» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 6804 នាក់

ម្សិលមិញ 9639 នាក់

សរុប 20696975 នាក់

បែក​រឿង​មេឃុំ​ក្រញូង​និង​ស្មៀន​ត្រូវ​គ្នា​ជាមួយ​មន្ត្រី​រិ​យោ​ដី​ស្រុក​កំចាយមារ​យក​ដី​រដ្ឋ​លក់​ឲ្យ​ឧកញ៉ា​


ព្រៃវែង​៖​ព្រោះតែ​ទីផ្សារ​តម្លៃ​ដី​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៨​បាននិងកំពុង​ហក់ ឡើង​ខ្ពស់​បណ្តាល​ឲ្យ​អាជ្ញាធរ​មួយចំនួន​ស្រក់ទឹកមាត់​ហើយក៏​ឃុបឃិត​គ្នា យក​ដី​សាធារណៈ​របស់​រដ្ឋ​វាស់​លក់​ឲ្យ​អ្នក​ឈ្មួញ ជា​ហូរហែរ ។​​ជាក់ស្ដែង​ដូចជា​ដី​ផ្លូវ​ចាស់​មួយកន្លែង ដែលមាន​ក្បាល​ជាង​៥០​ម៉ែត្រ បណ្ដោយ​ជាង​១០០​ម៉ែត្រ​​ជាប់​អូរ ចំណី​ស្ពាន​សាធារណៈ​របស់​រដ្ឋ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៨ ខាងលិច​ជាប់​និង​គល់ស្ពាន​”​កំចាយមារ​ខាងជើង​” ស្ថិត​ភូមិ​កំចាយមារ​ខាងជើង ឃុំ​ក្រញូង ស្រុក​កំចាយមារ ខេត្តព្រៃវែង​ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា​អាជ្ញាធរ​ឃុំ​ស្រុក​កាត់​លក់​ឲ្យ​លោក​​ឧកញ៉ា ជា រិទ្ធី បាត់​ហើយ​,,​។​a komchay 

នៅ​ថ្ងៃទី​០២​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​គេ​ឃើញ​លោក​ឧកញ៉ា បាន​ឲ្យ​គ្រឿងចក្រ ចូល​ចាក់ដី​នៅ​ទីនោះ ជាប់​គល់ស្ពាន​តែម្ដង​,,​។​មេការ​គ្រឿងចក្រ​ដែល​កំពុង​ចាក់ដី​បាន​និយាយថា លោក​ហ៊ាន​ចាក់ដី​បែបនេះ​គឺមាន​ការអនុញ្ញាត​ពី​សាលាឃុំ​។​​ប្រភព​ច្បាស់ការ​មួយ​បាន​អះអាងថា ដី​នៅ​ចំណុច​នោះ​ពីមុន​ជា​ដី​សាធារណៈ​របស់​រដ្ឋ​ទេ ហើយក៏​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​ហ៊ាន​លក់​ដែរ​,,?

​ព្រោះ​ពលរដ្ឋ​នៅ​ជិត​នោះ​និយាយថា​៖ ដី​នៅ​ចំណុច​នោះ គឺ​ត្រូវបាន​មន្ត្រី​សាលាឃុំ​៣​នាក់ ឃុបឃិត​គ្នា យក​លក់​ឲ្យ​ឧកញ៉ា ជា រិទ្ធី កាល​អំឡុង​ឆ្នាំ​២០០៨​បាន​លុយ​ទ្ទង់​រាប់ម៉ឺន​ដុល្លារ​ក្នុង​ម្នាក់ៗ ហើយ​ឧកញ៉ា​បាន​ចាយលុយ​រត់ការ​ធ្វើ​ប្លង់​កាន់កាប់​រួចហើយ​ដែរ​។​​មនុស្ស​៣​នាក់​ដែលមាន​ស្នាដៃ​លក់​ដី​រដ្ឋ​រួមមាន​៖ ទី​១​លោក សៅ យ៉យ អតីត​មេឃុំ​ក្រញូង​ពេលនេះ​បាន​ស្លាប់បាត់​ហើយ​មិនដឹងថា​បាន​ចាយលុយ​លក់​ដី​នោះបាន​ប៉ុន្មាន​នោះទេ​។​

​ទី​២ លោក ខៀវ សុខុម មេឃុំ​ក្រញូង​បច្ចុប្បន្ន ដែល​កាល​លក់​នោះ​លោក​ជា​ជំទប់​ទី​១ និង​ជា​អ្នកចាត់ចែង​(​នេះ​បាន​ហៅថា​ខ្លាំង​ព្រោះ​បាន​លុយ​ជ្រែ​យកបុណ្យ​តា​ម្រ៉​ង​។​​ទី​៣​លោក សាន់ វ៉ាន់​ថា ស្មៀនឃុំ​ក្រញូង​និង​ជា​កូនលោក សៅ យ៉យ ហើយក៏​ជា​អ្នករៀបចំ​ឯកសារ​និង​ដឹកនាំ​ក្នុង​ការទិញ​លក់​។​ក្រៅពីនោះ​នៅមាន​​កមាន​មន្ត្រី​សូ​រិ​យោ​ដី​ស្រុក​កំចាយមារ​ម្នាក់ ជា​អ្នកមើល​ខុសត្រូវ​និង​រត់​ការធ្វើ​ប្លង់​។​

​លោក ខៀវ សុខុម មេឃុំ​ក្រញូង បាន​បដិសេធ ថា លោក​មិន​បានដឹង​ទេ​រឿងនេះ​។​​ចំណែក​លោក សឿង សុជាតិ អភិបាលស្រុក​កំចាយមារ បាន​បកស្រាយ​ថា រឿង​លក់ដូរ​យ៉ាងណា​នោះ លោក​អត់​បានដឹង​ទេ ព្រោះ​លោក​ទើប​ឡើង​ថ្មី​។​​ប៉ុន្តែ​លោក ផង់ ជី​វ័​ន្ត មេភូមិ​កំចាយមារ​ខាងជើង​បាន​ឲ្យ​ដឹងថា រឿង​លក់​ដី​នោះ​លោក​មិនបាន​ចូលរួម​ទេ គឺ​លោក​បាន​ជំទាស់​តាំងពី លក់​ភ្លាមៗ​ម្លេះ​។​
​ពលរដ្ឋ​ជំវិញ​ទីនោះ​សង្ឃឹមថា លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង ក៏ដូចជា​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​សូ​រិ​យោ​ដី​និង​សំណង់ នឹង​សើរើ​ទប់ស្កាត់​ឬ​ដកហូត​ដី​នេះ​ជាមិនខាន​បើ​លោក​មិន​ទទួលបាន​ផល​ពី​ការលក់​ដី​នោះទេ ៕a komchay1 a komchay2 

​