» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8517 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698688 នាក់

លោក​ខាំ​លឿ អតីត​មេឃុំ​ក​ណ្ដែ​ក ចិត្តជា​ទេវទត្ត មាត់​ជា​ទេវតា​!

 

​សៀមរាប​៖​តើ​លោក​ខាំ​លឿ​ផ្ដល់​កិច្ច​សម្ភាស្ស​ជាមួយ​ការ​សែត​មាតុភូមិ​មាន​សេចក្ដី​ស្មោះត្រង់​ដែរ​ឫ​ទេ ? ​ចម្លើយ​គឺ​មិន​ត្រង់​ទេ​ព្រោះថា ដី​សហគមន៍​ក្នុង​ត្រ​នប់​៧៨​ដែល​ប្រជាពលរដ្ឋ​ភូមិ​គោកធ្លក ដី​ចំនួន​៤០​ហិកតា​នោះ ត្រូវបាន​អ្នកមានអំណាច​ឃុ​ប​ឃឹ​ត​គ្នា​លក់ ដោយ​ស្ងាត់ៗ​មិនអោយ​អ្នកស្រុក​ដឹង​ចំនួន​ជិត​១៥​ហិកតា គឺ​លក់​អោយ លោកជំទាវ លី​អ៊ុំ​អេង​។​a sim2 

​ក្រោយមក លោក​ខាំ​លឿ និង​លោក​ជា​ម៉ូ​វ​មេភូមិ​គោកធ្លក បាន​ស៊ី​ញ៉េ​ង​លើ​លិខិត​លក់​ទិញ​ពីរ​ផ្ល​ង់​។ ទី​១ ដី​ចំនួន ៨២០៩៧​ម៉ែត្រការ៉េ ​លក់​អោយឈ្មោះ ឆឺង​ប៊ុន​ហាន​។ លោក​ជា​ម៉ូ​វ​ស៊ី​ញ៉េ​ថ្ងៃទី​០៦​ខែ​១២ ឆ្នាំ​២០០៦ ​លោក​ខាំ​លឿ​ស៊ី​ញ៉េ​និង​បោះត្រា​ថ្ងៃទី​០៦​ខែ​១២​ឆ្នាំ​២០០៦​។

​ផ្ល​ង់​ដី​មួយទៀត​មាន​ដី​ទំហំ ៦៥១០៦ ម៉ែត្រការ៉េ ​លោក​ជា​ម៉ូ​វ​ស៊ី​ញ៉េ​ថ្ងៃទី​០៦​ខែ​១២​ឆ្នាំ​២០០៦ ​លោក​ខាំ​លឿ​ស៊ី​ញ៉េ​និង​បោះត្រា​ថ្ងៃទី​០៦​ខែ​១២​ឆ្នាំ​២០០៦ ។
​នេះ​ជា​ផ​ស្តុ​តាង​ដែល​លោក​ជា​ម៉ូ​វ និង​លោក​ខាំ​លឿ​មិនអាច​ប្រកែក​បាន​!​។

​តើ​ហេតុអ្វី​បានជា​លោក​ជា​ម៉ូ​វ​និង​លោក​ខាំ​លឿ បំផុស​ប្រជាពលរដ្ឋ​ភូមី​គោកធ្លក​ឃុំ​ក​ណ្ដែ​ក​ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប ចំនួន​២០៦​គ្រួសារ​ស្នើសុំ ឯក​ឩ​ត្ដម​អភិ​បាន​ខេត្តសៀមរាប ឯក​ឩ​ត្ដម​អ្នក​ឩ​ញ៉ា សៀង​ណាំ​តំណាង​រា​ស្រ​ខេត្តសៀមរាប និង​លោក​នួន​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ធនធានទឹក និង​ឩ​ត្តុ​និយម​ខេត្តសៀមរាប មេត្តាជួយ​ទប់ស្កាត់ ​ដោយ​ចោទប្រកាន់ លោក​ក្អោ​ប​រ៉​ន ចៅសង្កាត់​ជ្រាវ​ក្រុង​សៀមរាប បាន​ដឹកនាំ​កម្លាំង​ក្រោម​ឱ​វ៉ាត​យក​គ្រឿងចក្រ​មក​ឈូសឆាយ​បោះតម្រុយ​វាស់​ស្ទង់ កាត់​យក​ដី​អាងទឹក​របស់​ភូមិ​គោកធ្លក​ចំនួន​៤០​ហិកតា ?​។​

​នេះ​ជាការ​ចោទប្រកាន់​ឫ​មូល​បង្កាច់ លោក​ក្អោ​ប​រ៉​ន​ដោយ​ចេតនា ព្រោះថា​ដី​សហគមន៍​ភូមិ​គោកធ្លក​ចំនួន​៤០​ហិកតា​ត្រូវបាន​លក់​អស់​ជិត​១៥​ហិកតា​ហើយ គឺ​នៅសល់តែ​ជាង​២៥​ហិកតា​ទេ ។ ​មានន័យថា​លោក​ជា​ម៉ូ​វ​និង​លោក​ខាំ​លឿ ​ខ្ចីដៃ​អ្នកស្រុក​អោយ​ទាមទា​ដី​ចំនួន​៤០​ហិកតា​​ដើម្បី​ដកយក​ដី​ចំនួន​ជិត​១៥​ហិកតា​ទុក​សង ម្ចាក់​ប្រាក់ ឈ្មោះ​ឆឹង​ប៊ុន​ហាន​វិញ​កុំអោយ​មានរឿង​ថ្ងៃក្រោយ ។​

​លោកជំទាវ​លី​អ៊ុ​អេង​អោយដឹង​តាម​ទូ​ស័ព្ទ​ថា គាត់​បាន​ទិញ​ដី​សហគមន៍​នោះ​មែន​តែ​ក្រោយមក បាន​លក់​ទៅវិញ​ហើយ​មិន​ជាប់​ពាក់​ព​ន្ធ័​អ្វី​ទៀត​ទេ ។​
​លោក​ឆឹង​ប៊ុន​ហាន​ពេល​សួរថា​ដី​ក្នុង​ទំនប់​៧៨​ត្រូវ​ក្រុមហ៊ុន​ឈូសឆាយ​ហ៊ុំ​ព​ទ្ធ័​យក​អស់ហើយ​? លោក​ហាន​ឆ្លើយថា ដី​ខ្ញុំ​ទិញ​យូ​ហើយ​ម៉េច​ក៍​មានរឿង​បែបនេះ​ចាំ​ខ្ញុំ​សួរ​គេ​សិន​។​

​លោក​ក្អោ​ប​រ៉​ន​ឆ្លើយ​បដិសេធ​ទាំងស្រុង ដែល​លោក​ខាំ​លឿ​ចោទថា​គាត់​ឃុបឃិត​គ្នា​រំលោភ​យក​ដី​ភូមិ​គោកធ្លក នោះ​មិន​ពិត​ទេ​។​ខ្ញុំ​ក្អោ​ប​រ៉​ន​មិនមាន​សិទ្ធិ​ឫ​អំណាច​ឯង​ណា​ទៅ​បំពាន​យក​ដី​ភូមិ​គោកធ្លក ឡើយ ។​

​លោក​ជា​ម៉ូ​វ​ឆ្លើយថា​ដី​សហគមន៍​ពិតជា​បាន​លក់​ដី​ពិតប្រាកដ​មែន បាន​មួយ​ម៉ែត្រ​ការ​រ៉េ​ប្រាំ​កាក់​បាន​ប្រាក់​ជិត​៧​ម៉ឺន​ប្រាំ​ពាន់​ដុល្លារ​អាមេរិក យកលុយ​មក​ធ្វើ​ផ្លូវ​ក្នុងភូមិ​។​លោក​ខាំ​លឿ​ឆ្លើយថា លោក​មិនដឹង​ទេ ឃើញ​មេភូមិ​ស៊ី​ញ៉េ​មកហើយ ខ្ញុំ​ខាំ​លឿ​ត្រូវ​ស៊ី​ញ៉េ​និង​បោះត្រា​តាម​សំណើរ​ចឹ​ង​ហើ​យ។a sim a sim1  
​