
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5034 នាក់
ម្សិលមិញ 9639 នាក់
សរុប 20695205 នាក់
ភ្នំពេញ៖ កម្ពុជារកចំណូលបានជាង ៥៦០លានដុល្លារអាមេរិក ពីការនាំចេញជ័រកៅស៊ូបង្កក និងផលិតផលកៅស៊ូ ក្នុងរយៈពេល ៧ខែនៃឆ្នាំ២០២៦ ។
លោក ឃីម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រាក់ចំណូលពីការនាំចេញជ័រកៅស៊ូ និងផលិតផលកៅស៊ូ ក្នុងរយៈពេល៧ខែនេះ សម្រេចបានជាទឹកប្រាក់សរុបជាង ៥៦៣,៤៦លានដុល្លារអាមេរិក កើនឡើង ៤៥,៤៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ទោះបីយ៉ាងណាលោកឃឹមហ្វណង់មិនបានបញ្ជាក់់ថាកៅស៊ូនាំចេញជាកៅស៊ូបង្កកឬជាកៅស៊ូក្រែបដែលបានកែច្នៃនោះទេ។
ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ មានចំនួនជាង ៣៤៦,០៣លានដុល្លារអាមេរិក និងចំណូលពីការលក់ជ័រកៅស៊ូក្នុងស្រុកចំនួន ២០៣,៣៦លានដុល្លារអាមេរិក ខណៈចំណូលពីការនាំចេញឈើមានចំនួន ១៤,០៦លានដុល្លារអាមេរិក។ ដោយឡែក គ្រាន់តែក្នុងមួយខែកក្កដា ប្រាក់ចំណូលពីការនាំចេញជ័រកៅស៊ូ និងផលិតផលកៅស៊ូ សម្រេចបានជាង ១១១លានដុល្លារអាមេរិក។
លោក ឃីម ហ្វីណង់ ឲ្យដឹងថា តម្លៃលក់ជ័រកៅស៊ូគិតជាមធ្យម គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ (រយៈពេល៧ខែ) ថ្លៃ ១ ៨៧៥ដុល្លារអាមេរិកក្នុងមួយតោន កើនឡើង ៦៤ ដុល្លារអាមេរិកក្នុងមួយតោន ស្មើនឹង ៣,៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ ចំណែក តម្លៃលក់ជ័រកៅស៊ូក្នុងស្រុកគិតជាមធ្យមគិតត្រឹមខែកក្កដា ឆ្នាំ២០២៦ (រយៈពេល៧ខែ) ថ្លៃ ១ ៩១៩ ដុល្លារអាមេរិកក្នុងមួយតោន កើនឡើង ៦៦ ដុល្លារអាមេរិកក្នុងមួយតោន ស្មើនឹង ៣,៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
ជាការ កត់សម្គាល់នៅ ក្នុងខែកក្កដា ឆ្នាំ២០២៦នេះ សកម្មភាពការងារនៅក្នុងខែ្សច្រវាក់តម្លៃកៅស៊ូ នៅតាមបណ្តាក្រុមហ៊ុនចម្ការកៅស៊ូ និងកៅស៊ូគ្រួសារបានដំណើរការជាធម្មតា និងពុំមានផលប៉ះពាល់ជាអវិជ្ជមានបណ្តាលមកពីការឈ្លានពានរបស់ថៃនោះទេ។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងរយៈពេល៧ខែឆ្នាំ២០២៦ កម្ពុជាបាននាំចេញជ័រកៅស៊ូក្នុងបរិមាណចំនួន ១៨៤,៥៦០តោន កើនឡើង ២៥,៧% ខណៈការនាំចេញឈើកៅស៊ូចំនួន ៦១,៨៧៨ ម៉ែត្រគូប កើន ៤៤១ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ គិតមកដល់ពេលនេះ កម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុប ៤៤៨, ០៥១ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣៥៧,៤៨៣ហិកតា ស្មើនឹង៨០% និងផ្ទៃដីថែទាំ មានចំនួន ៩០ ៥៦៨ ហិកតា ស្មើនឹង២០%។