» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5637 នាក់

ម្សិលមិញ 9639 នាក់

សរុប 20695808 នាក់

អភិបាលរងខណ្ឌ​ឬ​ស្សី​កែវ​និង​មន្ត្រី​ជាង​១០​នាក់ ត្រូវបាន​ប៉េអឹម​ឃាត់ខ្លួន ពេល​ទៅ​ឃាត់​សំណង់​រំលោភ​ដី​រដ្ឋ


ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៥០​នាទី​ព្រឹក ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០២០ មន្ត្រី​សាលាសង្កាត់ និង​ខណ្ឌ​ឬ​ស្សី​កែវ ប្រមាណ​ជាង​១០​នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ដែល​ដាក់​គោលដៅ​នៅក្នុង​មូលដ្ឋាន​សង្កាត់​ឬ​ស្សី​កែវ ចាក់សោ ឃាត់ខ្លួន ខណៈពេលដែល​ទៅ​ឃាត់​សំណង់​ដែល​បាន​សាងសង​រំលោភ​លើដី​របស់​រដ្ឋ​នៅ​ចំណុច​អតីត​ក្រុមហ៊ុន​ម៉ាក​វ៉ែល តាមផ្លូវ​ជាតិ​លេខ ៥ សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។​a rusey keo2 

បន្ទាប់ពី​ឃាត់ លោក ជា ពិសី អភិបាលខណ្ឌ ឬ​ស្សី​កែវ និង​លោក​វរៈសេនីយ៍ឯក ហ៊ាង ថា រ៉េត អធិការនគរបាល​ខ​ណ្ឌ​ឬ​ស្សី​កែវ ដឹកនាំ​កម្លាំង​ទៅ​សម្របសម្រួល​ទើប​បើកទ្វារ​អោយចេញ​វិញ ។​ប្រភពព័ត៌មាន​ពី​អាជ្ញាធរ​បានអោយដឹងថា​៖ នៅ​ព្រឹក​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២០​នេះ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ​ដឹកនាំ ដោយ​លោក​ប្រាជ្ញ​សីហា អភិបាលរងខណ្ឌ​បាន​ចុះទៅ​ហាមឃាត់​ការសាងសង់​សំណង់​រឹងមាំ​របស់​អង្គភាព​កងរាជអាវុធហត្ថ​ដែល​បាន​សាង​រំលោក​យក​ដី​របស់​សាលា​រាជធានី​ភ្នំពេញ​ក៏​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ប្រមាណ​ជាង​២០​នាក់​បានចេញ​ព្រមទាំង​ចាក់សោ​បង្ខាំង​មន្ត្រីរាជការ​របស់​សាលាខណ្ឌ​ទាំងអស់​ចំនួន ១៣​នាក់ ដែល​ដឹកនាំ​ដោយ​លោក​អភិបាលរងខណ្ឌ​ម្នាក់ ដើម្បី​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល ។​

​តាម​ព័ត៌មាន​អោយដឹង នៅពេលដែល​អាជ្ញាធរ និង​សមត្ថកិច្ច​ចេញ​បាន​បន្តិច​គេ​ឃើញ កម្លាំង​កងរាជអាវុធហត្ថ​២​រថយន្ត ប្រដាប់​ដោយ​អាវុធខ្លី វែង បាន​ទៅ​អន្តរាគមន៍​ផងដែរ ។ តាម​អាជ្ញាធរ​អោយដឹងថា ដី អតីត​ក្រុមហ៊ុន ម៉ាក់​វែ​ល​ជា​ដី​របស់ កំពង់ផែ​ស្វយ័ត​ភ្នំពេញ​រួចហើយ​ក៏​ប្រគល់​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​គ្រោង​នឹង​ស្ថាន​នា​សួនច្បារ​ចាប់ពី​ស្ពាន​ជ្រោយចង្វារ ទៅដល់​មុខ​អតីត​សួនច្បារ សូគីម៉ិច​តែ​គម្រោង​សួនច្បារ ដំណើរការ​ក៏​ទុកចោល​។​​ដី​នោះ ត្រូវ​កងរាជអាវុធហត្ថ ផ្ទៃ​ប្រទេស​សុំ​ខ្ចី​ដាក់​ចំណតទូក ។ នៅពេល​ថ្មី​នេះ​តាម​ព័ត៌មាន​អោយដឹងថា ដី​នោះបាន​ទៅលើ​ក្រុមហ៊ុន​មួយ​ទំនងជា​ដឹ​ខ្សាច់ ស្រាប់តែ​កងរាជអាវុធហត្ថ​ក៏បាន​បុកគ្រឹះ​ប្រុង​ធ្វើ​ដំណង់​រឹងមាំ​ទើប​អាជ្ញាធរ​ចុះទៅ​ឃាត់​ក៏​មានរឿង​កើតឡើង​តែម្តង​។ ទោះជា​យ៉ាងណា​កោះសន្តិភាព​ពុំ​ទទួល​ការបំភ្លឺ​ណាមួយ ពី​កងរាជអាវុធហត្ថ​ឡើយ ៕a rusey keo a rusey keo1 

​