
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 6563 នាក់
ម្សិលមិញ 9639 នាក់
សរុប 20696734 នាក់
ភ្នំពេញ៖នៅរសៀលថ្ងៃទី ១ខែ មិថុនា ឆ្នាំ ២០២៦ នេះ លោក ជិន ប៊ុនធឿន ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ បានដឹកនាំ មន្រ្តីនគរបាលខណ្ឌ ឬស្សីកែវ ស្ទាក់ឃាត់ខ្លួនលោកឧត្ដមសេនីយ៍ទោ ហួរ សុខហេងដែលជាមនុស្សជាប់សង្សយ័ថាមានជាប់ ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅសង្កាត់ ស្វាយប៉ាក ខណ្ឌ ឬស្សីកែវ ។
សូមបញ្ជាក់ថាគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវបានចុះបង្ក្រាបផ្ទះចំនួន ៤ទីតាំងស្ថិតនៅ ភូមិ ស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ យប់ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២៦ ។ ក្នុងប្រតិបត្តិការនោះ ក្រុមការងារបានរកឃើញសម្ភារៈគួរឱ្យសង្ស័យជាច្រើននៅក្នុងផ្ទះលេខ 8I ផ្លូវលេខ P1 និងផ្ទះលេខ 8D ផ្លូវលេខ P03 រួមមាន ទូរស័ព្ទដៃចំនួន ៣១៧គ្រឿង កុំព្យូទ័រ All in One ចំនួន ៤០គ្រឿង ម៉ូនីទ័រចំនួន ៦គ្រឿង និង CPU ចំនួន ៣គ្រឿង។ នគបាលថា សមត្ថកិច្ចមិនបានរកឃើញមនុស្សស្នាក់នៅ ឬសកម្មភាពប្រព្រឹត្តបទល្មើសជាក់ស្ដែងនៅទីតាំងនោះឡើយ?។តែនគរបាលបានមិននិយាយថាជាកន្លែងលាក់សម្ភារៈធ្វើសកម្មភាបនោះទេ?។
តាមប្រភពទីតាំងដែលរកឃើញគឺជាទីតាំងដែលជាប់ពាកពន្ធ័ជាមួយលោកឧត្តមសេនីយ៍ទោហួរសុខហេង?។ប៉ុន្តែករណីយ៍នេះខាងស្នងការនគរបាលរាជធានីភ្នំពេញបានចេញមុខបញ្ជាក់យ៉ាងច្បាស់ថា មិនមានការឃាត់ខ្លួនមន្ត្រីពាក់ផ្កាយ២ណាម្នាក់ ដូចព័ត៌មានដែលកំពុងចែកចាយនៅលើបណ្ដាញសង្គមនោះឡើយសមត្ថកិច្ចគ្រាន់តែអញ្ជើញភរិយារបស់មន្ត្រីរូបនោះ ដែលជាម្ចាស់បុរីកំពុងសាងសង់មួយកន្លែង នៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មកធ្វើការសាកសួរបន្ថែមប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា ការផ្សព្វផ្សាយថាមានការឃាត់ខ្លួនមន្ត្រីផ្កាយ២ គឺមិនត្រឹមត្រូវនោះទេ។ សមត្ថកិច្ចបានអញ្ជើញស្ត្រីជាម្ចាស់បុរីមកសួរនាំ ព្រោះទីតាំងបុរីដែលកំពុងសាងសង់នោះ មានការដឹកជញ្ជូនសម្ភារមួយចំនួនចូល ដែលអាជ្ញាធរសង្ស័យថា អាចត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។
តាមការបញ្ជាក់របស់លោកស្នងការ ស្ត្រីរូបនោះគឺជាភរិយារបស់លោកឧត្តមសេនីយ៍ទោ ហូរ សុខហេង និងជាម្ចាស់បុរីផ្ទាល់។ កាលពីម្សិលមិញ មានការដឹកជញ្ជូនទូរស័ព្ទដៃ និងសម្ភារបច្ចេកវិទ្យាជាច្រើនចូលទៅកាន់ទីតាំងខាងលើ ដែលបង្កឱ្យមានការសង្ស័យថា អាចត្រូវបានរៀបចំសម្រាប់ប្រព្រឹត្តបទល្មើស Online Scams ប៉ុន្តែត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចចុះទប់ស្កាត់ និងត្រួតពិនិត្យទាន់ពេលវេលា។
លោក ជួន ណារិន្ទ បានបន្ថែមថា ក្រោយការសាកសួរ និងពិនិត្យព័ត៌មានពាក់ព័ន្ធ ស្ត្រីជាម្ចាស់បុរីមិនមានជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសណាមួយឡើយ ដូច្នេះសមត្ថកិច្ចបានអនុញ្ញាតឱ្យត្រឡប់ទៅវិញរួចហើយ។
ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ផងដែរថា លោកឧត្តមសេនីយ៍ទោ ហូរ សុខហេង មិនមែនជាមន្ត្រីនគរបាលទេ ប៉ុន្តែជាមន្ត្រីកងរាជអាវុធហត្ថ។សូមរំលឹកថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបានចុះត្រួតពិនិត្យទីតាំងចំនួន៤កន្លែង ក្នុងបុរី ផេនសៀ ស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។អាជ្ញាធរបានអះអាងថា ការស្រាវជ្រាវ និងតាមដានករណីនេះនៅតែបន្ត ដើម្បីធានាការទប់ស្កាត់ និងបង្ក្រាបបទល្មើសបច្ចេកវិទ្យា ដែលអាចបង្កផលប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។