» ទ្រីសក្កដាអ្នកសិល្បៈម្នាក់ព្រោះតែថយឡានបុកគេស្លាប់ត្រូវចោទពីបទប្រើគ្រឿងញៀននិងបង្កគ្រោះថ្នាក់ចរាចរសម្លាប់មនុស្ស! » សម្ដេចធិបតី៖ សាលារៀនត្រូវធ្វើជាមជ្ឈមណ្ឌលកំណត់វិធីសាស្ត្របង្រៀន និងលក្ខខណ្ឌប្រកបដោយស្តង់ដាដើម្បីធានាថាសិស្សទទួលបានចំណេះដឹង និងបំណិនច្បាស់លាស់ » អង្គការសង្គមស៊ីវិលជាច្រើន បានចេញថ្កោលទោសរដ្ឋាភិបាលអានុទីន ជុំវិញដំណើរទស្សនកិច្ចរបស់មេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង! » កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង អញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសការប្រឡងបាក់ឌុបឆ្នាំ២០២៦ » ក្រុមសង្កេតការណ៍អាស៊ានចុះមើលផ្ទះប្រជាណលរដ្ឋដែលរងគ្រាប់កាំភ្លើងថៃម្តង! » មេគុកព្រៃស រងការចោទពីម្ចាស់គណនី«កញ្ចក់សង្គម»ថាបានគប់គិតឱ្យទណ្ឌិត ស្រី ស៊ីណាចេញទៅ សម្រាកនៅពេទ្យរុស្ស៊ីសាម៉ីខ្លួនបដិសេធចាត់ទុកថាជាឯកសារក្លែងក្លាយ! » លោក ពួយ រដ្ឋា មន្ត្រីនៅស្រុកអង្គរបុរី ប្រគល់ប្រាក់២០ម៉ឺនរៀលឲ្យប្រជាពលរដ្ឋវិញហើយបន្ទាប់ពីបែកធ្លាយទាថ្លៃសេវាកែសម្រួលអត្រានុកូលដ្ឋាន » កម្លាំងល្បាតជម្រកសត្វព្រៃស្រែពកចាប់បានជ្រូកព្រៃនិងឈ្លួសងាប់៣ក្បាលយកទៅដុតចោល! » ឃាត់ខ្លួនជនសង្ស័យ៧នាក់ ពាក់ព័ន្ធលួចសត្វគោ ៣ករណី នៅស្រុកត្រពាំងប្រាសាទ » ១ថ្ងៃក្រសួងមហាផ្ទៃដាក់ពិន័យនិងតែងតាំងមន្ត្រីនគរបាលច្រកត្រពាំងក្រៀល! » រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក៖ កិច្ចព្រមព្រៀង Hormuz អាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ » ចុះអន្តរាគមន៍ករណីហឹង្សាក្នុងគ្រួសារជនសង្ស័យញៀនថ្នាំបំផ្ទុះគ្រាប់បែក ដាក់សមត្ថកិច្ច អ្នកស្លាប់កើនដល់ ៧នាក់ » និស្សិតកម្ពុជា២៤នាក់ទៀត នឹងចេញទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅជប៉ុន » ធនាគារ៣ពាណិជ្ជ៣ថ្មីដែលធនាគារជាតិរឹបអូសអាជ្ញាបណ្ណ័គឺសុទ្ធតែមានឈ្មោះក្នុងបញ្ជីរទណ្ឌកម្មពីអាមេរិក » កម្ពុជានាំក្រុមសង្កេតការណ៍អាស៊ានចុះពិនិត្យចំណុចបង្គោលព្រំដែនលេខ៣៧ក្នុងខេត្ដបន្ទាយមានជ័យ...

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10908 នាក់

ម្សិលមិញ 10010 នាក់

សរុប 19981944 នាក់

ចំណោត​យាយ​ម៉ៅ​ពេជ្រនិល​ផ្លូវជាតិ​លេខ​៤​នៅតែ​ជា​ចំណុច​មាន​ហានិភ័យ


​ខេត្តកំពង់ស្ពឺ​៖ មនុស្សម្នា​ក់បាន​រងរ​បួស ខណៈដែល​ជិះ​ក្នុង​​រថយន្ត​សណ្តោង​កុងតឺន័រ​មួយគ្រឿង​ពេល ធ្វើដំណើរ​ដល់​ចំណោត​លោកយាយ​ម៉ៅ​ពេជ្រនិល​ក៏បាន​ដាច់​ហ្វ្រាំង​ពេល​ផ្លូវ​ចំណោត ធ្លាក់​ផ្លូវ​កាលពី​រសៀល​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២៣​ត្រង់​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១០៤-​ទៅ​លេខ​១០៥ ចំណុច​ភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​តែ​សំណាងល្អ​មិន​ប៉ះពាល់​ដល់​អាយុ​វ​ជីវិត​អ្នកធ្វើដំណើរ​របួស​តែ​អ្នកបើកបរ​។​a car nil 
​នគរបាល​ស្រុក​ភ្នំស្រួច​បាន ឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​មាន រថយន្ត​០១​គ្រឿង ម៉ាក HYUNDAI ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-6091 សណ្ដោង​កុងតឺន័រ​(​ស៊ឺ​មី​រ៉ុ​ម៉ក​) ពាក់​ស្លាក​លេខ​ភ្នំពេញ 4A-2907 បើកបរ​ដោយ​ឈ្មោះ គង់ សៅ​សារិន ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ អ្នករួមដំណើរ​ឈ្មោះ គង់ សៅ​រ៉ូ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ទឹក​លិច ឃុំ​ស្គុះ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

​នគរបាល​បាន​បន្តទៀតថា​​រថយន្ដ​ខាងលើនេះ បាន​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុងទិសដៅ​ពី​ទិសខាងកើត​ទៅ​ទិស​ខាងលិច លុះ​ពេលធ្វើ​ដំណើរ​មកដល់​ចំណុចកើតហេតុ​ខាងលើ​រថយន្ដ​ជួប​បញ្ហា​ដាច់​ហ្វ្រាំង​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ ធ្លាក់​ស្នាមភ្លោះ បណ្តាល​ឲ្យ​គ្រោះថ្នាក់​មនុស្ស​ម្នាក់​អ្នករួមដំណើរ នឹង​ខូចខាត​រថយន្ដ​មួយគ្រឿង ប៉ុន្តែ សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មាន​អ្នកណាម្នាក់​បាត់បង់​អាយុជីវិត​នោះទេ​។
​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ជំនាញ​បាន​អំពាវនាវ​សូម​បងប្អូន​ម្ចាស់​អាជីវកម្ម​មេ​ត្ដា​ពិនិត្យ​និង​រឹតបន្ដឹង​លេ​ី​ការងារ​បច្ចេកទេស​យាន​យន្ដ ហើយ​នាំគ្នា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់គ្នា​៕a car niil1