា ដើម្បី​ជា​ប្រយោជន៍​យូរអង្វែង សំរាប់​ប្រទេសជាតិ ។​

ក្រៅពីនេះ នាយក​ប្រតិបត្តិការ អង្គការ​តម្លាភាព​កម្ពុ​ជា លោក ព្រាប កុល បានបង្ហាញ​ការ​ជឿជាក់ថា លោក សម រង្ស៊ី ព្រមទាំង​អតីត ថ្នាក់ដឹកនាំ​គណបក្ស សង្គ្រោះ​ជាតិ (CNRP)​មួយចំនួន​មក​មិន​ដល់​ស្រុក​ខ្មែរ នា​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​ខាងមុខ​នោះទេ ។​តែលោក ព្រាប កុល​បានលើកឡើង ក្នុង​ហ្វេ​ស​ប៊ុ​កនា​ថ្ងៃ​៧ វិច្ឆិកា ថា “​អ្នកនយោបាយ​ខ្មែរ កំពុង​ដើរ​លើ​មាគ៌ា នយោបាយ ចាញ់ ចាញ់​! ។

លោក សម រង្សី និង​អតីត​ថ្នាក់ដឹកនាំ CNRP មក​មិន​ដល់​ស្រុក​ខ្មែរ​ទេ ហើយក៏​គ្មានអ្វី​កើតឡើង​ធំដុំ ជាក់ស្តែង​គួរ​ឲ្យ​កត់សម្គាល់​ដែរ នៅ​ថ្ងៃ ៩ វិច្ឆិកា ឬ​ក្នុងពេល​បុណ្យអុំទូក​នេះ​” ។ ​លោកព្រាបកុល​ថា គឺមាន​តែ​ការ​គិតថា​អ​ញ្ចេះ គិតថា​អ​ញ្ចុះ មានការ​ភិតភ័យ ជ្រួលជ្រើម​ខ្លះ និង​ស្រមើ​ស្រ​ម៉ៃ​ខ្លះ​ប៉ុណ្ណោះ​។​

​លោក​សង្កត់ធ្ងន់ថា ក្នុង​ព្រឹត្តិការណ៍​នេះ បានផ្តល់​ផលប៉ះពាល់​អវិជ្ជមាន​ជាក់ស្តែង​គឺ​ខ្មែរ​ខាតបង់​ច្រើនយ៉ាង​ដូចខាងក្រោម​៖
១) អ្នកវិនិយោគ​មិន​ចង់​ដាក់ទុន​រកស៊ី ឬ​ត្រូវ​ពន្យា​ពេល​សម្រេចចិត្ត​ធ្វើការ​វិនិយោគ ចរន្ត​ពាណិជ្ជកម្ម​នឹងមាន​ការបន្ថយ​ល្បឿន ។​២) អាជ្ញាធរ​ត្រូវ​ចំណាយលុយ​ច្រើន​លាន ដើម្បី​ទប់ស្កាត់​និង​ចល័ត​ទ័ព​ត្រៀម​ទប់ស្កាត់​បាតុភាព​ជាយថាហេតុ​។​៣) ការវិវត្តន៍​បែបនេះ អាចធ្វើ​ឲ្យ​កម្ពុជា កាន់តែ​ឈានទៅរក​ការបាត់បង់ EBA និង GSP​។​

៤) កម្លាំង​អ្នកប្រជាធិបតេយ្យ កាន់តែ​ប្រឈម​នឹង​គ្រោះថ្នាក់​។​៥) ចិន​កាន់តែ​ឆ្លៀតឱកាស កេងចំណេញ​ទាំង​នយោបាយ និង​សេដ្ឋកិច្ច ។​
៦) វៀតណាម បាន​ព្រំសីមា ដែល​ខ្លួន​ប្រាថ្នា​ចង់បាន ហើយ​ជន​អន្តោ​ប្រវេ​ស​វៀតណាម​ខុសច្បាប់ ជាច្រើន​ឆ្លៀតពេល​ចូលសញ្ជាតិ​អស់​។​៧) ពិភពលោក​ខ្លះ​សង្វេក​ខ្មែរ និង​ខ្លះទៀត​សើចចំអក ។​

​លោក​ព្រាបកុលបានផ្តល់​ដំណោះស្រាយ ដើម្បី​ស្តារ​ស្ថានការណ៍​រួមមាន​៖
១) ដោះស្រាយ​បញ្ចប់​ករណី លោក កឹម សុខា និង​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ ឲ្យ​អតីត​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ​។​
២) ជជែក​គ្នា ឬ​ចរចា​រវាង​អ្នកនយោបាយ ដែលមាន​ទំនាស់ ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ ដើម្បី​ធ្វើដំណើរ​លើ​មាគ៌ា​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិមនុស្ស និង​សេរី​ភាពជា​មូលដ្ឋាន និង​ជាពិសេស​ការបើក ឲ្យ​មានការ​ប្រកួតប្រជែង នយោបាយ​ដោយ​ស្មើភាព ដោយ​សេរី និង​យុត្តិធម៌ ។​
៣) ដោះស្រាយ​បញ្ហា សិទ្ធិ​នយោបាយ ដើម្បី​បញ្ជៀ​ស​ការបាត់បង់ EBA និង GSP៕a cnrp come a cnrp come1 a cnrp come3 a preab kol