» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9248 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699419 នាក់

លោក​កឹម​ជាតិ​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បន្ទាប់ពី​ស្រែក​រក​ជំនួយ​រឿង​តៃកុង​ស៊ីដាច់​ឡាន​បាន​ប្រែ​ក្រឡះ​វិញ​!

 

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​៧​ឧសភា​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក កឹម ជាតិ អនុរដ្ឋលេខាធិការ និង​ជា​អនុប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង ឱសថ​ក្លែងក្លាយ​នៃ​ក្រសួងមហាផ្ទៃ បានប្រកាស​នៅលើ​បណ្តាញ​សង្គម​របស់ខ្លួន​សូម​ឲ្យ​មហាជន​ជួយ​ផង​តាមរក​នូវ​ជនសង្ស័យ​មានឈ្មោះ សីហា ដែលជា​អ្នកបើកបរ​រ​ឡាន​ផ្ទាល់ខ្លួន​ថា បាន​បាន​លួច​បើករថយន្ត​របស់លោក​យកទៅ​បាត់ តាំងពី​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៩​ទាក់ទង​មិនបាន​។a kem cheat

លោក​ឧ​ត្ត​ម​សឹ​នី​យ៍​ផ្កាយ​បី​បាន​អំពាវនាវ​តាម​ហ្ចេ​ស​ប៊ុ​កថា​:​ឯកឧត្តម លោកជំទាវ បងប្អូន​ប្រុស​ស្រី សមត្ថកិច្ច​គ្រប់​ជំនាញ មេត្តាជួយ​ស៊ែ​បន្ត​ផង រូបនេះ​ជា​អ្នកបើកបរ​ឡាន​របស់ខ្ញុំ ឈ្មោះ សីហា បាន​លួច​បើករថយន្ត​ម៉ាក ស្តា​រិ​ក ១២ កៅអី មាន​ផ្លាកលេខ ភ្នំពេញ 2 BA 7181 រត់គេចខ្លួន​តាំងពី​ម៉ោង ៦​ល្ងាច ថ្ងៃទី ៦ ខែ ឧសភា ២០១៩ រហូតដល់​ពេលនេះ ខ្ញុំ​ដើរ​ក​មិនឃើញ​ទេ បើ​បងប្អូន​បាន​ដំណឹង សូមមេត្តា​ផ្តល់ដំណឹង តាម​លេខ​ទូរ​សព្ទ័ 012337166 ខ្ញុំ​នឹង​ជូន​សា​គុណ ដោយ​ក្តី​គោរព​អរគុណ​ទុកជាមុន​។​

​ស្រាប់តែ​មក​ពេល​រសៀល​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​រូបនេះ​បាន​បង្ហោះ​សារ​ម្តង​ទៀតថា​មិន​អី​ទេ​អរគុណ​ហើយ​!​។​លោក​កឹម​ជាតិ​ស​សេរ​ថា​៖“​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ គោរព​ជូន​ចំពោះ ឯកឧត្តម លោកជំទាវ បងប្អូន​ប្រុស​ស្រី សមត្ថកិច្ច​ជំនាញ​ទាំងអស់ ដែល​បាន​ស៊ែរ​ពត៌មាន​របស់ខ្ញុំ ហើយ​នា​រសៀល​ម៉ោង ៥ ម៉ ៣៥​នាទី ថ្ងៃទី ៧ ឧសភា ២០១៩​ខ្ញុំ​បាន​រកឃើញ និង​យក​រថយន្ត​បាន​មកវិញហើយ ខ្ញុំ​ក៏បាន​ដក​ពាក្យបណ្តឹង ហើយ​សុំ​ឲ្យ​មានការ​អប់រំ​ដល់​រូប​បុគ្គល​នេះ ហើយ​ផ្តល់​ថវិកា​ឲ្យ​វិល​ទៅ​ស្រុកកំណើត ដើម្បី​រក​ទទួលទាន​ស្របច្បាប់ និង​ថែទាំ​គ្រួសារ​។​”​ដល់ពេល​ហ្នឹង​បានដឹងថា​សូម្បី​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ក៏​ពឹង​ហ្វេ​ប៊ុ​ក​ជួយ​ដែរ​៕a kem cheat1 a kem cheat2 
​