» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7616 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697787 នាក់

សម្តេចម៉ែនសំអនដឹកនាំប្រតិភូទៅវៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការរណសិរ្ស និងជំរុញការផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយ

 

វៀតណាម ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដឹកនាំប្រតិភូរណសិរ្សទៅតាមបណ្តាខេត្តវៀតណាមដើម្បីពង្រឹងសាមគ្គីភាព។នៅថ្ងៃអាទិត្យ  ទី២២ ខែមីនា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជួបជិន ហ៊ួនទួន (Tran Huy Tuan) លេខាធិការបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តនិញប៊ិញ នៅទីស្នាក់ការបក្សខេត្តនិញប៊ិញ។a men sam tinbign1 

កាលពីនាត្រីថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២៦  សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានជួបពិភាក្សាការងារជាមួយ លោកជំទាវ ហ្សាង ធិហ្សុង (Giàng Thị Dung) លេខាធិការរងបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តឡាវកាយផងដែរ។

 

លោកជិន ហ៊ួនទួន (Tran Huy Tuan) បានចែករំលែកអំពីដំណើរការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលខេត្តនិញប៊ិញ ក្នុងរយៈពេលកន្លងមក ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ខេត្តនិញប៊ិញថ្មី ត្រូវបានបង្កើតឡើងពីការរួមបញ្ចូលគ្នានៃខេត្ត ហាណាម និញប៊ិញ និងណាមឌិញ។ ខេត្តនេះ មានទីតាំងយុទ្ធសាស្ត្រសំខាន់ក្នុងបណ្ដោយសេដ្ឋកិច្ចភាគខាងជើង–ត្បូង មានធនធានធម្មជាតិអំណោយផល និងមានតំបន់ទេសភាពស្រស់ស្អាតជាច្រើន ដែលអាចអភិវឌ្ឍបានយ៉ាងចម្រុះ និងប្រកបដោយចីរភាព។

លេខាធិការបក្ស ខេត្តនិញប៊ិញបានបញ្ជាក់ថា វៀតណាម និងកម្ពុជា ជាប្រទេសជិតខាងមានទំនាក់ទំនងជិតស្និទ្ធយូរអង្វែង។ ក្នុងអំឡុងពេលប្រយុទ្ធដើម្បីឯករាជ្យ និងអភិវឌ្ឍប្រទេស ប្រជាជនទាំងពីរបានគាំទ្រ និងជួយគ្នាទៅវិញទៅមកយ៉ាងស្មោះត្រង់។ ទំនាក់ទំនងមិត្តភាពប្រពៃណីនេះ គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលត្រូវបានបន្តរក្សា និងអភិវឌ្ឍដោយមនុស្សជំនាន់ជាច្រើន។

‎ អាជ្ញាធរ និងប្រជាជនខេត្តនិញប៊ិញ តែងតែគោរព និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ហើយមានបំណងចូលរួមបន្ថែម ក្នុងការពង្រឹងសាមគ្គីភាព និងមិត្តភាពឲ្យកាន់តែជ្រាលជ្រៅ និងមានប្រសិទ្ធភាព។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំខេត្តនិញប៊ិញ និងបានអបអរសាទរចំពោះការអភិវឌ្ឍរបស់ខេត្តក្នុងរយៈពេលកន្លងមក។ សម្តេចបានចាត់ទុកបទពិសោធន៍នេះ ជាមេរៀនសំខាន់សម្រាប់កម្ពុជា ក្នុងការកែទម្រង់រដ្ឋបាល។

‎សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអបអរសាទរចំពោះសមិទ្ធផលអភិវឌ្ឍរបស់វៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដឹកនាំដោយអគ្គលេខាធិការ តូ ឡឹម ។ សម្តេចក៏បានបញ្ជាក់ថា អង្គការរណសិរ្សរបស់ប្រទេសទាំងពីរ នឹងបន្តពង្រឹងការអប់រំ និងផ្សព្វផ្សាយឲ្យប្រជាជន ជាពិសេសយុវជន យល់ដឹងអំពីសារៈសំខាន់នៃការរក្សា និងអភិវឌ្ឍទំនាក់ទំនងមិត្តភាព ប្រកបដោយចីរភាព រវាងកម្ពុជា និងវៀតណាម។

 

 

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងរាស្ត្រខេត្តស្វាយរៀង និងលោកជំទាវ ហ្សាង ធិហ្សុង (Giàng Thị Dung) លេខាធិការរងបក្ស និងជាប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តឡាវកាយ  បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរឹតចំណងសាមគ្គីភាព និងពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរណសិរ្សនៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ។

លោកជំទាវ ហ្សាង ធិហ្សុង បានជម្រាបជូនអំពីស្ថានភាពភូមិសាស្ត្រថ្មីនៃខេត្តឡាវកាយ (ក្រោយការច្របាច់បញ្ចូលគ្នាជាមួយខេត្តអៀនបាយ) ដែលជាខេត្តយុទ្ធសាស្ត្រជាប់ព្រំដែនចិន។ លោកជំទាវបានលើកឡើងពីសមិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៥ ដែលខេត្តនេះទាក់ទាញភ្ញៀវទេសចរបានរហូតដល់ ១០លាននាក់ តាមរយៈសក្តានុពលខ្លាំងលើវិស័យកសិកម្ម និងទេសចរណ៍ ដែលជាសសរស្តម្ភនៃកំណើនសេដ្ឋកិច្ចក្នុងតំបន់៕

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្សព្វផ្សាយ និងការបំផុសគំនិតដល់យុវជនជំនាន់ក្រោយ ឱ្យយល់ដឹងច្បាស់ពីតម្លៃនៃទំនាក់ទំនងទ្វេភាគី។ កិច្ចសហប្រតិបត្តិការនេះ ត្រូវឈរលើទិសស្លោក៖ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ដើម្បីធានាបាននូវសន្តិភាព និងការអភិវឌ្ឍរួមគ្នានៅថ្ងៃអនាគត។a men sam tinbign a men sam vn a men sam vn1