» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5502 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695673 នាក់

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​សុំ​ឲ្យ​ជួយ​ថៃ​ទាំ​មាតា​ទារក​!

 

​ភ្នំពេញ​៖​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុ​នៅ​ថ្ងៃទី​១៨​កុម្ភៈ​បាន​អំពាវនាវ ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក​សុខាភិបាល អ្នកផ្តល់​សេវា​ទាំងអស់ ចូលរួម​គាំទ្រ​ការអនុវត្ត​គោលនយោបាយ គាំពារ​សង្គម​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ឈានទៅ​សម្រេចបាន​គោលដៅ កាត់បន្ថយ​អត្រា​ការស្លាប់​របស់​មាតា ទារក​ក្នុង​ផ្ទៃ​។ ការស្លាប់​របស់​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ តាម​ការកំណត់​នូវ គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ឆ្នាំ​២០៣០ ។​a bunrany3 
​នេះ​បើតាម​សារលិខិត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាស​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ​ឆ្នាំនេះ​។​

​អនុសាសន៍​៥​ចំណុច​ដែល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដាក់ចេញ​រួមមាន​ដូ​៖
១)​សូម​ឲ្យ​ស្ត្រី​មានគភ៌​ទាំងអស់ អញ្ជើញ​ទៅពិនិត្យ​សុខភាព ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ឆ្មប​ជំនាញ​នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ តាម​កាលកំណត់​ទទួលយក សេវា​បង្ការ ព្យាបាល​ទាំងអស់ ឲ្យ​បាន​ទៀងទាត់​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ និង ស្ម័គ្រចិត្ត​ធ្វើតេស្ត​ឈាម​ដើម្បី​ពិនិត្យ​ស្ថានភាព​មេរោគ​អេដស៍ និង​មេរោគ​ស្វាយ ដើម្បី​លុបបំបាត់ ពិការភាព និង​ការ​ចម្លងជំងឺ​ទាំងពីរ​នេះ ពី​ម្តាយ​ទៅ​កូន​។​

២) សូម​ទៅ​សម្រាលកូន នៅ​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ ដែលមាន​គ្រូពេទ្យ​ធ្ម​ប​ជំនាញ ទទួលបាន​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​។ ៣) សូម​អញ្ជើញ​ទៅពិនិត្យ​សុខភាព ក្រោយពេល​សម្រាល​ទាំង​មាតា និង​ទារក និង​ទទួល​ថ្នាំ​បង្ការ ជំងឺ​១១​មុខ តាម​ការកំណត់​របស់​គ្រូពេទ្យ​។​
៤) សូម​បំបៅ​ទារក​ដោយ​ទឹកដោះ​ម្តាយ តែមួយ​មុខ​គត់ ចាប់ពី​ពេល​ទារក​ប្រសូត​ភ្លាម​រហូតដល់ ទារក​មាន​អាយុ​៦​ខែ និង​ផ្តល់​អាហារ​បន្ថែម​គ្រប់មុខ គ្រប់​ជីវជាតិ (​បបរ​ខាប់​គ្រប់គ្រឿង​) រួមជាមួយ​ការបន្ត​បំបៅ​ទឹកដោះ​ម្តាយ រហូតដល់​កុមារ​មាន​អាយុ​យ៉ាងតិច​២​ឆ្នាំ​។​

៥) សូម​ប្រញាប់​យក​ទារក​ទៅ​មន្ទីរពេទ្យ​ភ្លាម នៅពេល​ឃើញ​សញ្ញា​គ្រោះថ្នាក់​ណាមួយ នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម ជំងឺរាក ឬ​ជំងឺឆ្លង​ដទៃទៀត និង​យក​ទារក ឬ​កុមារ​តូច​ដែលមាន​រាងកាយ ស្គម ឬ​មិន​ឡើង​ទម្ងន់​សោះ ទៅ​ពិគ្រោះ​យោបល់ និង​ទទួល​ការព្យាបាល​នៅ​មន្ទីរពេទ្យ ៕a bunrany a bunrany1 a bunrany2 
​