» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1118 នាក់

ម្សិលមិញ 10159 នាក់

សរុប 20300038 នាក់

សមត្ថកិច្ច​ឡោមព័ទ្ធ និង​ឆ្មក់​ចូល​ទីតាំង​មួយកន្លែង ឃាត់ខ្លួន​ជនបរទេស​ជាង ១០០០​នាក់​បន្ទាប់ពី​អគ្គស្នងការ​បដិសេធថា​គ្មាន​!?


​កំពង់ស្ពឺ​៖ នៅ​រសៀល​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២៤ កម្លាំង​នគរបាល​ជំនាញ នៃ​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍ ឌី វិទ្យា អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ឡោមព័ទ្ធ និង​ឆ្មក់​ចូល​ទីតាំង​មួយកន្លែង ឃាត់ខ្លួន​ជនបរទេស​បាន​ជាង ១០០០​នាក់ នៅ​ខេត្តកំពង់ស្ពឺ ។ ទីតាំង​ដែល​សមត្ថកិច្ច​ក្រសួង​ឆ្មក់​បង្ក្រាប​នេះ មាន​កម្លាំង​ប្រតិបត្តិ​ការឡោមព័ទ្ធ​ប្រមាណ​ជិត ២០០​នាក់ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ត្រង់​គីឡូម៉ែត្រ​លេខ​៣២ ក្នុងភូមិ​ដើម​អង្គ្រង ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ខេត្ដ​កំពង់ស្ពឺ​។​a kid nap1 

​ការចុះ​បង្ក្រាប​ដឹកនាំ​កម្លាំង​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ឌី​វិជ្ជា​អគ្គ​ស្នងការរង​នគរបាលជាតិ​ធ្វើឡើង​បន្ទាប់ពី​ឧ​ត្ត​ម​សេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​បដិសេធ​ការផ្សាយ​ពត៍​មាន​របស់​ទូ​រស​ទស្សន៍​កូរ៉េខាងត្បូង​KBS​ផ្សាយ​ថា​មាន​ជនជាតិ​កូរ៉េ​ត្រ​វ​បាន​ចាប់​ជម្រឹត​នៅ​ស្រុក​ខ្មែរ ។​តើ​ភស្តុតាង​នៃ​ការបង្ក្រាប​នេះ​មាន​នយ័​ធ្វើ​ឲ្យ​សម្តី​លោក​ស​ថេត​អគ្គស្នងការ​នគរបាល​ជាតិ​គ្មាន​តម្លៃ​?​ឬក៏​ជាកង្វះ​នៃ​ការត្រួតពិនិត្យ​របស់​ស​ម​ត្ត​កិច្ច​?​។​បើតាម​សេចក្ដីរាយការណ៍ ជំហាន​ដំបូង​នៃប្រតិបត្តិ​ការ​លើទីតាំងដែលទូរទស្សន៍ផ្សាយនេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍ ដែល​ភាគច្រើន​ជា​ជន​ជាតិចិន និង​កូរ៉េ សរុប​ប្រមាណ​ជាង​១,០០០​នាក់​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​បន្ដ​តាម​នីតិវិធី​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ និង​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឆ្លើយថា ករណីនេះ​មិនទាន់​អាច​ធ្វើការអត្ថាធិប្បាយ​បាន​នៅឡើយ​ទេ ដោយ​សមត្ថកិច្ច​កំពុងធ្វើការ​។​​ប្រភពពី​ប្រជាពលរដ្ឋ បានឱ្យដឹងថា ទីតាំង​ល្បែង​ខុសច្បាប់​នេះ​គឺ ជ្រក​ក្នុង​រូប​ភាពជា​រោងចក្រ​ដំណាប់​ស្វាយ បើក​លេងល្បែង​យូរ​ឆ្នាំ​មកហើយ ក្រោម​ការ​យាមកាម​យ៉ាង​តឹងរឹង​ពី​ក្រុម​សន្តិសុខ​។ ទីតាំង​នេះ មិន​អនុញ្ញាតឱ្យ​នរណាម្នាក់​ទៅ​ឈប់ ឬ​ចត​រថយន្ត​ក្បែរ​នោះឡើយ ប្រសិន​ជាមាន​ការឈប់ ឬ​ចត​គឺមាន​សន្តិសុខ​មក​ដេញចេញ​ភ្លាមៗ​។ កុំថាឡើយ​ប្រជាពលរដ្ឋ សូម្បី​សមត្ថកិច្ច​មូលដ្ឋាន​ក៏​មិនអាច​ទៅ​ក្បែរ​នោះបាន​ដែរ​។​

​សូមបញ្ជាក់ថា​ទូរទស្សន៍​រដ្ឋ​កូរ៉េខាងត្បូង KBS កាលពី​ថ្ងៃទី​២៣ តុលា បានបង្ហាញ​វីដេអូ​ស្តីពី​សកម្មភាព​ទារុណកម្ម​ជាច្រើន ដែល​ទូរទស្សន៍ KBS អះអាងថា បាន​កើតមានឡើង ក្នុងប្រទេស​កម្ពុជា​។ ទូរទស្សន៍ KBS ផ្សាយ​ថា ក្រុមការងារ​របស់​ទូ​រទស្ស​ន៍​បាន​ចុះ​ផ្ទាល់ ទៅតាម​ទីតាំង​ដែល​ជនរងគ្រោះ​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់​បាន​ប្រាប់ និង​បាន​រកឃើញ​សកម្មភាព​ចាប់​បង្ខាំង​មនុស្ស ការធ្វើ​ទារុណកម្ម និង​ការងារ​ខុសច្បាប់​ជាច្រើន​កន្លែង​នៅ​កម្ពុជា​។​

​ក្រោយពី​មានការ​ផ្សព្វផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ​កូរ៉េ KBS ភ្លាមៗ អគ្គស្នងការ​នគរបាល​ជាតិ​ចេញផ្សាយ​ព័ត៌មាន​នៅលើ​គេហទំព័រ​របស់ខ្លួន​ថា អាជ្ញាធរ​បាន​ចុះ​ស្រាវជ្រាវ និង​រកឃើញថា ជនជាតិ​កូរ៉េខាងត្បូង​ដែល​ទូរទស្សន៍ KBS បាន​សម្ភាសន៍ ធ្លាប់​ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ជួយ​បញ្ជូនទៅ​កូរ៉េខាងត្បូង​វិញ កាលពី​ខែសីហា​កន្លងទៅ​។ បើតាម​អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃទី​០៥ ខែសីហា ឆ្នាំ​២០២៤ មាន​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់​បាន​ទាក់ទង​មក​ប្រព័ន្ធ​ទូរស័ព្ទ​ទាន់​ហេតុការណ៍ និង​បាន​អះអាងថា មិនអាច​ទាក់ទង​ប្ដី​របស់ខ្លួន​ដែល​ធ្វើការ​នៅ​អគារ​អាយ​ខន ក្នុង​ខណ្ឌ​សែន​សុខ បានឡើយ​។​
​អ្នកនាំពាក្យ​របស់​អគ្គ​ស្នងការ​នគរបាលជាតិ​បញ្ជាក់ថា សមត្ថកិច្ច​បាន​រកឃើញ និង​ប្រគល់​ជនជាតិ​កូរ៉េ​រូបនោះ ទៅ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​។

នៅក្នុងពេល​សួរនាំ ជនជាតិ​កូរ៉េ​ខាងលើ​បាន​អះអាងថា ខ្លួន​មិន​ត្រូវបាន​ចាប់ជំរិត ឬ​បង្ខាំង​ឲ្យ​ធ្វើការ​ដោយ​ខុសច្បាប់​អ្វី​ឡើយ​?​។ ក្រោយ​បញ្ចប់​ការសួរនាំ តាម​នីតិវិធី នៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០២៤ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនជាតិ​កូរ៉េ​ខាងលើ​ទៅកាន់​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​នៅ​ថ្ងៃទី​២៨ ខែសីហា មុននឹង​បញ្ជូន​ទៅកាន់​ប្រទេស​ដើម​វិញ​រួចរាល់​។ នៅ​ក្នុងន័យនេះ អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​សង្កត់ធ្ងន់ថា ការផ្សព្វផ្សាយ​ព័ត៌មាន​របស់​ទូរទស្សន៍​កូរ៉េ មិនមែនជា​ការពិត​នោះឡើយ​។ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​បដិសេធ​យ៉ាង​ដាច់អហង្ការ និង​អំពាវនាវ​ឲ្យ​ស្ថានីយ៍ទូរទស្សន៍​កូរ៉េ​ខាងលើ​ធ្វើការ​កែសម្រួល​ការផ្សាយ​ព័ត៌មាន​របស់ខ្លួន​ឡើងវិញ​។​

​នៅមុន​ការចុះផ្សាយ​របស់​ទូរទស្សន៍​កូរ៉េខាងត្បូង ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន Nikkei Asia កាលពី​ខែកញ្ញា ឆ្នាំ​២០២៣​ធ្លាប់ បាន​ស្រង់​សម្តី​អ្នកជំនាញ​ទេសចរណ៍​ក្នុង​តំបន់​ថា អ្នកដំណើរ​ជាច្រើន​បាន​លុបចោល​ផែនការ​ទៅ​ទស្សនា​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​ការព្រមាន​ពី​ប៉ូលិស និង​មន្ត្រី​ផ្សេងទៀត​អំពី​ការចាប់​ជំរិត តាមរយៈ​ការបោក​បញ្ឆោត តាម​ប្រព័ន្ធ​អន​ឡាញ ឬ​ហៅថា Scam​។ កាលពី​ខែសីហា ឆ្នាំ​២០២៣ រឿង​ចិន​មួយ​ដែលមាន​ចំណងជើង​ថា «No More Bets» បានបង្ហាញ​តួអង្គ​ពាក់​អាវយឺត​ដែលមាន​អក្សរ​ខ្មែរ ប៉ុន្តែ​មិនបាន​បញ្ជាក់​ពី​ឈ្មោះ​ប្រទេស​ណាមួយ​ថា ជា​កន្លែង​មាន​ក្រុម​ជួញដូរ ចាប់បង្ខំ​មនុស្ស​ឱ្យធ្វើ​ការបោក​បញ្ឆោត​តាម​ប្រព័ន្ធ​អន​ឡាញ​។​លោក​ទូច សុ​ឃៈ​បាន​ប្រាប់​ឱ្យដឹងថា ក្រសួងមហាផ្ទៃ​តែង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការបង្ក្រាប​បទល្មើស និង​ឧក្រិដ្ឋកម្ម​ទាំង​ក្នុង​ក្របខណ្ឌ​ប្រទេស និង​អន្តរជាតិ​។

នេះ​មានន័យថា ក្រសួងមហាផ្ទៃ​ពុំដែល​ព្រងើយកន្តើយ​នឹង​ករណី​ទាំង​នេះឡើយ និង​ថា ក្រសួង​ត្រៀម​ធ្វើ​សេចក្តី​ថ្លែង​ស្តីពី​លទ្ធផល​បង្ក្រាប​បទល្មើស​ក៏ដូចជា​ការងារ​គ្រប់គ្រង​សន្តិសុខ សុវត្ថិភាព​សង្គម​ដែល​ផ្ទុយ​ពី​ការដាក់​ចំណាត់​របស់​ក្រុម​បរទេស​។ ទោះយ៉ាងណា អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​រូបនេះ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា ហេតុអ្វី​បានជា​អន្តរជាតិ​ដាក់​កម្ពុជា​ជាប់​លេខ​១​ជា​ប្រទេស​មាន​ឧក្រិដ្ឋកម្ម​ខ្ពស់​ជាងគេ​នោះទេ​។​

​លោក​ទូច សុ​ឃៈ​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ចាត់ទុក​ការចេញផ្សាយ​របាយការណ៍​បែបនេះ​ថា​មាន​លក្ខណៈ​ទុច្ចរិត និង​មិន​ចង់ឱ្យ​កម្ពុជា​រីកចម្រើន ពិសេស​មាន​ចេតនា​ចង់ឱ្យ​សាធារណជន​គិត​អវិជ្ជមាន​ចំពោះ​កម្ពុជា​។ ប្រតិកម្ម​របស់​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​ធ្វើឡើង បន្ទាប់ពី​មាន​គេហទំព័រ​បរទេសមួយ​ឈ្មោះ Numbeo បានចេញ​ផ្សា​យស​ន្ទ​ស្សន៍​ឧក្រិដ្ឋកម្ម​តាម​បណ្តា​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក​។​
​នៅក្នុង​របាយការណ៍ Numbeo បាន​ចាត់​ដាក់​ចំណាត់ថ្នាក់​កម្ពុជា​ជា​ប្រទេស​ជាប់​លេខ ១ ក្នុង​តំបន់​អាស៊ាន​ដែលមាន​កម្រិត​ឧក្រិដ្ឋកម្ម​ខ្ពស់​ជាងគេ​រហូតដល់ ៥២.៣​ពិន្ទុ​គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០២៤ នេះ​។ តាម​របាយការណ៍​ដដែល ប្រទេស​ភូមា​ឈរ​នៅ​លេខ​រៀង​ទី​២ ជាមួយនឹង​ពិន្ទុសរុប ៥០.៩ និង​លេខ​៣ គឺ​ប្រទេស​ម៉ាឡេស៊ី​ដែលមាន​ពិន្ទុសរុប ៤៩.៤ ខណៈ​សិង្ហ​បុរី​ត្រូវបាន Numbeo ចាត់ទុកជា​ប្រទេស​ដែលមាន​កម្រិត​ឧក្រិដ្ឋកម្ម​ទាប​ជាងគេ​ក្នុង​តំបន់​អាស៊ាន​ដោយមាន​ពិន្ទុសរុប​២៣​។​

​របាយការណ៍​ពី​ខាង​ស​ន្ទ​ស្សន៍​ឧក្រិដ្ឋកម្ម​រៀបចំ​ជាស​កល Global Organized Crime Index ក្នុង​ឆ្នាំ​២០២៣ កន្លងមក​បាន​ឲ្យ​ដឹងថា កម្ពុជា​ត្រូវបាន​វាយតម្លៃ​ជា​ប្រទេស​ដែលមាន​ករណី​ឧក្រិដ្ឋ​ខ្ពស់​ជាងគេ​លំដាប់​ទី​២ បន្ទាប់ពី​ប្រទេស​ភូមា​។ នេះ​បើ​និយាយ​ក្នុង​ក្របខណ្ឌ​តំបន់​អាស៊ាន ហើយ​បើ​និយាយ​ក្នុង​កម្រិត​ជា​សកល​វិញ កម្ពុជា​ស្ថិត​ចំណាត់ថ្នាក់​ទី​២០ ក្នុងចំណោម​ប្រទេស​សរុប​ចំនួន​១៩៣​នៅលើ​ពិភពលោក​។​

​ឯ​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស (UNHCHR) ចេញផ្សាយ កាលពី​ចុងខែ​សីហា ឆ្នាំ ២០២៣ បង្ហាញថា នៅក្នុង​ប្រទេស​កម្ពុជា មនុស្ស​ប្រមាណ ១០ ម៉ឺន​នាក់ ដែលជា​ជនបរទេស​ត្រូវបាន​ចាប់បង្ខំ​ឱ្យធ្វើ​ការងារ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ នៅក្នុង​ប្រទេស​កម្ពុជា​។ ករណី​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ​បានកើត​ឡើង នៅក្នុង​ប្រទេស​ចំនួន​៥ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​រួមមាន​កម្ពុជា ថៃ ឡាវ ភូមា និង​ហ្វីលីពីន​។​a chian kidnap a china kidnap1 a divijea a sar thet a sar thet2