» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7932 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698103 នាក់

សឹង្ហ​បុរី​និង​វៀតណាម​ឯកភាពគ្នា​ជម្រុញ​ល្បឿន​បង្កើត​ក្រុមការងារ​អភិវឌ្ឍ​កិច្ចព្រមព្រៀងទ្វេភាគី​ស្តីពី​សេដ្ឋកិច្ច​ឌីជីថល​

 

​ប្រ​ទេ​សឹ​វៀតណាម​៖​សិង្ហ​បុរី​និង​វៀតណាម​បាន​ឯកភាពគ្នា​ជម្រុញ​ល្បឿន​នៃ​ការបង្កើត​ក្រុមការងារ​រួមគ្នា​ដើម្បី​អភិវឌ្ឍ​កិច្ចព្រមព្រៀងទ្វេភាគី​ស្តីពី​សេដ្ឋកិច្ច​ឌីជីថល​។​a sing vn 

កាលពី​ថ្ងៃ​ចន្ទ​ទី​២១ មិថុនា​រដ្ឋមន្ត្រីក្រសួង​ការបរទេស​សិង្ហ​បុរី​លោក វី​វៀន បា​ឡា​គ្រី​សណាន់ បាន​ជួប​ជាមួយ​សម​ភាគី​វៀតណាម​លោក ប៊ុ​យ ថា​ញ់​សុន​នៅ​ទីក្រុង​ហា​ណួ​យ ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​លើ​ការទទួល​ស្គាល់គ្នា​ទៅវិញទៅមក​នូវ​វិ​ញ្ញាប​ន​ប័ត្រ​សុខភាព​ដើម្បី​ជួយ​សម្រួល​ដល់​ការបន្ត​ដំណើរ​ប្រកបដោយ​សុវត្ថិភាព​រវាង​ប្រទេស​ទាំងពីរ​។​

នេះ​ជា​លើកទីមួយ​ដែល​រដ្ឋមន្ត្រី​សិង្ហ​បុរី​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ចាប់តាំងពី​ជំងឺ​រាតត្បាត​កូ​វីដ​១៩​បានចាប់ផ្តើម​។​បញ្ជាក់​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​សិង្ហ​បុរី​និង​វៀតណាម​ទាំង​ទ្វេភាគី​និង​ក្នុង​កម្រិត​អាស៊ាន រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​បានកត់សម្គាល់​ពី​កិច្ចសហប្រតិបត្តិការ​ដ៏​មាន​សារៈសំខាន់​នៅលើ​វិស័យ​ជាច្រើន​ទៀត​និង​បាន​ព្រមព្រៀង​ពង្រីក​វា​ទៅក្នុង​វិស័យ​កំពុង​រីកចម្រើន​ថ្មីៗ​ដូចជា​សេដ្ឋកិច្ច​ឌីជីថល សន្តិសុខ​អ៊ី​ន​ធឺ​ណេ​ត ថាមពល​ស្អាត ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ទីក្រុង​ឆ្លាត​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​ក្រសួងការបរទេស​សិង្ហ​បុរី​បាន​និយាយ​”​រដ្ឋមន្ត្រី​ទាំងពីរ​ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​ការវិវត្ត​អន្តរជាតិ​និង​តំបន់​និង​បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​អព្យាក្រឹតភាព​របស់​អាស៊ាន​និង​ការ​រួបរួមគ្នា​ដើម្បី​លើកកម្ពស់​សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់​”​។​លោក​បណ្ឌិត​បា​ឡា​គ្រី​សណាន់​និង​លោក​ប៊ុ​យ​ថា​ញ់​សុន​ក៏បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​បន្ត​ស្តីពី​កម្មវិធី​ដំណើរ​ទស្សនកិច្ច​សិក្សា​និង​កម្មវិធី​អប់រំ​ប្រតិបត្តិ​សម្រាប់​មន្ត្រីជាន់ខ្ពស់​គណ​បក្ស​កុម្មុយនីស្ត​វៀតណាម​ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ ២០២៣ ផងដែរ​៕

​