» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10717 នាក់

ម្សិលមិញ 9639 នាក់

សរុប 20700888 នាក់

លោក ផល លឹម ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ស្នើ សុំ​កុំ​យក​រូបថត​អភិបាលខេត្តរ​ឧ​ត្ត​រ​មានជ័យ ទៅ​ដាក់​ភ្ជាប់​ជាមួយ​អ្នក​ខុស​!


​ខេត្ត​ឧ​ត្ត​រ​មានជ័យ​: នៅ​ព្រឹក​ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ​២០២៤ ការិយាល័យ​និពន្ធ សារព័ត៌មាន គេហទំព័រ មាតុភូមិ www.meatophoum.com ទទួលបាន​ព័ត៌មាន​ថ្មី​មួយ គួរអោយភ្ញាក់ផ្អើល គឺ​សារ​សំឡេង​របស់លោក ផល លឹម ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅក្នុង​គ្រុប​តេ​ឡេ​ក្រាម បាន​ជម្រាប​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​នៅក្នុង​គ្រុប អ្នកសារព័ត៌មាន​យើង​ត្រូវគោរព​សិទ្ធិ​គ្នា​ទៅវិញទៅមក សុំ​កុំ​យក​រូបភាព របស់​អភិបាលខេត្ត​យកទៅដាក់​ទឹម​ជាមួយ​អ្នក​ដែលមាន​កំហុស.។a mean chayada 

លោកថាបើ​យើង​ចង់​ចុះ​ព័ត៌មាន​ជាមួយ​អ្នកណា​ក៏ដោយ​យើង​យក​អ្នក​ដែលមាន​កំហុស​ដាក់​រូប​ថត​ទៅ​ដើម្បី អោយគេ​ដឹងថា​: រូបនេះ​ធ្វើការ​ខុសឆ្គង​ទៅលើ​ការងារ​អ្វី​ផ្សេងៗ ហើយ​កុំ​យក​រូប​អភិបាលខេត្ត ជា​ថ្នាក់ដឹកនាំ​ខេត្ត​ដាក់​ទឹម​ជា មួយ​អ្នក​ដែលមាន​កំហុស សូមអោយ​សារព័ត៌មាន​យើង​ដក​រូបគាត់​ចេញ សរសេរ​ឈ្មោះ​គាត់ ( មាន ចាន់​យ៉ា​ដា ) បាន សុំ​ផ្តាំផ្ញើ​តែ​ប៉ុណ្ណេះ ។ ប្រធាន​មន្ទីរ​ព័ត៌មាន ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក ផល លឹម បាន​រំលឹកថា : នៅក្នុង​ផេ​ក​សារព័ត៌មាន ១ បាន​ផ្សាយ​ព័ត៌មាន​ពី​សកម្មភាព​របស់​មន្ត្រី​ធ្វើការ​ងារ​នៅ​ច្រក​ជាំ ឃើញ​ដាក់​រូបថត​អភិបាលខេត្ត ។

លោក​លឹម​ក៏​សុំអោយ​ម្ចាស់​ផេ​ក​ព័ត៌មាន​១​នោះ ដក​រូបថត​អភិបាលខេត្ត​ចេញទៅ អ្នកណា​ដែល​ពាក់ព័ន្ធ​សុំអោយ​ដាក់​ទៅ ឥលូវ​សុំ​កែតម្រូវ​ថ្មី រឿង​ខេត្ត​ផ្សេងៗ​គេ​ដាក់ៗ​ចុះ ចំពោះ​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក​សុំ​សំណូមពរ កុំអោយ​ដាក់​រូបថត​អភិបាលខេត្ត​អី ដាក់​តែ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ទៅ គេ​ដឹង​ហើយ​ថា​មាន​ថ្នាក់ដឹកនាំ​នៅក្នុង​ហ្នុ​ង​ហើយ ។ ចំពោះ​បញ្ហា​នេះ លោក ផល លឹម ប្រធាន​មន្ទីរ​ព័​ត៌​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បកស្រាយ​ពន្យល់​បំភ្លឺ​បញ្ជាក់​តាម​ការសំភាសន៍​តាម​ទូរស័ព្ទ​របស់លោក ស៊ុន សុផល និពន្ធ​នាយក គេហទំព័រ មាតុភូមិ www.meatophoum.com នៅ​ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ​២០២៤ ថា : លោក​មិន​ហាមឃាត់​ការចុះ ផ្សាយ​អ្នកធ្វើ​អ្វី​អសកម្ម​ខុស​នោះទេ​។

លោក​បាន​បញ្ជាក់ថា​: សំណូមពរ​ដល់​អ្នកសារព័ត៌មាន​យើង កុ​ុំ​យក​រូប​អភិបាលខេត្ត​ជា​ថ្នាក់ដឹកនាំ​ទៅ​ភ្ជាប់​ជាមួយ​អ្នកប្រតិបត្តិ​ការខុស ព្រោះ​គាត់​មិនបាន​ដឹងអី​ទេ សរសេរ​តែ​ឈ្មោះ​គាត់​( មាន ចាន់​យ៉ា​ដា ) បាន​ហើយ​កុំ​យក​រូបថត​គាត់​ទៅ​ដាក់​ភ្ជាប់​ជាមួយ​អ្នក​ប្រ​ត្តិ​ប​ត្តិ​ការខុស គឺ​ស្មើនឹង​គាត់​ខុស​ដែរ​ចង់​និយាយថា​ចឹ​ង សំណូមពរ​តែ​ប៉ុណ្ណឹង​ទេ តែបើ​ដាក់​អ្នក​ដែល​ខុស​ដាក់ចុះ​សុំ​កុំ​យក​រូប​ថ្នាក់ដឹកនាំ​ទៅ​ដាក់​ភ្ជាប់​ជាមួយ​អ្នកប្រតិបត្តិ​ការខុស ។ តែ ទោះជា​យ៉ាងណា លោក​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត បាន បញ្ជាក់ថា​: នេះ​ជា​សំណូមពរ​ផ្ទាល់ខ្លួន​ពី​លោក​តែប៉ុណ្ណោះ ពុំមាន​បញ្ជា ឬ​ការចាត់វិធានការ​ពី​ស្ថាប័ន និង​ថ្នាក់ដឹកនាំ​ណា​ដែរ ប៉ុន្តែ​បើ​មាន​បញ្ហា​ពាក់ព័ន្ធ គឺ​យើង​ត្រូវ​ទទួលខុសត្រូវ​រៀងៗ ខ្លួន ៕ ដោយ​:​ពិ​ទូ​-​សុផល​a mean chayada1 

​