
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5360 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695531 នាក់
សៀមរាប ជនជាប់ សង្ស័យនៃអំពើមនុស្សឃាតម្នាក់ ដែលបានវាយ សម្លា ប់បងថ្លៃរបស់ខ្លួន នៅក្នុងក្រុងសៀមរាប កាលពីឆ្នាំ២០១៩កន្លងទៅ ហើយរត់គេចទៅ លា ក់ខ្លួន នៅឯ ខេត្តពោធិ៍សាត់ ត្រូវបាន ចាប់ខ្លួនហើយ ។
នគរបាល ព្រហ្ម ទណ្ឌ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២០ បានឲ្យកាសែតដឹងថា៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋឈ្មោះសុគុណ វីឡា ភេទស្រី អាយុ៣៩ឆ្នាំរស់នៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប បានមករាយការណ៍ថា ខ្លួនបានបាត់ប្តីឈ្មោះញ៉ាង វណ្ណនី ភេទប្រុស អាយុ៤៣ឆ្នាំ ចាប់តាំងពីអំឡុងខែឧសភា ឆ្នាំ២០១៩មកម្លេះ ដោយមិនដឹងជាទៅទីណានោះទេ។ ក្រោយពីទទួលសេចក្តីរាយការណ៍កម្លាំងចំណុះ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ក៏បានជួយស្រាវជ្រាវ និងប្រកាសស្វែងរក ។
លុះដល់នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៥ ០០នាទីក៏មានសេចក្តីរាយការណ៍ពីលោកនាយប៉ុស្តិ៍សង្កាត់សំបួរថា នៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប មានពំនូកដីមួយ មានធុំក្លិនស្អុយចេញពីពំនូកដីនៅរោងផ្ទះបាយ ខាងក្រោយផ្ទះឈ្មោះ ញ៉ាង់ វណ្ណនី ក្រោយពីទទួលសេចក្តីរាយការណ៍ លោកវរសេនីយ៍ទោនួន ស័ក្តិចំរើនរិទ្ធ អធិការរងទទួលបន្ទុកផ្នែកយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានដឹកនាំកម្លាំង ចុះដល់កន្លែងកើតហេតុ និងបានជីកគាស់កន្លែងមានក្លិនស្អុយឡើង ទើបដឹងថាជាសាក សពរបស់មនុស្ស ។
បន្ទាប់ពីធ្វើកោសល្យវិច័យ ទើបសមត្ថកិច្ចយើងដឹងថា ជាសាក សពមនុស្សស្លាប់ ដោយអំពើ ឃាត កម្ម ឈ្មោះញ៉ាង វណ្ណនី ភេទប្រុស អាយុ៤៣ឆ្នាំ ជាប្តីរបស់ឈ្មោះសុគុណ វីឡា ដែលបានបាត់ខ្លួនក្នុងអំឡុងខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ។ បន្ទាប់ពីបានធ្វើការស្រាវជ្រាវ នឹងបំភ្លឺសាក្សីនៅជុំវិញកន្លែងកើតហេតុ កម្លាំងនគរបាលផ្នែកយុត្តិធម៌ក្រុងសៀមរាប បានធ្វើការកំណត់មុខសញ្ញា ជន សង្ស័ យដែលប្រព្រឹត្តអំពើដ៏ ព្រៃ ផ្សៃនេះបាន គឺមានឈ្មោះសុគុណ ច័ន្ទតារា ភេទប្រុស អាយុ៣២ឆ្នាំ ដែលត្រូវជាប្អូនបង្កើតរបស់ឈ្មោះសុគុណ វីឡា នឹងត្រូវជាប្អូនថ្លៃជនរង គ្រោះ ដែលបានគេចខ្លួនមុនពេលសមត្ថកិច្ចយើងចុះទៅដល់កន្លែងកើតហេតុ។
បន្ទាប់មកកម្លាំងនគរបាលផ្នែកយុត្តិធម៌ក្រុងសៀមរាបយើង បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោក ជូ លឹមហ៊ាង ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានចេញដីកាលេខ៤៨៣ន.ខ.ស/ឈ បង្គាប់ឲ្យនាំខ្លួន ជនសង្ស័ យមកផ្តន្ទាទោសតាមផ្លូវច្បាប់។
នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ បន្ទាប់ពីសមត្តកិច្ចបានធ្វើការកំណត់ទីតាំងរបស់ជនសង្ស័ យខាងលើសម្ងំ លាក់ខ្លួនបានហើយនោះ លោកវរសេនីយ៍ទោ នួន ស័ក្តិចំរើន រិទ្ធ បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការ ជាមួយកម្លាំងព្រ ហ្ម ទ ណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារនគរបាល ព្រ ហ្ម ទ ណ្ឌ ធ្វើការ ឃា ត់ ខ្លួនជនសង្ស័ យខាងលើ នៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងយកមកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីធ្វើការសួរនាំ។