» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5872 នាក់

ម្សិលមិញ 5667 នាក់

សរុប 18744898 នាក់

សមាជិកសភា​ព្រិ​ទ្ធ​សភា​នាំគ្នា​និយាយ​ពី​ផលប៉ះពាល់​ព័ត៌មាន​ក្លែងក្លាយ ចាត់ទុកថា​ធ្វើ​ធ្វើឱ្យ​ខូច​គុណ​តម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ​ក្នុងសង្គម​នគរបាល​ដាក់ចេញ​វិធានការ​បង្ក្រាប​

​ភ្នំពេញ​៖ លោក​ឡេង ប៉េងឡុង អគ្គលេខាធិការ​រដ្ឋសភា​បានលើកឡើង​ព្រឹក​ថ្ងៃទី​៦​ខែមេសា​នេះ​ថា​៖ " ដំណឹង​ក្លែងក្លាយ " (Fakes News) បាន​ជះឥទ្ធិពល​ដ៏​អាក្រក់ នៅក្នុង​សង្គម​របស់​យើង​។​​ការប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងបន្លំ ក្នុង​បរិបទ​នៃ​សេរី ភាព​សារព័ត៌មាន និង​ការផ្សាយ​ព័ត៌មាន​ក្លែងបន្លំ គឺជា​បទល្មើស និង​អាចជា​បទ ឧក្រិដ្ឋ​ចំពោះ​សេរីភាព​សារព័ត៌មាន ព្រោះ​ការធ្វើ​បែបនេះ​អាច​ប៉ះពាល់​ដល់​គុណ​តម្លៃ​ស្នូល​នៃ​លទ្ធិ ប្រជាធិបតេយ្យ​របស់​យើង​។a fake news 

នៅក្នុង​សិក្ខាសាលា​ស្តីពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ព័ត៌មាន​ក្លែងបន្លំ និង​សេរីភាព​សារព័ត៌ មាន​៖​បញ្ហា​ប្រឈម​និង​ដំណោះស្រាយ​ធ្វើឡើង​នៅ​ព្រឹទ្ធសភា ក្រោម​អធិបតីភាព លោក​កិត្តិ​នីតិកោសល ប៉ែន បញ្ញា ប្រធាន​គណៈ កម្ម​ការ​នីតិកម្ម​និង​យុត្តិធម៌​នៃ​រដ្ឋ សភា​និង​ជា​ប្រធាន​សភាជាតិ​កម្ពុជា លោក​ឡេង ប៉េងឡុង មាន​ប្រសា​ស​ន៏​បញ្ជាក់ថា​៖“ លើសពីនេះ​ទៀត ផ្អែក លើ​មធ្យោបាយ​បច្ចុប្បន្ន អ្នកនិពន្ធ​ដំណឹង​ក្លែងក្លាយ (Fakes News) ហាក់ដូចជា មានលទ្ធភាព​ចេញផ្សាយ​ព័ត៌មាន​ដែល​អាច​បំពុល​មនុស្ស ទោះ​តិច​ឬ​ច្រើន ហើយ ក៏​អាចបង្កើត​ការភ័ន្តច្រឡំ និង​ធ្វើឱ្យ​ខូច​គុណ តម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​សង្គម​របស់​យើង​។ យុទ្ធសាស្ត្រ​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​បទល្មើស​និង​បទឧក្រិដ្ឋ​ទាំងនេះ គឺ​យើង​គួរតែ​ធ្វើការ​រួមគ្នា និង​តម្រូវ ឲ្យ​មាន​ការតស៊ូ​រួមគ្នា​ដើម្បី​ប្រយុទ្ធ ប្រឆាំងនឹង​អំពើ​ខុសឆ្គង​ទាំងនេះ​។​

​លោក​កិត្តិ​នីតិកោសល ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម​និង​យុត្តិធម៌​នៃ​រដ្ឋ សភា​និង​ជា​ប្រធាន​សភាជាតិ​កម្ពុជា និយាយ​ភាសា​បារាំង​មាន​ប្រសា​ស​ន៏​លើកឡើងថា​៖​ការផ្សព្វផ្សាយ​ព​ត៌​ព័ត៌មាន​ព័​ត៌ មាន ក្លែងបន្លំ​និង​ព័ត៌មាន​ខុស​បានក្លាយ ទៅជា​អាវុធ​មួយ​ដែល​អាច​បង្ក​ជា​ឧបសគ្គ​ដ៏​ចម្បង​មូ​យ​ចំពោះ​ស្ថិរភាព សន្តិ សុខ និង​សេដ្ឋកិច្ច ឬ​ដល់​សុខភាព​សា​ធា រណៈ​ទាំង​ជាតិ និង​តំបន់​។

​អ្នកស្រី អៀ​រ៉ែ​ន ខន (Madame Irene Khan) អ្នក​រាយ ការណ៍​ពិសេស​របស់​អង្គ ការ​សហប្រជាជាតិ បាន​គូសបញ្ជាក់ថា ពត៌មាន​ក្លែងបន្លំ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត អាចមាន​ផល វិបាក យ៉ាងធ្ងន់ធ្ងរ​ដល់​លទ្ធិ ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ដូចដែល​បាន ឃើញ​នៅ ក្នុង​ការបោះ ឆ្នោត​នាពេល​ថ្មីៗ​នេះ និង​នៅក្នុង​ការប្រយុទ្ធ ប្រឆាំងនឹង​ជម្ងឺ​រាតត្បាត​CO VID- 19 ឬ​ក្នុងការ​វាយ ប្រហារ​ប្រឆាំងនឹង​ក្រុម​ជនជាតិភាគតិច​ជាដើម​។​

​លោក​កិត្តិ​នីតិកោសល ប៉ែន បញ្ញា បញ្ជាក់ទៀតថា​៖​ការប្រឈមមុខ​នឹង​ការរីក​រាល ដាល​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងបន្លំ និង​ព័ត៌មាន​ខុស​នេះ សភា​មាន​តួនាទី​សំខាន់​ណាស់​ក្នុងការ​ការពារ​សិទ្ធិ​បញ្ចេញមតិ​របស់​ពលរ​ដ្ឋ សេរីភាព​ក្នុងការ​ទទួលបាន​ព័ត៌មាន​ក៏ដូចជា​ការការពារ​សិទ្ធិ ជា​មូលដ្ឋាន​និង​ការអនុវត្ត​សិទ្ធិ​ផ្សេងៗ​ទៀត​របស់​បុគ្គល​សំដៅ​ធានា​ឲ្យ​បាន​នូវ​ការអភិវឌ្ឍ សេចក្តីថ្លៃថ្នូរ និង​ការរីកចំរើន​រប​ស់បុ​គ្គល​ម្នាក់ៗ ។ ជាមួយគ្នានេះដែរ​ការ​កា​រ ពារ​សេរីភាព​នៃ​ការបញ្ចេញមតិ សេរីភាព​សារព័ត៌មាន ការចូលរួមចំណែក​លើ​ក កម្ពស់​អភិបាលកិច្ច​ល្អ ហើយ​ធ្វើ​ឲ្យ​មាន ការរីកចម្រើន​ផ្នែក សេដ្ឋកិច្ច និង​សង្គម​។​

​ការប្រយុទ្ធ​ប្រឆាំងនឹង​បាតុភាព​នេះ គឺអាច​ធ្វើបាន​តាមរយៈ​ការ បង្កើត​យន្តការ​ច្បាប់​ដ៏​រឹងមាំ និង​មាន​ប្រសិទ្ធភាព​ស្របតាម​គោលការណ៍​នីតិរដ្ឋ និង​លទ្ធិ​ប្រជា​ធិ​ប តេ​យ្យ ដើម្បី​ទប់ស្កាត់​ការ​អនុ​វ និង​ចែក ចាយ​ព័ត៌មាន​ក្លែងបន្លំ និង​ព័ត៌មាន​ខុស ការប្រើប្រាស់​ទិន្នន័យ​ផ្ទាល់ខ្លួន​ក្នុង លក្ខណៈខុស​ច្បាប់ និង​ធានា​ឱ្យបាន​នូវ​សេរីភាព​សារព័ត៌មាន​។​

​ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​៦​មេសា​ដែរ អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន​ក្នុង​កិច្ចប្រជុំ​សរុប​សភាពការណ៍ និង​លទ្ធផល​នៃ​កិច្ចប្រតិបត្តិការ ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០២២ និង​ផ្សព្វផ្សាយ​ទិសដៅ​ការងារ​ឆ្នាំ​២០២២ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បានដាក់​បទបញ្ជា​ដល់​កម្លាំង​ជំនាញ​ទាំងអស់ ចំណុះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រូវតែ​ពង្រឹង​យក​ចិ​ត្ដ​ទុកដាក់​ឱ្យបាន​ខ្ពស់បំផុត ចំពោះ​ក្រុម​ទុច្ចរិត​ដែល​តែង​ធ្វើ​សកម្មភាព​បំពុល​ព័ត៌មាន ឬ​ចែកចាយ​ព័ត៌មាន​មិន​ពិត នៅតាម​បណ្ដាញ​សង្គម​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បាន​សង្កត់ធ្ងន់​ឱ្យ​ពង្រឹង​វិធាន​ការបង្ការ​ទប់ស្កាត់​នូវ​ការបំពុល​បរិយាកាស​ស​ង្គ​ម ជាពិសេស​ទប់ស្កាត់​មិនឱ្យ​មានការ​បង្កចលាចល​សង្គម​កើតមានឡើង ឬក៏​រីក​រាលដាល​ធំ ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​សន្ដិសុខ​ជាតិ​។

​ម្យ៉ាងវិញទៀត​សំដៅ​កាត់បន្ថយ​បទល្មើស​ជាទូទៅ ដើម្បី​ធានា​បរិយាកាស​សង្គម និង​សណ្ដាប់ធ្នាប់​សង្គម​បានល្អ​ប្រសើរ ជាពិសេស​ត្រូវយក​ចិត្ត​ទុកដាក់​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ និង​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែល​នឹង​ឈានចូល​មកដល់​នៅពេល​ខាងមុខ ព្រមទាំង​កិច្ចការងារ​ប្រជុំ​អាស៊ាន ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ស្នងការ​រាជធានី​-​ខេត្ត ត្រូវ​កសាង​ផែនការ​សកម្មភាព​ជាក់ស្ដែង ដើម្បី​ធានា​ការពារ​ឲ្យ​បាន​នូវ​ព្រឹត្តិការណ៍​សំខាន់ៗ​ខាងលើ​។a fake news1 a fake news2 a fake news3