» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9603 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699774 នាក់

អតីតយុទ្ធជនខេត្តកណ្តាល ៥០គ្រួសារ ចាប់ឆ្នោតយកផ្ទះ នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតនៅឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

 

 

កណ្តាល៖ សមាគមអតីតយុទ្ធជនកម្ពុជា បានរៀបចំពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនដល់អតីតយុទ្ធជនខេត្តកណ្តាល ចំនួន ៥០គ្រួសារ ដើម្បីទៅរស់នៅលើទីតាំងដីសម្បទានសង្គមកិច្ចថ្មី ស្ថិតនៅភូមិអូរកាឌុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅសាលាខេត្តកណ្តាលក្រោមវត្តមានលោក ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និង លោក គួច ចំរើន អភិបាលខេត្តកណ្ដាល ។a home veteran2

លោក គួច ចំរើន ឲ្យដឹងថា “សមាជិកសមាជិការរបស់យើងមានសេចក្តីត្រូវការរហូតជាង ១០០គ្រួសារ តែក្រោមកិច្ចខិតខំប្រឹងប្រែងយើងដោះស្រាយបាន ៥០គ្រួសារចំពោះមុខ ដែលធ្វើពិធីចាប់ឆ្នោតនាពេលនេះ។ ថ្ងៃនេះ អតីតយុទ្ធជនទាំង ៥០គ្រួសារ ទទួលបានដីឡូត៍នឹងផ្ទះដែលត្រូវចែក ដែលមានទំហំ ៧០ម៉ែត្រគុណនឹង ១៥០ម៉ែត្រ សម្រាប់អតីតយុទ្ធជនដែលចេញពីខេត្តកណ្តាល ដែលក្រុមការងារ បានបោះបង្គោលព្រំច្បាស់លាស់ និងមានលេខក្បាលដី។


លោក ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ដើម្បីឱ្យមានយុត្តិធម៌ តម្លាភាព ទើបក្រុមការងារធ្វើពិធីចាប់ឆ្នោតនេះឡើង ដើម្បីមានសិទ្ធស្មើគ្នា។ ការផ្តល់លំនៅឋាននេះ មិនមែនគ្រាន់តែផ្តល់ដំបូលផ្ទះប៉ុណ្ណោះទេ ប៉ុន្តែគឺជាកិត្តិយស សេចក្តីថ្លៃថ្នូររបស់អតីតយុទ្ធជន ដែលធ្លាប់កាន់អាវុធការពារជាតិ។

លោករដ្ឋលេខាធិការ សង្ឃឹមថា អតីតយុទ្ធជនទាំង ៥០គ្រួសារនឹងមានភាពសប្បាយរីករាយ ជាពិសេសត្រៀមខ្លួនទៅរស់នៅបង្កើតមុខរបរឱ្យបានកាន់តែប្រសើររុងរឿង។ តាងនាមក្រសួងរៀបចំដែនដី ក្រុមការងារ នឹងបន្តសហការជាមួយអាជ្ញាធរខេត្ត ដើម្បីរៀបចំនិតិវិធីជាបន្តបន្ទាប់ នៅពេលបានផ្ទះបានដី។ លោកស្នើសូម អតីតយុទ្ធជនទាំង ៥០គ្រួសារ ថែរក្សាផ្ទះ និងដី ឱ្យបានគង់វង្សយូរអង្វែង ព្រោះវាកើតចេញពីការលះបង់។a home veteran1 a home veteran3