» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9890 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700061 នាក់

ប្រច​ណ្ឌ័​?​ស្ត្រី​ម្នាក់​បាន​យក​កាំភ្លើងខ្លី​របស់​ប្ដី មក​បាញ់​សម្លាប់ខ្លួន​ដូច​ឲ្យ​ប្តី​មាន​ប្រពន្ធ​ថ្មី​!


​ភ្នំពេញ : ស្ត្រី​ម្នាក់​បានធ្វើ​អត្តឃាត​ដោយ​យក​កាំភ្លើងខ្លី​របស់​ប្ដី ដែលជា​មន្ត្រីនគរបាល បាញ់សម្លាប់​ខ្លួន នៅក្នុង​បន្ទប់ដេក និង​សង្ស័យ​ប្រច័ណ្ឌ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២៣​ស្ថិតនៅ​ក្នុងភូមិ​ក្រាំង​ដូន​ទៃ​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​a girl kill1 

​ស្ត្រី​ដែល គេថាបាញ់សម្លាប់​ខ្លួនឯងនោះ ឈ្មោះ ឡុង ចាន់នី​អាយុ​៤០​ឆ្នាំ មុខរបរ​មេផ្ទះ មាន​ប្តី​ឈ្មោះ យ៉ែម​ប៊ុនធឿន អាយុ​៤៦​ឆ្នាំ​មុខរប​មន្ត្រីនគរបាល​មាន​ឋានន្តរស័ក្តិ​វរសេនីយ៍ទោ​។ ពួកគាត់ មានកូន​ប្រុស​១​នាក់​និង ស្រី​២​នាក់​ក្នុង​បន្ទុកគ្រួសារ​។​​កន្លងមក​ស្ត្រី​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា តែងតែ​ប្រច័ណ្ឌ និង​ចោទប្រកាន់​ប្ដី​របស់ខ្លួន​ថា មា​ស្រី​ថ្មី​ក្បត់ចិត្ត​គាត់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ការរស់នៅ​មិនសូវ​ចុះសម្រុង​គ្ន​ឡើយ ។
​នៅ​ព្រឹក​នេះ​ពេលដែល​ប្តី​ក្រោក​ពី​ដេក​ហើយ​ចេញ​ក្រៅ​មួយ​ភ្លែត សង្ស័យ​ប្រពន្ធ​ទៅយក​កាំភ្លើង​ដែល​ប្តី​ទុក​ក្នុង​ទ្បាន រួច​បាញ់​ខ្លួនឯង​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​នៅក្នុង​បន្ទប់ដេក បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ក្រុមគ្រួសារ​និង​អ្នកភូមិ​ផងដែរ ។​

​តាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​តាម​ព័ត៌មាន​ពី​កូនស្រី​បង្កើត​ឈ្មោះ អេង ស្រី​ពី​ន អាយុ ២០ ឆ្នាំ បានឱ្យដឹងថា កាលពី​ថ្ងៃទី ២៨​ខែឧសភា​ឆ្នាំ​២០២៣ ម្ដាយ​របស់គាត់​បានមក​ពី ពិធីបុណ្យ​ជាមួយនឹង​ឪពុក​របស់ខ្លួន​។ បន្ទាប់មក​ម្ដាយ​របស់​នាង​បាន​និយាយថា ឱ្យ​នាង​ខ្ញុំ​ជួយ​មើលថែ​ប្អូនៗ​ផង ប៉ុន្តែ​នាង​ខ្ញុំ​មិន​ចាប់អារម្មណ៍ ក៏​នាំគ្នា​ឡើង​សម្រាក​រៀងៗ​ខ្លួន​អស់​ទៅ លុះដល់​ព្រឹក​ឡើង នៅ​ម៉ោង​កើតហេតុ​ស្រាប់តែ​ឮ​សំឡេង​ដូច​រន្ទះបាញ់ ហើយ​ប៉ា​មក​ស្រែកថា ម៉ាក់​បាញ់​ខ្លួនឯង​ស្លាប់បាត់​ហើយ​កូន ហើយ​នាង​ខ្ញុំ​បានឃើញ​ប៉ា​យក​កាំភ្លើង​ដក​គ្រាប់​ចេញ ។​

​ប្រភព​ដដែល​បាន​បន្តថា កន្លងមក​ជនរងគ្រោះ​តែងតែ​ប៉ុនប៉ង​សម្លាប់​ខ្លួនឯង​ជាច្រើន​ដង​តែ​មិនបាន​សម្រេច ដោយ​ប្តី​ឃើញ​ទាន់ ជួនកាល​អ្នក​ជួល​បន្ទប់​ជួល​អ្នក​ជួយ​ទាន់​(​ចងក​សម្លាប់ខ្លួន​) ចំពោះ​មូលហេតុ​ដោយសារតែ​ប្រពន្ធ​ប្រចណ្ឌ​ប្តី​មាន​ស្រី​។​ស្ត្រី​ខាងលើ​អាចមាន​ជម្ងឺ​បាក់​ទឹកចិត្ត​តែ​មិនត្រូវ​វ​បាន​ព្យាបាល​។​តែ​យ៉ាងណា​ជា​មេរៀន​ពិសោធ​មួយ​សម្រាប់​ស្ត្រីៗ​ផ្សេង​ព្រោះ​ថាបើ​ធើ​ចឹ​ង​ដូច​ផ្តល់ឱកាស​ឲ្យ​លោក​ប្តី​មាន​ស្រី​ទៀត​យ៉ាង​ស្រួល​!៕a girl kill 


​