» លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន » រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3821 នាក់

ម្សិលមិញ 7206 នាក់

សរុប 20668461 នាក់

សម្តេច​តេ​ជោ​ថា​ត្រៀម​ធ្វើសង្គ្រាម​តែ​មេ​ទ​ព័​អំពាវនាវ​ឲ្យ​បង្រួបបង្រួម​ជាតិ​ផ្សះផ្សា​ជាតិ​?!

​ភ្នំពេញ​៖​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លោក ទៀ បា​ញា់តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ថ្ងៃទី​៣១​ឧសភា​នេះ បាន​ជំរុញ​ឱ្យ​ខ្មែរ​គ្រប់រូប​ត្រូវ​ឈរ​នៅលើ​គោលការណ៍​បង្រួបបង្រួម និង​ផ្សះផ្សា​ជាតិ ដោយ​ថា ជា​មាគ៌ា​ដ៏​សំខាន់​ឆ្ពោះទៅរក​សន្តិភាព​ជូន​សង្គមជាតិ​។​a tea banh1 

​លោក​នាយឧត្តមសេនីយ៍ទៀ​បាញ់​សរសេរថា​៖«​ការផ្សះផ្សា​និង​បង្រួបបង្រួម​ជាតិ​ជាគោលការណ៍​យ៉ាងសំខាន់​ដែល​នាំមក​នូវ​សន្តិភាព​ជូន​សង្គមជាតិ និង​បន្ត​រក្សា​សន្តិភាព​ដែល​យើង​ទទួលបាន​យ៉ាង​លំបាក បន្ទាប់ពី​សង្គ្រាមស៊ីវិល​អស់​ជាង ៣​ទសវត្សរ៍​។ យើង​ត្រូវ​រួមគ្នា​រក្សា​ឱ្យបាន​នូវ​វប្បធម៌​ផ្សះផ្សា និង​បង្រួបបង្រួម​ជាតិ​នេះ​»​។​
 អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុជាតិ ទទួលស្គាល់ថា សារ​ដែល​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ជា​សារ​នយោបាយ​របស់លោក​រដ្ឋមន្ត្រី ប៉ុន្តែ លោក ឈុំ សុជាតិ មិនអាច​បង្ហាញ​ការយល់ឃើញ​អំពី​សារ​នេះ​បានទេ​។

​អ្នកវិភាគ និង​សង្គម​ស៊ីវិល មើលឃើញថា សារ​នយោបាយ​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ ផ្ទុយគ្នា​ទាំងស្រុង​ទៅនឹង​ការលើកឡើង​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពី​ប្រទេស​ជប៉ុន ។ ថ្លែង​ក្នុង​វេទិកា​អន្តរជាតិ​លើក​ទី​២៥ ស្តីពី​អនាគត​អាស៊ី កាលពី​ថ្ងៃទី​៣០ ខែឧសភា នៅ​ទីក្រុង​តូ​ក្យូ សម្តេច ហ៊ុន សែន អះអាងថា លោក​កំពុង​រង់ចាំ​ធ្វើសង្គ្រាម​ជាមួយ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ហើយនឹង​ធ្វើ​ដល់ទី​បញ្ចប់ ដោយ​ថា សង្គ្រាម​នេះ លោក​នឹង​មិនអាច​ចាញ់​បានឡើយ​។​

​សម្តេច​តេ​ជោ បាន​ថ្លែង​បញ្ជាក់​ដូច្នេះ​ថា​៖ «​ខ្ញុំ​សូម​ប្រកាស​ថ្ងៃនេះ​ថា វិធានការ​ច្បាប់​នឹង​ត្រូវតែ​បន្ត​ចំពោះ​ជន​ដែល​ត្រូវបាន​ចោទប្រកាន់​។ ទន្ទឹមនេះ ខ្ញុំ​ក៏​កំពុង​រង់ចាំ​ការធ្វើ​សង្គ្រាម​មួយ ដែល​គេ​បានប្រកាសថា នឹង​ចលនា​ឱ្យ​ពលរដ្ឋ​ខ្មែរ​ខ្លះ​នៅ​ជប៉ុន ខ្មែរ​ខ្លះ​នៅ​កូរ៉េខាងត្បូង ខ្មែរ​ខ្លះ​នៅ​ថៃ ខ្មែរ​ខ្លះ​នៅក្នុង​ប្រទេស​កម្ពុជា ធ្វើសង្គ្រាម ដើម្បី​មក​ចាប់​ខ្ញុំ​។ ដរាប​គេ​មិនទាន់​ធ្វើ​ចប់​ទេ​ខ្ញុំ​ក៏​មិនទាន់​ធ្វើ​អ្វី​ដែរ អ៊ីចឹង​ខ្ញុំ​សូម​ប្រកាស​ដោយ​ចំហរ​ពី​ទីនេះ ឱ្យ​ពិភពលោក​បានដឹងថា ខ្ញុំ​កំពុង​រង់ចាំ​សង្គ្រាម​មួយ​ដែល​វា​នឹង​កើតឡើង តាមរយៈ​ការប្រកាស​របស់​ជន​ក្បត់ជាតិ គេ​ហៅថា ឆ្កែ​មួយ​ក្បាល ដែល​ស្រែក​ពី​ក្រៅប្រទេស​។

ប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ចាប់​ហ៊ុន សែន​។ អ៊ីចឹង​ខ្ញុំ​មិន​ធ្វើ​អ្វី​ផ្សេងទៀត ក្រៅតែពី​ដំណើរការ​ផ្លូវច្បាប់ ហើយ​ទុក​លទ្ធភាព​ឱ្យ​ឆ្កែ​មួយ​ក្បាល ដែល​ស្រែក​ពី​បរទេស​ឱ្យ​កងទ័ព​ប៉ះ​បោរ ឱ្យ​ប្រជាពលរដ្ឋ​ប៉ះ​បោរ ហើយ​ចាប់ ហ៊ុន សែន យកទៅ​ផ្តន្ទាទោស​ខ្ញុំ​ទុកពេល​ឱ្យគេ​ធ្វើ​។ ដរាបណា​គេ​មិនទាន់​ប្រកាស​ចុះចាញ់​សង្គ្រាម​នេះ​ទេ ខ្ញុំ​ក៏​មិនទាន់​ធ្វើ​អ្វី​ផ្សេងទៀត​ដែរ​។ ហើយ​ខ្ញុំ​ដំណើរការ​ទៅតាម​អ្វីដែល​ខ្ញុំ​កំពុង​ធ្វើ ហើយនឹង​ដាក់ចេញ​នូវ​គោលដៅ​ទាក់ទិន​ជាមួយ​ដំណើរការ​សេដ្ឋកិច្ច ហើយ​ឥឡូវនេះ​ទើបនឹង​ដំណើរការ​ការបោះឆ្នោត​ក្រុមប្រឹក្សា​»​។

​អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បានចាត់ទុក ការប្រកាស​របស់លោក ទៀ បាញ់ ជា​ចំណុច​វិជ្ជមាន ប៉ុន្តែ លោក​ចង់ឱ្យ​រដ្ឋាភិបាល​យក​គោលនយោបាយ​ឈ្នះៗ មក​ដោះស្រាយ​វិបត្តិ​អ្នកនយោបាយ​ខ្មែរ​បច្ចុប្បន្ន​។​លោក​ផ្តល់​សម្ភាសន៍​ថា «​វិជ្ជមាន ប៉ុន្តែ គឺ​អនុវត្ត​គោលនយោបាយ​ឈ្នះៗ​ទៅ ដើម្បី​ដោះស្រាយ​បញ្ហា​សព្វថ្ងៃ ឬក៏​ជម្លោះ​រវាង​ខ្មែរ និង​ខ្មែរ​ហ្នឹង​។ កាលពីមុន​បាន​អនុវត្ត​គោលនយោបាយ​ឈ្នះៗ​ហ្នឹង​ទៅ ឱ្យ​ខាង​ខ្មែរក្រហម​ដែលជា​បន​ប្រល័យពូជសាសន៍​ឈ្នះ​ដែរនោះ ដើម្បី​បញ្ចប់សង្គ្រាម​នោះ​។ ចុះ​ឥលូវ គួរ​យក​គោលនយោបាយ​ឈ្នះ​ហ្នឹង​មក​អនុវត្ត​ជាថ្មីទៀត​ទៅ​» ។a hun japon 

​