» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10548 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700719 នាក់

ដាក់ពិន័យ​មន្ទីរ​ពហុ​ព្យាបាល ម្លិះ​ដង្កោ និង​សុំ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ​ជួយ​ចាត់ការ​

​ភ្នំពេញ​៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០២២​នេះ បានចេញ​លិខិត​ព្រមាន និង​ដាក់ពិន័យ​មន្ទីរ​ពហុ​ព្យាបាល ម្លិះ​ដង្កោ ក្រោយ​ប្រព្រឹត្ត​កំហុសឆ្គង​ពាក់ព័ន្ធ​ការដឹក​អ្នករបួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ យកទៅ​កន្លែង​របស់ខ្លួន ខុសពី​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​។​a bun heng3 

​ក្នុង​លិខិត​របស់​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ តែងតែ​យក​រថយន្ត​គិលានសង្គ្រោះ​របស់ខ្លួន​ចេញទៅ​ដឹក​អ្នករបួស​ដោយ​គ្រោះថ្នាក់​ចរាចរ​តាម​ដងផ្លូវ​យកមក​ព្យាបាល​នៅ​កន្លែង​មន្ទីរ​ពហុ​ព្យាបាល ម្លិះ​ដង្កោ របស់ខ្លួន​ខុសច្បាប់ ដែល​ក្រសួងសុខាភិបាល​បាន​ហាមឃាត់ និង​បានធ្វើ​សេចក្ដីណែនាំ​ទៅគ្រប់​គ្លីនិក​ឯកជន​ទាំងអស់ មិន​អនុញ្ញាត​ឲ្យ​យក​រថយន្ត​គិលានសង្គ្រោះ​ឯកជន​របស់ខ្លួន​ចេញទៅ​ដឹក​អ្នករបួស​ដោយ​គ្រោះថ្នាក់​ចរាចរ​តាម​ដងផ្លូវ​យកមក​ព្យាបាល​នៅក្នុង​គ្លីនិក​ឯកជន​របស់ខ្លួន​ជាដាច់ខាត​។​

​ក្រសួងសុខាភិបាល សូម​ធ្វើការ​ព្រមាន ផាកពិន័យ និង​ណែនាំ​ចំពោះ​លោក​វេជ្ជបណ្ឌិត ស៊ឹម វន់ ម្ចាស់​មន្ទីរ​ពហុ​ព្យាបាល ម្លិះ​ដង្កោ ដូចខាងក្រោម​នេះ​៖*​ទី​១៖ ត្រូវ​បញ្ឈប់​ជាបន្ទាន់​ចំពោះ​ការយក​រថយន្ត​គិលានសង្គ្រោះ​របស់ខ្លួន ទៅ​ដឹក​អ្នករបួស​ដោយ​គ្រោះថ្នាក់​ចរាចរ​តាម​ដងផ្លូវ​យកមក​ព្យាបាល​នៅក្នុង​គ្លីនិក​របស់ខ្លួន​ចាប់ពី​ថ្ងៃ​ណែនាំ​នេះ​តទៅ​*​ទី​២៖ ត្រូវ​ផាកពិន័យ​អន្តរ​ការ​ជា​ប្រាក់​ចំនួន ១០,០០០,០០០​រៀល ចំពោះ​កំហុសឆ្គង​ដែលមាន​*​ទី​៣៖ ត្រូវគោរព​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម ច្បាប់ អនុក្រឹត្យ ប្រកាស និង​សារាចរ​ណែនាំ​ផ្សេងៗ​របស់​ក្រសួងសុខាភិបាល​*​ទី​៤៖ ត្រូវគោរព​ទៅតាម​កិច្ចសន្យា​របស់ខ្លួន ចុះ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២២ ដែល​បាន​សន្យា​ជាមួយ​ក្រសួងសុខាភិបាល​*​ទី​៥៖ ក្នុងករណី​ដែល​លោក​វេជ្ជបណ្ឌិត ស៊ឹម វន់ មិន​គោរព​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ទេនោះ ក្រសួង​នឹងមាន​វិធាន​ការបិទ​មន្ទីរ​ពហុ​ព្យាបាល ម្លិះ​ដង្កោ ដោយ​មិន​អនុញ្ញាតឱ្យ​ធ្វើការ​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ​តទៅទៀត​ឡើយ​។​កាលពីពេល​ថ្មីៗ​នេះ មន្ទីរ​ពហុ​ព្យាបាល​ម្លិះ​ដង្កោ បាន​រង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ​នៅលើ​បណ្ដាញ​សង្គម Facebook ក្រោយ​ដឹក​អ្នករបួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​កន្លែង​របស់ខ្លួន ហើយ​យក​ថ្លៃ​ព្យាបាល​ហួសហេតុ​។​

​ក្រៅពី​រឿង​គ្លីនិក​ម្លិះ​ដង្កោ​លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ប្រាប់​ដល់​អភិបាល​រាជធានី​ភ្នំពេញ ឲ្យ​ចាត់វិធានការ​ចំពោះ​ការប្រើប្រាស់​រថយន្ត​គិលានសង្គ្រោះ ខុសពី​ការណែនាំ​របស់​ក្រសួងសុខាភិបាល របស់​ម្ចាស់​គ្លីនិក​ឯកជន ដែល​តែងតែ​យក​រថយន្ត​គិលានសង្គ្រោះ​របស់ខ្លួន​ទៅ​ដឹក​អ្នករងរបួស ដោយ​គ្រោះថ្នាក់​ចរាចរ នៅតាម​ដងផ្លូវ មក​ព្យាបាល​នៅក្នុង​គ្លីនិក​របស់ខ្លួន និង​បុគ្គល​ដែល​យក​ឡានពេទ្យ​មិនមាន​សញ្ញា​សម្គាល់ និង​មិនមាន​ឈ្មោះ​គ្លីនិក​ត្រឹមត្រូវ​ច្បាស់លាស់ ទៅ​ដឹក​អ្នករងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរ ឬ​សាកសព​នៅតាម​ដងផ្លូវ​។​

​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានឱ្យដឹង​ទៀតថា រយៈកាល​កន្លងមក​ក្រសួងសុខាភិបាល បានធ្វើ​សារាចរ​ណែនាំ​ជាច្រើនលើក​ច្រើនសារ​រួចមកហើយ អំពី​ការហាមឃាត់​មិន​អនុញ្ញាត ឱ្យ​គ្លីនិក​ឯកជន យក​រថយន្ត​គិលានសង្គ្រោះ របស់ខ្លួន​ទៅ​ដឹក​អ្នករងរបួស ដោយ​គ្រោះថ្នាក់​ចរាចរ​តាម​ដងផ្លូវ​មក​ព្យាបាល នៅក្នុង​គ្លីនិក​របស់ខ្លួន​ជាដាច់ខាត​។​ប៉ុន្តែ​បច្ចុប្បន្ននេះ សង្កេតឃើញ​មាន​គ្លីនិក​ឯកជន​មួយចំនួន មិនបាន​អនុវត្ត​ទៅតាម​សារាចរ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឡើយ ដោយ​នៅតែ​បន្តធ្វើ​សកម្មភាព យក​រថយន្ត​គិលានសង្គ្រោះ​គ្លីនិក​ឯកជន​របស់ខ្លួន​ទៅ​ដឹក​អ្នករងរបួស​ដោយ​គ្រោះថ្នាក់​ចរាចរ​តាម​ដងផ្លូវ យកមក​ព្យាបាល​នៅក្នុង​គ្លីនិក​ទៀត​។​

ក្រសួង​ឃើញ​មាន​ឡានពេទ្យ​ឯកជន​មួយចំនួនទៀត ដែល​ពុំមាន​ឈ្មោះ​គ្លីនិក ទៅ​ដឹក​អ្នក​គ្រោះថ្នាក់​ចរាចរ និង​សាកសព​គ្រោះថ្នាក់​ចរាចរ​នៅតាម​ដងផ្លូវ រហូតដល់​មានការ​ឈ្លោះប្រកែក​ដណ្ដើម​គ្នា ដឹក​យ៉ាង​អនាធិបតេយ្យ ដែលជា​កត្តា​មួយ​ជះឥទ្ធិពល​មិនល្អ ដល់​វិស័យ​សុខាភិបាល​ទាំងមូល និង​សេចក្ដីថ្លៃថ្នូរ​បស់​គ្រូពេទ្យ ដទៃទៀត ហើយ​ក៏មាន​រថយន្ត​គិលានសង្គ្រោះ​មួយចំនួនទៀត ដែល​ពុំមាន​អាជ្ញា​បណ្ណ​ពី​ក្រសួងសុខាភិបាល និង​ពុំមាន​ឈ្មោះ​គ្លីនិក​ច្បាស់លាស់ ដែល​កំពុង​ធ្វើ​ចរ​រាច​រណ៍ តាម​ដងផ្លូវ​ផងដែរ​៕a bun heng hospital a bun heng hospital1 a bun heng hospital2 


​