» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7600 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697771 នាក់

យុទ្ធនាការ​ម្នាក់​១​ម៉ឺន​រៀល​សម្រាប់​គន្ធបុប្ផា​បាន​លុយ​៤៣៤​លាន​រៀល​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ទទួល​


​ភ្នំពេញ​៖ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ប្រធានកិត្តិយស​មូលនិធិ​គន្ធបុប្ផា​កម្ពុជា នៅ​រសៀល​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០២៥ បាន​អញ្ជើញ​សំណេះសំណាល​ក្នុង​ពិធី​ប្រគល់ និង​ទទួល​ថវិកា​បរិច្ចាគ ចំនួន ៤៣៤​លាន​រៀល ពី​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ជូន​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក្រោម​យុទ្ធនាការ «១​ម៉ឺន​រៀល ១​ម៉ឺន​នាក់​»​។​a pech money1 

 

ក្នុងពិធី​លោកស្រី ប៉ែន សុ​ប​តា រដ្ឋលេខាធិការ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ជា​អនុប្រធាន​ប្រតិបត្តិ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បាន​គោរព​ថ្លែងអំណរគុណ​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ដែល​តែងតែ​ចំណាយពេល​វេលា​ដ៏​មានតម្លៃ និង​មមាញឹក​ដឹកនាំ និង​តម្រង់ទិស​ការអនុវត្ត​ផែនការ​សកម្មភាព​រប​ស់​មូលនិធិ​គន្ធបុប្ផា​នាពេល​កន្លងមក​ក៏ដូចជា​ចូលរួម​ដឹកនាំ​យុទ្ធនាកា​សំខាន់ៗ​របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ជាពិសេស​យុទ្ធនាការ «១​ម៉ឺន​រៀល ១​ម៉ឺន​នាក់​» ដោយ​ទទួលបាន​ជោគជ័យ​គួរ​ជាទី​មោទនៈ​។​​ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ជំទាវ​បណ្ឌិត យុទ្ធនាការ​នេះ ទទួលបាន​ថវិកា​បរិច្ចាគ​ប្រមាណ ៦​លាន​ដុល្លារ​អាមេរិក ពី​សប្បុរសជន​សរុប​ជាង ៣០​ម៉ឺន​នាក់ ដោយ​មិនទាន់បាន​ប​ញ្ជូ​ល​ថវិកា​ចំនួន ៤៣៤​លាន​រៀល ដែល​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​នៅឡើយ​ទេ​។​ការចូលរួម​បរិច្ចាគ​ថវិកា​របស់​សមាគម​ខាង​លើ​នេះ បានធ្វើ​ឲ្យ​ថវិកា​បរិច្ចាគ​គាំទ្រ​យុទ្ធនាការ​នេះ​មានការ​កើនឡើង​មួយកម្រិត​ទៀត​។​

ក៏បាន​បង្ហាញ​ចំណាប់អារម្មណ៍​ផងដែរ​ថា ថ្ងៃនេះ​ជា​ថ្ងៃ​ដ៏​សែន​នក្ខត្ត​ឬ​ក្ស​ថ្លៃថ្លា ដែល​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ទទួលបាន​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់បំផុត ដែល​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បានអនុញ្ញាត​ឲ្យ​រូបលោក​ក្នុងនាម​ប្រធាន​សមាគម បាន​ដឹកនាំ​សមាជិក​-​សមាជិកា ចូលជួប​សម្តែង​ការគួរសម និង​ប្រគល់​ថវិកា​បរិច្ចាគ​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា

ក្រោម​យុទ្ធនាការ «១​ម៉ឺន​រៀល ១​ម៉ឺន​នាក់​» ​លោកអ្នកឧកញ៉ា លី ហួរ ប្រធាន​សមាគម​លំនៅឋាន​កម្ពុជាបានឲ្យដឹងថា៖សមាគម​បាន​នាំយក​ថវិកា​ចំនួន ៤៣៤​លាន​រៀល ប្រគល់ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ហើយ​ថវិកា​ទាំងនេះ គឺ​ទទួលបាន​ពី​ការចូលរួម​បរិច្ចាគ​ពី​សប្បុរសធម៌ ដែលជា​សមាជិក នៃ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​។ នៅ​ឆ្នាំ​២០២៤​កន្លងមក សមាគម​បាន​ចូលរួម​បរិច្ចាគ​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ថវិកា​សរុប​ចំនួន ៥៩,៩៩៩​ដុល្លារ​អាមេរិក​។​​ក្នុងនាម​ប្រធាន​សមាគម និង​តំណាង​ឲ្យ​សមាជិក​-​សមាជិកា​នៃ​សមាគម លោកអ្នកឧកញ៉ា លី ហួរ​បានប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​ការផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ការបង្កើត​យុទ្ធនាកា​រ «១​ម៉ឺន​រៀល ១​ម៉ឺន​នាក់​» របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែលជា​យុទ្ធនាការ​ដ៏​មានតម្លៃ​ក្នុងការ​កៀរគរ​ថវិកា​បរិច្ចាគ​ប្រចាំឆ្នាំ​មួយ​ដ៏​ធំ​។​

​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ មុន្នី ហ៊ុន ម៉ា​ណែ​ត ក៏បាន​មានមតិ​សំណេះសំណាល និង​ថ្លែងអំណរគុណ​យ៉ាងជ្រៅ​ចំពោះ​លោកអ្នកឧកញ៉ា លី ហួរ និង​ថ្នាក់ដឹកនាំ សមាជិក​-​សមាជិកា សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​ទាំងអស់ ដែល​តែងតែ​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការងារ​មនុស្សធម៌​។​លោកអ្នកឧកញ៉ា បាន​នាំ​ថវិកា​បរិច្ចាគ​ចំនួន ថវិកា​ចំនួន ៤៣៤​លាន​រៀល ស្មើនឹង​ជាង​១០​ម៉ឺន​ដុល្លារ​អាមេរិក​ជូន​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែល​នេះ​ជាការ​ចូលរួម​មួយ​ដ៏​សំខាន់បំផុត ក្នុងការ​ចូលរួម​ជួយសង្គ្រោះ​ជីវិត​កុមារ ក៏ដូចជា​ក្តីសង្ឃឹម​ដល់​កុមារ​កម្ពុជា​យើង​៕a pech lyhour a pech money 
​