» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9435 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699606 នាក់

ក្រសួងសុខាភិបាល​នឹង​ប្រើ​ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ​កូ​វីត​១៩​ថ្មី​ហើយ​រហ​ស័​

 

​ភ្នំពេញ​៖ លោកស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុមការងារ​ប្រតិបត្តិការ​បច្ចេកទេស និង​ផ្គត់ផ្គង់​នៃ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ នៅ​ថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២១​បាន​ឲ្យ​ដឹងថា​៖ ក្រសួង នឹង​ចាប់ផ្ដើម​អនុវត្ដ​ការធ្វើ​តេស្ដ​រហ័សរ​កមេ​រោគ​កូ​វីដ​១៩ ដែលមាន​ឈ្មោះថា COVID-19 Ag RAPID TEST DEVICE នៅ​គ្រប់​ទីតាំង​ដែល​សង្ស័យ​ទាំងអស់ ទាំង​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដាល​ខេត្ដ​ក្រុង ដែលមាន​ហានិភ័យ​ខ្ពស់​។a co test

​ការ​ថ្លែង​របស់​លោកស្រី យក់ សម្បត្ដិ បន្ទាប់ពី​ឃើញ​នូវ​ប្រសិទ្ធិភាព នៃ​ឧបករណ៍​តេស្ដ​រហ័ស​នេះ កាលពី​ថ្ងៃទី​១៧​មេសា ខណៈដែល​បាន​យកទៅ​ធ្វើតេស្ដ ដល់​អ្នក​សង្ស័យ​កូ​វីដ​១៩ នៅ​ផ្សារ​ដើម​គរ ក្នុងចំណោម​អ្នក​សង្ស័យ​ជាង ៩៤០​នាក់ រកឃើញ​អ្នក​វិជ្ជមាន​រហូតដល់​ទៅ​៩១​នាក់ ហើយ​បាន​យកមក​ផ្ទៀងផ្ទាត់​ជាមួយ​ម៉ាស៊ីន​ធំ គឺ​ឃើញ​លទ្ធផល​ដូចគ្នា​។​លោកស្រី​បាន​បញ្ជាក់ថា ដោយ​យោងតាម​ការប្រជុំ​ពិភាក្សា រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានសម្រេច​ជ្រើស​យើង​ឧបករណ៍​តេស្ដ​រហ័ស​នេះ ដើម្បី​ធ្វើតេស្ដ​រក​មេរោគ​កូ​វីដ​១៩ នៅ​គ្រប់​ទីកន្លែង​ដែល​សង្ស័យ​។ ក្នុងនោះ​នៅតាម​ខណ្ឌ​នីមួយៗ នឹងមាន​ទីតាំង​មណ្ឌល​សុខភាព​មួយ ដើម្បី​យក​សំណាក​ធ្វើតេស្ដ និង​ដឹង​លទ្ធផល​ភ្លាមៗ​តែម្ដង ដោយ​ចំណាយពេល​ត្រឹមតែ​១៥​នាទី​។

​លោកស្រី​បាន​អះអាងថា ឧបករណ៍​តេស្ដ​រហ័ស​នេះ គឺ​ជួយ​រក​រោគវិនិច្ឆ័យ​បាន​លឿន ព្យាបាល​បាន​លឿន ចំណាយពេល​ត្រឹមតែ​១០-១៥​នាទី​បានដឹង​លទ្ធផល​។ ចាប់ពីពេលនេះ​ទៅ ពេលដែល​អាច​កំណត់​គោលដៅ​អ្នក​សង្ស័យ​ហើយ គឺ​ធ្វើតេស្ដ​នៅនឹងកន្លែង​តែម្ដង បើ​វិជ្ជមាន​យើង​នឹង​បញ្ជូន​គាត់​ទៅ​ព្យាបាល នៅ​មណ្ឌល​កម្រិត​មួយ ដើម្បី​កុំឱ្យ​ប្រជាពលរដ្ឋ ចល័ត​ចេញពី​តំបន់ ឬ​សង្កាត់​ដែល​គាត់​រស់នៅ ជាពិសេស​ងាយស្រួល ក្នុងការ​គ្រប់គ្រង​ស្ថានការណ៍​។
​សូមបញ្ជាក់ថា ៖ គិត​ត្រឹម​ម៉ោង​៧​ព្រឹក ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​សរុប​ចំនួន ៦ ៣៨៩​នាក់ ក្នុងនោះ​ករណី​សហគមន៍​២០​កុម្ភៈ ចំនួន ៥ ៨៤៦​នាក់​, អ្នកជា​សះស្បើយ​ចំនួន ២៤៧៦​នាក់​, អ្នក​កំពុង​សម្រាក​ព្យាបាល​ចំនួន ៣ ៨៦៥​នាក់​, អ្នកស្លាប់​ចំនួន ៤៣​នាក់ និង​ស្លាប់​ដោយ​ជំងឺ​ផ្សេង ពេល​កំពុង​ព្យាបាល​កូ​វីដ​១៩​ចំនួន ៥​នាក់​៕a co tes1 
​