» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6346 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696517 នាក់

ប៊ូល​បាន​មេដាយ​២​និង​វ៉ៃ​សី​ខ្មែរ​បាន​មេដាយមាស​មួយ​

 

​ភ្នំពេញ​៖ កីឡាការិនី​ប៉េតង់​ជម្រើសជាតិ​កម្ពុជា​នាង អ៊ុន ស្រី​យ៉ា បាន​បង្ក​ការភ្ញាក់ផ្អើល​ជាថ្មី​មួយទៀត​បន្ទាប់ពី​វីរ​កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដោយបាន ផ្ដួល​កីឡាការិនី Marie-Christine Virebayre របស់​ម្ចាស់ផ្ទះ​បារាំង ដណ្ដើមបាន​មេដាយមាស​ទី​២ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់​ពានរង្វាន់​អន្ដរជាតិ Trophee L'Equipe លើក​ទី​២ នៅ​ប្រទេស​បារាំង កាលពី​១០​យប់​ថ្ងៃទី​១២ ខែតុលា​នេះ​(​ម៉ោង​នៅ​កម្ពុជា​)​។​a boul un2 

​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ស្រី​យ៉ា បាន​ឆ្លងកាត់​ការប្រកួត ៥​ប្រកួត ទម្រាំ​ដណ្ដើមបាន​មេដាយមាស ក្នុងនោះ​ប្រកួត​ជម្រុះ​ក្នុង​ពូ​ល​B ៣​ប្រកួត​ឈ្នះ ២ និង​ចាញ់ ១ ពោលគឺ​ប្រកួត​បើកឆាក​ចាញ់​កីឡាការិនី​ដា​ណឺ​ម៉ាក ១៣-១, បន្ទាប់មក​បាន​លត់​កីឡាការិនី​អ៊ីតាលី ១៣-១ និង​ឈ្នះ​កីឡាការិនី​ទុយ​នេ​ស៊ី ១៣-៦ ដើម្បី​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយបាន​យកឈ្នះ​កីឡាការិនី​ថៃ ដោយ​ពិន្ទុ ១៣-៧ ដើម្បី​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយបាន​ផ្ដួល​កីឡាការិនី​ម្ចាស់ផ្ទះ​បារាំង គ្រង​មេដាយមាស​តែម្ដង​។​

​គួរ​បញ្ជាក់ថា ព្រឹត្តិការណ៍ Trophee L'Equipe លើក​ទី​២​នេះ គឺជា​ការប្រកួត​កីឡា​ប៉េតង់​កម្រិត​ខ្ពស់​មួយ ដែល​អ្នកចូលរួម​ចាត់ទុកជា​ព្រឹត្តិការណ៍​កម្រិត​ពិភពលោក ដោយសារ​កីឡាករ​-​កីឡាការិនី​ចូលរួម សុទ្ធតែ​ត្រូវបាន​ជ្រើសរើស​ពី​ប្រទេស​ខ្លាំងៗ ដែល​ធ្លាប់មាន​ប្រវត្តិ​ឈ្នះ​មេដាយមាស​ពិភពលោក ។​នេះ​គឺជា​មេដាយមាស​ទី​២ បន្ទាប់ពី​វីរ​កីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ​ទើប​ដណ្ដើមបាន​មេដាយមាស​លើ​វិញ្ញាសា​វាយ​គូ​នារី​កាលពី​ម្សិលមិញ​។​a boul 

​ដោយឡែក​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​យុវជន ឆ្នាំ​២០១៨ នៅ​ប្រទេស​អា​ហ្ស​ង់​ទីន នា​ព្រឹក​ថ្ងៃទី​១៣ ខែតុលា​នេះ​កីឡាករ​វាយ​សី​ជម្រើសជាតិ​វ័យក្មេង​របស់​កម្ពុជា វ៉ាត វណ្ណ​ធុន ដណ្ដើមបាន​មេដាយមាស ១​គ្រឿង​លើ​វិញ្ញាសា​ជា​ក្រុមចម្រុះ​ជាតិ​សាសន៍ ។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​បាន​ឲ្យ​ដឹងថា សម្រាប់​វិញ្ញាសា​ឯកត្តជន​របស់ វ៉ាត វណ្ណ​ធុន ក្នុង​បេសកកម្ម​ខាងលើ គឺ​បាន​ធ្លាក់​ហើយ​។ បន្ទាប់មក​គណៈកម្មាធិកា​រ​អូឡាំពិក​អន្តរជាតិ និង​សហ​ព​ន្ធ័​កីឡា​វាយ​សី​អន្តរជាតិ បាន​បង្កើត​កម្មវិធី​មួយ ដើម្បី​ធ្វើការ​ប្រកួត​ជា​ក្រុមចម្រុះ​ជាតិ​សាសន៍ ក្នុងន័យ​មិត្តភាព សាមគ្គីភាព​រវាង​យុវជន​-​យុវជន​នារី​ជុំវិញ​ពិភពលោក ដោយ​តម្រូវ​ឲ្យ​កីឡាករ​-​កីឡាការិនី​វាយ​សី​គ្រប់​បណ្ដា​ប្រទេស ធ្វើការ​ចាប់​គូ​ជា​ក្រុម ដោយ​បែង​ចែកជា ៨​ក្រុម ហើយ​ក្នុង ១​ក្រុម​មាន ៨​ប្រទេស ។​

​លទ្ធផល​ចាប់​ពូ​ល កីឡាករ វ៉ាត វណ្ណ​ធុន ស្ថិតក្នុង​ក្រុម Alpha ដោយមាន​សមាជិក ៨​នាក់​មកពី​ប្រទេស ៨​ប្រទេស គឺ​កម្ពុជា អ៊ីតាលី ឥណ្ឌា កាន់​ណា​ដា អាមេរិក ស្រីលង្កា Bulgaria