» ចុះត្រួតពិនិត្យរដ្ឋបាលទីតាំងស្នាក់នៅ១៣៥ទីតាំង រកឃើញជនបរទេសជិត៦០០នាក់ តែមិនពាក់ព័ន្ធករណី Online Scam » ចាប់បានហើយក្រុមចោរដែលធ្វើសកម្មភាពធាក់ប្លង់យកម៉ូតូពីស្ត្រីអ្នកលក់បន្លែ! » នៅភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺកូនប្រសារអាយុ៦៤កាប់ឪក្មេកអាយុ៥៨រងរបួស » នាយប៉ុស្តិ៍ នគរបាលច្រកទ្វារត្រពាំងផ្លុងធ្វើការងារលើសផែនការដោយប្រើជនស៊ីវិលអង្គុយចាំ​រាប់​ក្បាល​រថយន្ត​យកលុយពូឈ្មួញដឹក ទំនិញ​ចេញចូល » អ្នកប្រយុទ្ធឃឺដនឹងវាយប្រហាររបបដឹកនាំរបស់អ៊ីរ៉ង់ពីខាងក្នុង! » គ្រឿងញៀន​ឆ្លង​ដែន​​ពីឡាវចូល​កម្ពុជា​ ជាង​ 4គីឡូក្រាម !! » ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្លូវជាតិ​លេខ៤ និងក្រុមមន្រ្តី នៅ​ចំណុចភូមិពើក ស្រុក​អង្គស្នួល ខេត្ត​កណ្តាល មិនងាយផាកពិនយ័ក្រុមឈ្មួញដឹកជញ្ជូនដែក សុម៉ង់លើសទម្ងន់! » ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ? » ទប់ទល់និងអ៊ីរ៉ង់យកប្រេងធ្វើជាចំណាប់ខ្មាំងអាមេរិកអនុញ្ញាតឱ្យបញ្ចេញប្រេងរុស្ស៊ីដែលបង្ខាំងទុក លក់ឲ្យឥណ្ឌា » កងរាជអាវុធហត្ថស្រុកគងពិសី ឃាត់ខ្លួនកូនអត់កំណើតម្នាក់ដែលគំរាមសម្លាប់ម្ដាយ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ » អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង » តុលាការភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចិន៧នាក់ » កម្ពុជា និងអង្គការហេលែនខែលឺរនឹងរួមគ្នាលុបបំបាត់បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់នៅកម្ពុជា » ភ្លៀងលិចជម្រុំជនភៀសសឹកនៅបន្ទាយមានជ័យបង្កឲ្យមានការជន្លៀសរកទីទួលបន្ត » ក្រសួងពាណិជ្ជកម្ម អំពាវនាវកុំឱ្យប្រជាពលរដ្ឋសម្រុកទិញប្រេងឥន្ធនៈស្តុកទុកលើសតម្រូវការចាំបាច់ ខណៈមន្ត្រីជំនាញ កំពុងត្រួតពិនិត្យស្ថានីយលក់ប្រេងឥន្ធនៈ ដើម្បីមើលអ្នកឆ្លៀតឱកាសលក់ដំឡើងថ្លៃ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1935 នាក់

ម្សិលមិញ 5988 នាក់

សរុប 18747270 នាក់

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​បង្ហាញ​ការបារម្ភ​ពី​សេរីភាព​ការបញ្ចេញមតិ​នៅ​កម្ពុជា​!


​ភ្នំពេញ​៖​បញ្ហា​ព័ត៌មាន​ក្លែងក្លាយ​អំឡុងពេល​កូ​វីដ​១៩ ការធ្វើ​វិសោធនកម្ម​ច្បាប់​នានា និង​សេរីភាព​ក្នុងការ​សម្តែង​មតិ​នៅក្នុង​ប្រទេស​កម្ពុជា​គឺជា​កង្វល់​របស់លោក​ស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នៅពេលដែល​លោកស្រី រ៉ូ​ណា ស្មី​ត បានធ្វើការ​ពិភាក្សា​ជាមួយ​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា​(​គ​.​ស​.​ម​.​ក​)​តាម Video Conference កាលពី​ថ្ងៃទី​២៥​សីហា​។ a keo meet1 

​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​សិទ្ធិមនុស្ស​កម្ពុជា​ឲ្យ​ដឹងថា លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​(​គ​.​ស​.​ម​.​ក​) បានបង្ហាញ​នូវ​ក្តីកង្វល់ ព្រមទាំង​ផ្តល់​អនុសាសន៍​ផងដែរ​ជុំវិញ​បញ្ហា​មួយចំនួន ដែល​រដ្ឋាភិបាល​បាននិងកំពុង​អនុវត្ត​នោះ​គឺ ការទប់ស្កាត់​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​ក្លែងក្លាយ​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​១៩​។ បន្ថែម​ពីនេះ លោកស្រី​ស្មី​ត បាន​ចាប់អារម្មណ៍​ពី​ការរៀបចំ និង​ការធ្វើ​វិសោធនកម្ម​ច្បាប់​មួយចំនួន ដោយមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ និង​ស្របតាម​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ​។​

​លោកស្រី រ៉ូ​ណា ស្មី​ត ក៏បាន​សម្តែង​ការបារម្ភ​ពី​ការ​រឹតត្បិត​សិទ្ធិសេរីភាព​បញ្ចេញមតិ និង​ការជួបជុំ​តវ៉ា តែ​លោកស្រី​មិន​គាំទ្រ​នូវ​ការជួបជុំ​បញ្ចេញមតិ​ដែល​បំពាន​ច្បាប់ បំពាន​សិទ្ធិសេរីភាព​អ្នកដទៃ ប​ង្កើ​ឲ្យ​មានការ​រើសអើង​ពូជសាសន៍ អំពើហិង្សា និង​ភាពចលាចល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​សន្តិសុខ​សង្គម​។ ការកើនឡើង​នៃ​ការឃុំខ្លួន​បណ្តោះអាសន្ន និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ស្របពេល​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក៏​ជា​ចំណុច​ដែល​ត្រូវបាន​កត់សម្គាល់​ដោយ​លោកស្រី​ស្មី​ត​ដែរ​។ នេះ​បើតាម​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា​។​

​ដោយឡែក គ​.​ស​.​ម​.​ក រួម​នឹង​ស្ថាប័ន​ពាក់ព័ន្ធ ក៏បាន​អះអាង​ដែរ​ថា នឹងធ្វើ​ការពិចារណា​លើ​កង្វល់ និង​អនុសាសន៍​របស់លោក​ស្រី រ៉ូ​ណា ស្មី​ត និង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​បន្ថែមទៀត ដើម្បី​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់​តែមាន​ភាពល្អ​ប្រសើរឡើង​។ ការអះអាង​របស់ គ​.​ស​.​ម​.​ក ដូច្នេះ គឺ​បន្ទាប់ពី​ស្ថាប័ន​សិទ្ធិមនុស្ស​រដ្ឋាភិបាល​មួយ​នេះ បាន​រាយការណ៍​ជូន​អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​រួចហើយ​នូវ​ចំណុច​សំខាន់ៗ​មួយចំនួន​ដែល​ប្រទេស​កម្ពុជា​បាន​អនុវត្ត​នោះ​គឺ របាយការណ៍​សិទ្ធិមនុស្ស និង​យន្តការ​នៃ​ការស៊ើបអង្កេត និង​ដោះស្រាយ​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ និង​ការរំលោភ​សិទ្ធិមនុស្ស ដែលមាន​៧​ចំណុច​។​

​សេរីភាព​បញ្ចេញមតិ ការជួបជុំ និង​សមាគម ដោយ​មានការ​អះអាងថា​កម្ពុជា​គោរព​សេរីភាព​បញ្ចេញមតិ និង​ការជួបជុំ តែមាន​វិធានការ​ច្បាប់​ចំពោះ​អ្នក​បញ្ចេញមតិ និង​ជួបជុំ​ដោយ​បំពាន​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ប៉ុណ្ណោះ​។ ក្រៅពីនេះ គ​.​ស​.​ម​.​ក ក៏បាន​បង្ហាញ​ដល់​លោកស្រី​ស្មី​ត ដែរ នូវ​ការងារ​នៃ​អនុវត្ត​នូវ​ការត្រួតពិនិត្យ​លើ​លិខិតបទដ្ឋាន​គតិយុត្ត និង​វឌ្ឍនភាព​នៃ​ការកែទម្រង់​ប្រព័ន្ធយុត្តិធម៌​កម្ពុជា​៕a keo meet a keo meet2 a keo meet3 a keo meet4