» អតីតបេក្ខជនលេចធ្លោមួយរូបនៅក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol 2022លោក ឡាច ណុចចេញពីពន្ធនាគារមុនកំណត់៣ខែ » កម្ពុជានាំក្រុមAOTនិងអ្នកាសែតទៅត្រួតពិនិត្យការខូចខាតលើប្រាសាទព្រះវិហ៊ារបន្ទាប់ពីមានសេចក្តីរាយការណ៍របស់បេតិកភណ្ឌ័អង្គការអ៊ុយនីស្កូ » ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថា ការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ ត្រូវផ្អែកលើទិន្នន័យ និងលក្ខណៈវិនិច្ឆ័យទាំង៧ តាមរយៈយន្តការត្រីភាគី! » តារាចម្រៀង ក្រុមហ៊ុនហ្កាឡាកស៊ីកញ្ញាតន់ចាន់សីម៉ាចេញមុខមកកាន់ជើងមេទាំងទទឹងទិសក្នុងពេលប្អូនប្រុសឧកញ៉ាឡេងតវ៉ារឿងក្រសួងឡៃឡុងដី! » បន្ទាប់ពីត្រូវកាសែតនិងអ្នកលេងបណ្តាញសង្គមពីសេសចាងហ្វាងផែងវណ្ណអុកឡុកអ្នកបើកឡានកិនទាព្រមសងលុយ! » AOTថៃនិងមេទព័ថៃនិយាយទទួលស្គាល់ថាតំបន់អូរស្មាច់ដែលទាហានថៃកំពុងឈរជើងនេះ គឺជាទឹកដីរបស់កម្ពុជា » ថៅកែបុរី ឡេង ណាវ៉ាត្រា ប្រកាសក្សយ័ធននិងលាចេញពីឧកញ៉ាទាំងពូជ! » ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក » នារីជាងសាឡនម្នាក់ស្លា,ប់ទាំងអាក្រា, តកា,យ ជនសង្ស័យអាចជាសង្សារ! » រកឃើញហើយអ្នកបាញ់គ្រាប់កង់ទៅលើស្ត្រីកំពុងស្រោចផ្កានៅស្រុកកំពង់ត្រឡាច » រដ្ឋមន្ត្រីក្រសួងព័ត៌មានពន្យល់ពីកិច្ចព្រមពៀងឈប់បាញ់ថ្ងៃទី២៧ធ្នូថា មិនរុលទៅមុខ មិនបង្កើតស្ថានភាពថ្មីលើដី និងមិនបង្កើតខ្សែបន្ទាត់ព្រំដែនថ្មី! » មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» ថៃត្រូវឆ្លើយសំណួរជាមូលដ្ឋានជាមុនសិន៖ «តើអ្នកសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀតកំពុងឈរនៅលើទឹកដីរបស់អ្នកណា? » រាជរដ្ឋាភិបាលគ្រោងឧបត្ថម្ភធនសម្រាប់ការបំប្លែងរ៉ឺម៉កកង់បីពីការប្រើប្រាស់ប្រេងឥន្ធនៈ និងឧស្ម័នទៅជាអគ្គិសនី! » បន្ទាប់ពីមានយុវតីម្នាក់បាត់បង់ជីវិតប្រជាពលរដ្ឋលើកគ្នាវាយកម្ទេច និងដុតទីស្នាក់ការរងដែនជម្រកសត្វព្រៃលំផាត់ » ប្រធានាធិបតីរុស្ស៊ី បញ្ជាក់ពីការបន្តការសន្ទនាជាមួយសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន  

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 111 នាក់

ម្សិលមិញ 10159 នាក់

សរុប 20299031 នាក់

ដើម្បី​លាភ​សក្ក​រៈម​ន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់ផ្តើម​ដាក់ពាក្យ​សុំ​សិទ្ធ​ធ្វើ​នយោបាយ​

 

​ភ្នំពេញៈ នៅ​ថ្ងៃទី​១៨ និង​ទី​១៩​ខែមីនា ឆ្នាំ​២០១៩​នេះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា​ដែល​ឡើងជា​ប្រមុខរដ្ឋស្តីទី បានចេញ​ព្រះរាជក្រឹត្យ​មួយ ផ្តល់​នីតិសម្បទា​នយោបាយ​ដល់ អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៦​រូប​ដែល​ធ្វើ​ឲ្យ​ចំនួន​នៃ​ការលើកលែងទោស​កើន​ដល់​៩​នាក់​ហើយ ។​a real khema 

អតីត​ថ្នាក់ដឹកនាំ អតីត CNRP ដែល​ទទួលបាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​នោះ រួមមាន ទី​១៖ លោក គង់ គាំ អតីត​ទីប្រឹក្សា​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ទី​២៖ លោក គង់ បូរ៉ា អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទី​៣៖ លោក ស៊ីម សុវណ្ណនី និង​ទី​៤៖ លោក រៀល ខេមរិន្ទ ដែលជា​អតីត​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​, ទី​៥៖ លោក អ៊ូ ច័ន្ទ​រ័ត្ន​, ទី​៦៖ លោកស្រី ទេព សុ​ទ្ធី​, ទី​៧៖ លោក កង គឹម​ហាក់ ទី​៨៖ លោក ជីវ កត្តា និង ទី​៩៖ លោក ច័ន្ទ សិលា​។​មន្ត្រី​ម្នាក់​ក្នុងចំណោម​អ្នក​ជាប់​បម្រាម​ធ្វើ​នយោបាយ​បាន​ថ្លែងប្រាប់​កាសែត​ថា មាន​មន្ត្រី​ចំនួន ៤៧ នាក់​កំពុង​រៀបចំ​ធ្វើ​សំណើសុំ​ស្តារនីតិសម្បទា ប៉ុន្តែ​ពួកគេ​អាច​ស្នើសុំ​ក្នុងពេល​ផ្សេងៗ​គ្នា​។​

​កន្លងមក​លោក​លោក សម រង្ស៊ី ប្រធានស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ព្រមាន​ថា អ្នក​ដែល​ស្នើសុំ​សម្បទា​នយោបាយ​គឺ «​ក្បត់​គណបក្ស និង​ឆន្ទៈ​របស់​ប្រជាជន​»​។​​ប៉ុន្តែ​បើ​ចឹ​ង​ហេតុអ្វី​ពួកគេ​នៅតែ​ចចេស​ធ្វើ​?​ព្រោះ​បើ​ធ្វើ​ចឹ​ង​អ្នក​ដែល​ទទួលផល​ប្រយោជន៍​ធ​ម​គឺ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេតើ​។​

ជាក់ស្តែង​លោក​សុខ​ឥ​សាន្ត​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​បាន​ហៅ​សកម្មភាព​ដាក់ពាក្យ​សុំ​ធ្វើ​នយោបាយ​របស់​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​បង្ហាញថា​ប្រទេស​កម្ពុ​ជាមាន​ប្រជាធិបតេយ្យ​សេរីភាព​និង​ការគោរព​សិ​ទ្ថ​មនុស្ស​។​ប្រសិនបើ​ប្រទេស​កម្ពុ​ជាមាន​សេរីភាព​និង​ប្រជាធិបតេយ្យ​តើ​ហេតុ​អី​សហគមន៍​អឺរ៉ុប​ក៏ដូចជា​អាមេរិក​ត្រូវ​ដក​ប្រព​ន្ធ័​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​?​។​

​នេះ​សម្រាប់​រាជរដ្ឋាភិបាល​ចុះ​សម្រាប់​អ​តី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដា​កក់​ពាក្យសុំ​នីតិសម្បទា​នយោបាយ​វិញ​ទ​ទូល​បាន​ស្អី​ព្រោះ​ខ្លួន​ជាប់​ឈ្មោះ​ក្បត់​បាត់ទៅហើយ​។​ក្រៅពី​លោក​គង់​គាំ​ដែល​បាន​ក្លាយជា​ប្រធានកិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ​ដែលមាន​កូនប្រុស​ពៅ​ឈ្មោះ​គង​មុនី​កា​ជា​ប្រធាន​នោះ​


​លោក​រៀល​ខេ​ម​រិ​ន្ទ្រ​(​ដែលជា​អ​តី​តំណាងរាស្ត្រ​ធ្លាប់​ត្រូវបាន​ហ្វេ​ស​ប៊ុ​ក​សីហា​ទម្លាយ​រឿងអាស្រូវ​ស្រី​ញី​ជេរ​បញ្ចោរ​គ្នា​ជាមួយ​លោកស្រី​យ៉ោ​ម​បុប្ផា )​បាន​ប្រាប់​ពី​មូល​ហេតុថា​​ការ ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​គឺ​ដើម្បី​បង្កើត​គណបក្សនយោបាយ​ថ្មី ដើម្បី​ចូលរួម​ប្រកួតប្រជែង ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២២-២០២៣ នាពេលខាងមុខ ។​

សួរថា​តើ​លោក​រៀល​ខេមរិន្ទ​មាន​លុយ​ប៉ុន្មាន​សម្រាប់​ចំណាយ​បើក​គណបក្សនយោបាយ​បើ​ពេល​នៅក្រៅ​ប្រទេស​មាន​សេចក្តីរាយការណ៍​ថា​លោក​រៀល​ខេមរិន្ទ​ដាច់យ៉ៃ​សឹង​អីហ្នឹង​?​។​ចឹ​ង​ចង់​ឬ​មិន​ចង់​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដាក់ពាក្យ​សុំ​ធ្វើ​នយោបាយ​ដោយ​សុខចិត្ត​ក្បត់​ឧ​ត្ត​ម​គតិ​អតីត​គណបក្ស​ដែល​ធ្លាប់ជួយ​ខ្លួន​ឲ្យ​មាន​កេ​រ្ត៍​ឈ្មោះ​នោះ​គឺ​ដើម្បីរ​កបាយ​ហូប​ក្រោមលេស​ជួយ​ជាតិ​ទេតើ​។​

ប្រសិនបើ​ដូចជា​ពាក្យ​មន្ត្រី​ដែល​ដាក់ពាក្យ​បង្ហើប​ថា​៖​មាន​រហូតដល់​៤៧​នាក់​នោះ​មែន​វា​ជា​កម្លាំង​និង​ជា​ទម្ងន់​សម្រាប់​រាជរដ្ឋាភិបាល​តថ្លៃ​ជា​មួ​សហ​គន៍​អន្តរជាតិ​។​​ការពិត​បើ​ពិនិត្យ​ឲ្យ​ដល់​កម្លាំង​ជម្រុញ​ឲ្យ​ពួក​មន្ត្រីជាន់ខ្ពស់​អតីត​គណបក្ស​ស​ង្ក្រោះ​ជាតិ​ដាក់​ពាក្យសុំ​នីតិសម្បទា​នយោបាយ​ឡើងវិញ​មាន​ជាអាទិ៍​ការប្រកាស​ដាក់​ឱ​សា​នុ​វាទ​របស់​នាយករដ្ឋមន្ត្រី​សម្តេច​តេ​ជោ​ហ៊ុនសែន​ត្រឹម​មុន​ចូលឆ្នាំ​ខ្មែរ​ខែមេសា​និង​សាលដីការ​ចេញ​ឲ្យ​ចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​រួមទាំង​លោក​សមរង្ស៊ី​ដោយ​លោក​កុយ​សៅ​ចៅក្រម​ស៊ើបសួរ​តុលាការ​រាជធានី​ភ្នំពេញ​ផងដែរ​។​ជាមួយនេះ​គឺ​ការបង្ក​លក្ខណៈ​ងាយស្រួល​និង​មធ្យោបាយ​ស្រួល​សម្រាប់​អ្នក​ដែល​បានដាក់​ពាក្យ​ពី​រាជរដ្ឋាភិបាល​ផងដែរ​។​

​ការដាក់​ពាក្យសុំ​ស្តារនីតិសម្បទា​នយោបាយ​នេះ​បានធ្វើ​ឲ្យ​តម្លៃ​នៃ​ការ​តថ្លៃ​របស់លោក​សម​រង្ស៊ី​ដែល​សុំ​ឲ្យ​ដោះស្រាយ​ជា​កញ្ចប់​គឺ​លែង​លោក​កឹម​សុខា​ស្តា​នីតិសម្បទា​គណបក្ស​សង្គ្រោះ​ជាតិ​និង​មន្ត្រី​ជាប់​បំរាម​ចំនួន​១១៨​នាក់​និង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​៥​ពាន់​នាក់​ឡើងវិញ​ចុះថោក​តែម្តង​។​

​លោក គិ​ន ភា អគ្គនាយក​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៅ​រាជបណ្ឌិត្យសភា បាន​ប្រាប់​កាសែត​ថា អ្នក​ដែល​ស្នើសុំ​ការស្តារ​នីតិសម្បទា​នយោបាយ ប្រហែលជា​លែង​ស្តា​ប់លោក សម រង្ស៊ី ទៀតហើយ​។ «​នេះ​មានន័យថា ឥទ្ធិពល​របស់លោក សម រង្ស៊ី ទៅលើ​សមាជិក​គណបក្ស​របស់លោក​កំពុង​សាបរលាប​»​។ លោក​បាន​បន្តថា​៖ «​តាម​ដែល​ខ្ញុំ​យល់ មាន​បន្ទាត់​មួយ​ត្រូវបាន​គូស​សម្រាប់​លោក សម រង្ស៊ី​។ [​គាត់​] នឹងមិន​ត្រូវបាន​បញ្ចូល​ក្នុង​កញ្ចប់​នយោបាយ​លុះត្រាតែ​រាជរដ្ឋាភិបាល​កម្ពុជា​ស្ថិតនៅក្រោម​សម្ពាធ​ដ៏​ខ្លាំង​»​។

​មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​វាយតម្លៃថា​លោក​សមរង្ស៊ី​នឹង​ឯកោ​(​មានន័យថា​សល់​តែ​ប្រដាប់​បី​តែប៉ុណ្ណោះ​?)​។​​បើ​ដូច​ចឹ​ង​មែន​នោះ​លោក​កឹម​សុខា​ទាល់តែ​យូ​ហើយ​យា​បាន​ដោះលែង​!​។​

​តែ​មិនទាន់​ចប់​ទេ​រឿង​បង្កើត​ទីលាន​ល្បែង​នយោបាយ​មួយ​នេះ​។​អា​ឡុ​វ​ចាំ​អ៊ុត​មើលថា​តើ​ក្រៅពី​មន្ត្រី​ចំនួន​៩​នាក់​ខាងលើ​តើ​មាន​ប៉ុន្មាន​នាក់​ទៀត​ដែល​ដាក់​ពាក្យសុំ​លាភសក្ការៈ​?​។​ព្រោះ​នៅ​ចុងខែ​មិនា​និង​ខែមេសា​ឆ្នាំ​២០១៩​នេះ​លោកស្រី​រ៉ូ​ណា​ល់​ស្មី​ត​អ្នករាយការណ៍​ពិសេស​សិទ្ធមនុស្ស​អង្គការសហប្រជាជាតិ​និង​មក​ពិនិត្យ​ស្ថានការណ៍​ហើយ​ពួក​ប្រតិភូ​សហគមន៍​អឺរ៉ុប​ក៏​នឹង​មក​ដើម្បី​ចរចារ​ចុងក្រោយ​ជាមួយ​រាជរដ្ឋាភិបាល​រឿង​ប្រព​ន្ធ័​អនុគ្រោះ​ពន្ធ​ហៅ​កាត់​ថា​(EBA)​។​

ចឹ​ង​មិនអាច​យូ​បានទេ​ព្រោះ​ប្រសិនបើ​អ្នកដាក់ពាក្យ​កាន់តែច្រើន​មានន័យថា​ជីវិត​នយោបាយ​លោក​សមរង្ស៊ី​និង​កឹម​សុខាកាន់តែជិត​ដល់ទី​បញ្ចប់​។​បើទោះយ៉ាងបើតឹងតែង​អាចមានការ​សម្រួល​ក៏​សម្រួល​ឲ្យ​តែ​ក្រុម​លោក​កឹម​សុខា​ដែរ​តែត្រូវធ្វើនយោបាយក្នុងតារាងថ្មី(បង្កើតបក្សនយោបាយថ្មិ)។​ព្រោះ​ក្រុម​លោក​សមរង្ស៊ី​តុលាការ​ចេញ​ដិ​ការចាប់ខ្លួន​អស់ហើយ​។​

​ចឹ​ង​ទេ​គេ​ត្រូវ​ចាំ​អ៊ុត​មើល​សន្លឹក​បៀរ​ចុងក្រោយ​គឺ​ការវិល​ចូល​ស្រុក​វិញ​របស់លោក​សមរង្ស៊ី​ដែលជា​សន្លឹក​បៀរ​អាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា​តើ​មានការ​គាំទ្រ​ពី​អន្តរជាតិ​ដើម្បី​ជា​កម្លាំងចិត្ត​ដែរឬទេ​?​ព្រោះថ្មីៗនេះសភាពការណ៍ប្រែប្រួលបានតម្រូវឲ្យលោកសមរង្ស៊ីប្តូរកម្មវិធីមកស្រុខ្មែរឆ្នាំ២០១៩ទៅហើយ។​

​សូមបញ្ជាក់ថា ការដាក់​លិខិត​ស្នើសុំ​សិទ្ធិ​ធ្វើ​នយោបាយ​ជា​បន្តបន្ទាប់​របស់ អតីត​ថ្នាក់ដឹកនាំ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ បាន​ធ្វើឡើង​បន្ទាប់ពី​វិសោធនកម្ម ច្បាប់​ស្តីពី​គណបក្សនយោបាយ បាន​ចូល​ជា​ធរមាន កាលពី​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៩​។ ច្បាប់​នេះ បាន​បើកផ្លូវ​ឱ្យ​ជន​ទាំងឡាយណា ដែល​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ ហើយ​បិទផ្លូវ​តវ៉ា​នោះ មាន​ច្រក​ដើម្បី​សុំ​និតិ​សម្បទា​នយោបាយ​ឡើងវិញ តាមរយៈ​នាយករដ្ឋមន្ត្រី​៕a cnrp sam raingsy a real khem a real khem1