» កម្ពុជា​បញ្ជូន​តំណាង​ទៅ លើកទឹកចិត្ត​ដល់​វិនិយោគិន​កូរ៉េ ឱ្យ​បន្ត​ស្វែងរក​ឱកាស​វិនិយោគ នៅ​កម្ពុជា​ » រដ្ឋមន្ត្រីការបរទេស​វៀតណាម​ទៅ​ធានា​នៅ​អាមេរិក​ថា​គ្មាន​បញ្ហា​រឿង​ប្រធានាធិបតី​លាលែង​! » ខ្មាន់កាំភ្លើង​ខ្លី​បាន​បាញ់រះ​ចំនួន​០៦​គ្រាប់ ទម្លុះ​ទ្វារផ្ទះ​អ្នកលក់​ទូរស័ព្ទ និង​គ្រឿងអគ្គិសនី​មួយកន្លែង​ម្ចាសផ្ទះ​ថា​អត់​ដឹង​ហង​! » មន្ត្រី​សុរិយោដី​ស្រុក​សំរោង​ទង ស្រវឹងស្រា​បើកឡាន​បុក​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​នៅ​សួនច្បារ​សម្តេចព្រះសង្ឃរាជ ជួន ណាត » ក្រុមហ៊ុនចិន១៧ស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា » លោក​កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ​ធ​ម៍​ប្រកាស​បើក​យុទ្ធនាការ​លុប​ពាក្យ​បណ្តាសា ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ ស្អុយ​ទាំងអស់​ក្នុង​ប្រព​ន្ធ័​យុ​ត្តិ​ធ​ម៍​ » រុស្ស៊ី​ធ្វើ​សមយុទ្ធ​ក្នុង​សមុទ្រ​ក្បែរ​កោះ​ជប៉ុន​និង​បាន​ព្រមាន​ជប៉ុន​រឿង​លក់​អាវុធ​ចេញ​! » រកឃើញ​ត្រី​លក់​នៅ​ផ្សារ​សាម​គ្គិ​ស្ទឹងត្រែង​មាន​ជាតិពុល​ » រកឃើញ​កន្លែង​បន្លំ​ធ្វើ​ឈាមជ្រូក​និង​សណ្តែកបណ្តុះ​មាន​ជាតិគីមី​ » អ្នកស្រុក​ក្រុង​ហុងកុង នាំគ្នា​តវ៉ា​ប្រឆាំងនឹង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ទើបបាន​អនុ​ម័​ដែលបិទសេរីភាព » តើករណីយ៍ក្រុមហ៊ុនវិនិយោគCICបោកលុយប្រជាពលរដ្ឋសមត្តកិចរដ្ឋចង់អូសបន្លាយ? » បំបែកសំណុំរឿង​ឃាតកម្ម​សម្លាប់​ញាត់​សព​ក្នុង​វ៉ា​លី​នៅ​ភ្នំពេញ យកទៅ​បោះចោល​នៅ​ខេត្តកោះកុង​ » ក្រសួង​វប្ប​ធ​ម៍​និងឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីប្រតិកម្ម​រឿង​មិន​រៀបចំ​ស​ង្ក្រា​ន​​ទូរទស្សន៍​ហង្ស​មាស​សុំទោស​ » ហ្វីលីពីន​ថា​៖​ចិន​ថា​កំពុង​ធើ្វ​ការដាក់​ពង្រាយ​របាំង​អណ្តែត​ទឹក​ក្នុង​តំបន់​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ » ក្រៅពី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា លើ​ឯកសារ​ចំនួន ៧​ជាមួយ​ឡាវ​នាក​យក​រដ្ឋមន្ត្ក្រីកម្ពុជាប្រកាស​ជួយ​១​លាន​ដុល្លារ​ផងដែរ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2151 នាក់

ម្សិលមិញ 6501 នាក់

សរុប 13950706 នាក់

ផ្អាក​ការអនុញ្ញាតិ​ឲ្យ​ជនជាតិ​ឬ​អ្នក​ឆ្លងកាត់​ប្រទេស​ឥណ្ឌា​ចូល​ស្រុក​ខ្មែរ​ព្រោះ​មេរោគ​កូ​វីត​

 


​ភ្នំពេញ​៖ ទទួលបាន​ការឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​, ក្រសួងសុខាភិបាល​កម្ពុ​ជា បានចេញ​សេចក្តីជូនដំណឹង​មួយ​បញ្ជាក់ថា ចាប់តាំងពី​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុ​ជាមាន​សភាព​ខ្លាំង និង​លឿន​ជាង​ពេលមុនៗ ហើយ​តាម​ការសង្កេត មើល​នៅលើ​ពិភពលោក ឃើញថា ក្រៅពី​ការ​រាតត្បាត​ជាស​កល​នៃ​វីរុស​ប​ម្លែ​ង​ថ្មី​ប្រភេទ B117 មាន​ប្រភព​មកពី ប្រទេស​អង់គ្លេស ទើប​តែមាន​លេចចេញ​នូវ​វីរុស​ប​ម្លែ​ង​ថ្មី​មួយ​ផ្សេងទៀត​ឈ្មោះថា B1617 មាន​ប្រភព​ចេញពី ប្រទេស​ឥណ្ឌា ដែលមាន​ការឆ្លង​ខ្លាំង និង​មាន​ភាព​ធ្ងន់ធ្ងរ​ជាង​ប្រភេទ B117 ទៅទៀត​។​a india co1 

​ពិនិត្យឃើញ​ស្ថានភាព​បែបនេះ ក្រសួងសុខាភិបាល សម្រេច​ហាមឃាត់​ការធ្វើដំណើ​ចូលមក​ប្រទេស​កម្ពុជា​មួយរយ​: រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី ចំពោះ​ជនជាតិ​ឥណ្ឌា និង​ជនជាតិ​បរទេស​ទាំងអស់ ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌា ឬ​ឆ្លងកាត់​ប្រទេស​ឥណ្ឌា ឬ​មាន​ប្រវត្តិ​ធ្វើដំណើរ​ទៅ​ប្រទេស​ឥណ្ឌា រយៈពេល បី​សប្ដាហ៍​មុន​ចូលមក​ប្រទេស​កម្ពុជា តាមផ្លូវ​អាកាស ឬ​តាម​ផ្លូវគោក ដោយ​ត្រូវ​ចាប់​អនុវត្ត​ក្រោយ ៤៨​ម៉ោង បន្ទាប់ពី​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​នេះ​។​សូម​បញ្ជាក់ដែរថា​ថ្មីៗ​នេះ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​ត្រូវបាន​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​ប្រកាស​បិទ​ខ្ទប់​ក្រោយពី​រកឃើញ​ការឆ្លង​រីក​រាលដាល​ជម្ងឺ​កូ​វីត​ដែល​ភាគ​ច្រើ​គេ​និយាយថា​ដំបូង​មកពី​ជនជាតិ​ឥណ្ឌា​មក​សម្ងំ​រស់នៅ​ហើយ​ថ្លា​ក់​ខ្លួន​ឈឺ​កូ​វីត​។​

តាម​ក្រសួង​សុខា​ភី​បាល​នៅ​ថ្ងៃទី ២៧ មេសា ឆ្នាំ ២០២១ នេះ​ថា ប្រទេស​កម្ពុជា បាន​រកឃើញ​អត្រា​អ្នក​ឆ្លង​ថ្មី ចំនួន ៥០៨ នាក់​ត្រឹម​រយៈពេល ២៤​ម៉ោង ចុងក្រោយ​នេះ​។ ទន្ទឹមនឹង​នោះដែរ មាន​ចំនួន​អ្នកជា​សះស្បើយ​បន្ថែមចំនួន ១២៧ នាក់​ផងដែរ ។​ក្នុងចំណោម​អ្នក​ឆ្លង​សរុប​នោះ មាននៅ​ខេត្តបន្ទាយមានជ័យ ចំនួន ៧៣ នាក់ ក្នុងនោះ ជនជាតិខ្មែរ ២៥​នាក់​, ចិន ១​នាក់ និង​ជនជាតិ​ឥណ្ឌូណេស៊ី ចំនួន ៤៧​នាក់​។​តាម​សារ​ពត៍​មាន​អ្នកមាន​ជនជាតិ​ឥណ្ឌា​ជាច្រើន​បាន​នាំ​ក្រុមគ្រួសារ​គេច​ចេញពី​ប្រទេស​ខ្លួន​ដោយសារ​ការរីក​រាលដាល​ជម្ងឺ​កូ​វីត​រហូត​មន្ទីរពេទ្យ​គ្មាន​កន្លែង​ទទ​យល​ព្យាបាល​។​ប្រទេស​ឥណ្ឌា​ដែលមាន​ពលរដ្ឋ​សរុប​ជាង ១​ពាន់​៣​រយ​នាក់ ឥឡូវនេះ​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩ ជាង ១៧​លាន​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ជិត ២០​ម៉ឺន​នាក់​។​មិនមែន​មានតែ​កម្ពុ​ជាមួយ​ទេ​មាន​ប្រទេស​ជាច្រើន​បាន​ផ្អាក​និង​ហាម​ការហោះហើរ​ចេញពី​ឥណ្ឌា​មក​ប្រទេស​របស់គេ​៕a india co a india co2