» នាយករដ្ឋមន្ត្រី​កម្ពុជា និង​ឡាវ ចុះ​កិច្ចព្រមព្រៀង ស្តីពី​ការលុបបំបាត់​ការយកពន្ធ​ត្រួតគ្នា​ » កូរ៉េខាងត្បូងធ្លាក់ចូលក្នុងវិបត្តិនយោបាយបន្ទាប់ពីប្រធានាធិបតីប្រកាសដាក់ច្បាប់អាជ្ញាសឹកបាន១ដង្ហើមចង្រឹត » ទស្សនកិច្ចលើកនេះសម្តេច​តេ​ជោ​ទទួល​ការគាំទ្រ​ពី​ចិន​បន្ទាប់ពី​ការអះអាង​ថា​អ្នក​បន្តវេន​មិន​ប្តូរ​ជំហរ​!? » បំបែក​ករណី​ចាប់​ជន​ជាតិចិន​ដូចគ្នា យកទៅ​បង្ខាំង​ទុក ជំរិត​ទារប្រាក់​ជាង​មួយ​លាន​ដុល្លារ​អាមេរិក​ » អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បញ្ជាក់​ ​ថា​រដ្ឋាភិបាល ប្រកាន់​ជំហរ​ហ្មឺ​ង​ម៉ាត់​លើកស្ទួយ​សេរីភាព​សារព័ត៌មាន ដោយ​ស្មើភាព តែ​មិន​ប្រាប់​ពី​វិធី​ដើម្បី​ទទួលបាន​ព​ត័​មាន​ពិត​!? » សម​ត្ត​កិច្ចជួយសង្គ្រោះ​អ្នកបើកឡាន​ប្រដេញ​គ្នា​បុក​អ្នកជិះ​ម៉ូតូ​ស្លាប់​ » អង្គភាព​ប្រឆាំង​អំពើពុករលួយ វាមតម្លៃថា ករណី​ប៉ុនប៉ង​សូកប៉ាន់​ប្រព្រឹត្តិ​ដោយ ឈ្មោះ កន សុខកាយ ឡាយ វិសិដ្ឋ មួង ឃឹម និង​បក្ខពួក ត្រូវបាន​បរាជ័យ​ » ឃាត់ខ្លួន​លោក វ៉ា សា​រ៉ង​ចៅសង្កាត់​ចោមចៅ​ទី​២ បញ្ជូនទៅ​តុលាការ ទាក់ទង​ការគំរាមកំហែង​ទារលុយ​ចំនួន​១​លាន​រៀន ពី​នារី​ជួញដូរ​គ្រឿងញៀន » ទីតាំង​ល្បែង​អន​ឡាញ​ដ៏​ធំ​មួយកន្លែង​នៅ​កំពង់ស្ពឺ​បន្ទាប់ពី​ត្រូវបាន​បង្ក្រាបបាន​បន្ត​បើក​លេង​ឡើងវិញ » ចិន​ប្រកាស​ចេញមុខ​ជួយ​សម្របសំរួល​រវាង​ពួក​ឧទ្ទាម​និងរ​បរប​យោធា​ពេល​តុលាកា​ICC​ចង់​ចេញ​ដិ​ការចាប់ខ្លួន​លោក​មីន​អុង​ឡាំង » បណ្ឌិត យង់ ពៅ​ថា បដិវត្តន៍​ពណ៌​រៀបចំឡើង​ក្រោម​ពាក្យ​លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស តម្លាភាព និង​យុត្តិធម៌ ?! » ក្រុម​ហា​ម៉ាស ថា​ត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​បទ​ឈប់​បាញ់​នៅ​ហ្កា​ហ្សា បន្ទាប់​ពីបទ​ឈប់​បាញ់​រវាង​លី​បង់​និង​អ៊ីស្រាអែល » កញ្ញា ដេ​ត ស្រី​នា​ឌ ធ្វើពហិការ មិន​ចូលរួម​ប្រកួត Miss Planet lnternational 2024 មិន​និ​យាយ​ពី​មូលហេតុ​បង្ក​ការខកចិត្ត​! » ក្រសួង​អភិ​វ​ឌ្ឈ​ជនបទរប្រកាសថា​រាជធានី​ជា​កន្លែង​បញ្ចប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល កម្រិត​ខ្ពស់​ » សំណង់​រឹងមាំ​មួយ​ខុសច្បាប់​សង់​ចូល​សមុទ្រ​...​ស្ងាត់ៗ​ស្រាប់តែ​រស់​ឡើងវិញ​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2009 នាក់

ម្សិលមិញ 1811 នាក់

សរុប 15649010 នាក់

អ្នកស្រី​រ៉ូ​ណា​ល់​ស្មី​ហ្វ​ថាគាត់ព្រួយ​តែតំណាង​សិទ្ធមនុស្ស​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​ហ្សឺ​ណែវ​សំពង​តប​!

 

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០២០​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​នៅ​ការិយាល័យ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​ដទៃទៀត នៅ​ទីក្រុង​ហ្សឺ​ណែវ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ទទូច​ស្នើឱ្យ​លោកស្រី​រ៉ូ​ណា​ល់​ស្មី​ហ្វ​( Rhona Smith) អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា បំពេញភារកិច្ច​ដោយ​មិន​លម្អៀង និង​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​ក្រមសីលធម៌ និង​សេចក្តីណែនាំ​សម្រាប់​ប្រតិបត្តិការ របស់​នីតិវិធី​ពិសេស នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​។​a ronal12 

សេចក្តីថ្លែងការណ៍​បាន​គម្រាមថា​៖ «​អ្នករាយការណ៍​ពិសេស ដែល​មិនមែនជា​បុគ្គលិក​អង្គការសហប្រជាជាតិ ប៉ុន្តែ​បម្រើការ​ក្នុង​សមត្ថភាព​ផ្ទាល់ខ្លួន គួរតែ​ចៀសវាង ធ្វើ​សេចក្តីថ្លែងការណ៍​ជា​សាធារណៈ​ណាមួយ ដែល​អាចធ្វើឱ្យ​មតិសាធារណៈ​ភាន់​ច្រ​លំ ដែលមាន​លក្ខណវិនិច្ឆ័យ និង​ដែល​អាច​ត្រូវបាន​ចាត់ទុកថា ជា​សកម្មភាព​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​អធិបតេយ្យ​មួយ​»​។​

​ប្រតិកម្ម​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​នៅ​ការិយាល័យ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​ដទៃទៀត នៅ​ទីក្រុង​ហ្សឺ​ណែវ បាន​ធ្វើឡើង​បន្ទាប់ពី កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២០ ក្រុមមន្ត្រី​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ចំនួន​៤​រូប នាំមុខ​ដោយ​លោកស្រី រ៉ូ​ណា ស្មី​ត បានលើកឡើង​ពី​ក្តី​ព្រួយបារម្ភ​របស់ខ្លួន បន្ទាប់ពី​រដ្ឋាភិបាល​ក​ម្ពុ​ជា បានធ្វើ​សេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​។

ក្រុមមន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ បានលើកឡើង​នៅក្នុង​លិខិត​រួមគ្នា​មួយ​កាលពី​ថ្ងៃទី ០៩ មេសា​ថា ប្រសិនជា​ត្រូវបាន​អនុម័ត​មែន ច្បាប់​នេះ អាច​នឹង​រឹតត្បិត​សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ សិទ្ធិ​ខាង​សមាគម និង​សិទ្ធិ​ខាង​ជួបជុំ​ដោយ​សន្តិវិធី រួមទាំង​សិទ្ធិ​ក្នុងការ​ដើរហើរ ដូច​មាន ចែង​នៅក្នុង​កតិកាសញ្ញា​អន្តរជាតិ ស្តីពី សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ជាដើម​។ តាមរយៈ​លិខិត​កម្រាស់​៤​ទំព័រ​នោះ អ្នកជំនាញ​ឯករាជ្យ​នៃ​អង្គការសហប្រជាជាតិ បានស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តល់ព័ត៌មាន ស្តីពី វិធានការ​ទាំងឡាយ ដែល​ត្រូវអនុវត្ត ដើម្បី​ធានា​អនុលោមភាព​នៃ​សេចក្តីព្រាងច្បាប់​នេះ តាម​កាតព្វកិច្ច​របស់​ប្រទេស​កម្ពុជា ក្រោម​ច្បាប់​និង​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ​។​a ronal smith a ronal smith1