» ស្រី​ឈ្មួញ​ឈើ​ឈ្មោះ​ចែ​ម៉ៅ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ​ចូល​ដែ​ប៉ូ​១​ខែ​ហើយ​សម​ត្ត​កិច្ច​សុខ​សប្បាយ​រហូត​! » គឹម​ជុង​អ៊ុន​ជំរុញ​ឱ្យពលរដ្ឋ​កូរ៉េខាងជើង​រៀបចំ​”​ការតស៊ូ​ដ៏​អស្ចារ្យ​” » ព្រោះតែ​ខ្សែ​គោ​បុរស​ម្នាក់​ត្រូវ​ម៉ាស៊ីន​កិន​ដីឥដ្ឋ​កិន​ស្លាប់​ » ចេះតែ​នាំគ្នា​សើច នាយ​ក្រូច កំពុង​សាងសង់​វីឡា​ស្កឹមស្កៃ​លើ​ផ្ទៃដី​៤​ហិច​តា​ឆ្កុយ​! » មេរោគ​អូ​មី​ក្រុង​ឆ្លង​នៅ​អាហ្វ្រិក​ខាងត្បូង កើនឡើង​ទ្វេដង​ក្នុង​១​ថ្ងៃ​ » សម្តេច​តេ​ជោ​ប្រកាស​គាំទ្រកូន​លោក​ឧ​ត្ត​ម​សេនីយ៍​ហ៊ុន​ម៉ា​ណែ​ត​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ » ឆេះ​ក្លឹប​ក្រោម​ដី​អគារ​ផ្លា​ហ្សា​ក្រុង​សៀមរាប​ស្លាប់​បី​របួស​១ » «​ព្រះករុណា​ជា​ម្ចាស់ជីវិត និង​សម្តេចម៉ែ ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​ចំនួន ១២​ម៉ឺន​ន​ដុល្លារ សម្រាប់​រៀបចំ​កម្មវិធី​បុណ្យ​ព្រះ​សព សម្តេចក្រុមព្រះ​» » ឧកញ៉ា ម៉េ​ន កា​នី ប្តឹង​សុំ​លែងប្រពន្ធ​ដើម​ដើម្បី​យកប្រពន្ធ​ចុង ត្រូវ​ប្រពន្ធដើម ប្ដឹង វិញ រឿង​«​ផិតក្បត់​» » ៣​ថ្ងៃ​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង​ដក​ដីព្រៃ​លិច​ទឹក​មកវិញ​បាន​ជាង​២​ពាន់​ហិកតា​ក្នុងនោះ​គ្រាន់តែ​ស្នងការរង​ម្នាក់​យក​ដី​ជិត​១​ពាន់​ហិកតា​ » លោក កឹម សុខា «​ខ្ញុំ​ធ្វើ​អ្វីដែល​ខ្ញុំ​អាចធ្វើ​បាន​ទៅតាម​លទ្ធភាព កាលៈទេសៈ និង​ដោយ​ឆន្ទៈ​ពិត​របស់ខ្ញុំ មិន​ធ្វើតាម​អ្នកណា​គំរាម​បង្ខំ​ខ្ញុំ​ឡើយ​» » មេ​ឈ្មួញ​ត្រី​ធំជាងគេ​បាន​ទម្លាក់​លុយ​ឲ្យ​មេខ្យល់​រត់ការ​យក​ចែក​អ្នកសារព័ត៌មាន​ប្រមាណ ២០ អង្គភាព​នៅ​ខេត្តកំពង់ឆ្នាំង​? » រដ្ឋមន្ត្រីការបរទេស​ឥណ្ឌូនេស៊ី បញ្ជាក់​ជំហរ​គាំទ្រ​ប្រទេស​ទី​ម័​រលេ​ស្ត ជា​សមាជិក​ទី​១១ របស់​អាស៊ាន » ស្ត្រី​ខ្មែរ​ម្នាក់​ដក់​លុយ​ពី​ទូ​អេ​ធី​អឺ​ម​៩០​ម៉ឺន​បាត ប៉ូលិស​ថៃ ឃាត់ខ្លួន​ ​ត្រូវ​ចោទថា​ពាក់ព័ន្ធ​លុយខ្មៅ ជាង ៥ លាន​បាត​ » មេបញ្ជាការ​កងទ័ពជើងគោក​ទទួល ជួបពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី ស្តីពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3705 នាក់

ម្សិលមិញ 14158 នាក់

សរុប 8605959 នាក់

រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ ចុះ​ពិនិត្យ​ស្ថានីយ​អង់​តែ​ន​សេវា​ទូរស័ព្ទ​ចល័ត​នានា តាម​ក្រុង​ស្រុក​ខេត្តមណ្ឌលគិរី ក្នុងពេលដែល​ឈ្មួញ​ទៅ​ទិញ​ដី​កាន់តែច្រើន​

មណ្ឌលគិរី​៖ ដើម្បី​ពង្រឹង​ការផ្ដល់​គុណភាព​សេវា​ទូរស័ព្ទ​ឱ្យ​កាន់តែ​ទូលំទូលាយ​ក្នុងពេលដែល​ខេត្តមណ្ឌលគិរី​កាន់តែ​មាន​ភ្ញៀវ​ទេសចរណ៍​និង​សកម្មភាព​កសាង​អចលនៈទ្រព្យ​កនាត់​តែ​ច្រើន​ពី​ព​ណ្តា​អ្នកមាន​លុយ ពី​រាជធានី​និង​ក្នុង​ខេត្ត លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ដឹកនាំ គណៈប្រតិភូ ក្រុមការងារ​បច្ចេកទេស ប្រធាន​មន្ទីរ​ប្រៃសណីយ៍​ខេត្ត និង តំណាង​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ទាំងអស់​នៅក្នុង​ខេត្តមណ្ឌលគិរី បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ដោយផ្ទាល់​នៅតាម​បណ្ដាល​ស្ថានីយ​បង្គោល​អង់​តែ​ន​សេវា​ទូរស័ព្ទ ក្នុង​ក្រុង​ស្រុក​នៅ​ខេត្តមណ្ឌលគិរី នា​ថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២១​។a chea vandet

​លោក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានស្នើ​ដល់​តំណាង​ក្រុមហ៊ុន​សេវា​ទូរស័ព្ទ​ចល័ត​ទាំងអស់ ឱ្យ​ដាក់​បុគ្គលិក​របស់ខ្លួន​នៅតាម​ស្ថានីយ​សេវា​អង់​តែ​ន​ទូរស័ព្ទ​ចល័ត​របស់ខ្លួន ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​ក្រុមហ៊ុន ជួសជុល​ថែទាំ និង​ដោះស្រាយ​បញ្ហា​មួយចំនួន ដែល​កើត​មាននៅ​ស្ថានីយ ពិសេស​ធានា​នូវ​ការផ្ដល់សេវា​ទូរស័ព្ទ​ចល័ត​ប្រកបដោយ​គុណភាព សេវា​គ្របដណ្ដប់​ទូលំទូលាយ ផ្ដល់​ភាពងាយស្រួល​ដល់​អតិថិ​ជន​ក្នុងការ​ទំនាក់ទំនង​តាម​ប្រព័ន្ធ​ទូរស័ព្ទដៃ​។​

​សូមបញ្ជាក់ថា សេវា​ទូរស័ព្ទ​នៅ​ខេត្តមណ្ឌលគិរី​នៅ​ឆ្នាំ​២០២១​ពង្រីក​បាន​កាន់តែ​ទូលំទូលាយ នៅតាម​តំបន់​ប្រជុំជន​នានា​អាចមាន​សេវា​អ៊ិន​ធើ​ណេ​ត​ប្រើប្រាស់ សម្រួល​ដល់​ការប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ទាំង​ភ្ញៀវ​ទេសចរណ៍​និង​ម្ចាស់​ដី​ថ្មីៗ​ដែល​ទៅ​ពី​ភ្នំពេញ និង​ការងាររដ្ឋបាល​របស់​មន្ត្រីរាជការ​៕a chea vandet1