» ច្រកព្រុំដែនប៉ោយប៉ែតទទួលពលករខ្មែរ៨៦នាក់បញ្ជូនពលករថៃចេញ១៩៣នាក់ » សម្តេចធិបតីប្រកាសថាជួយមនុស្សសំខាន់ជាងទ្រព្យសម្បត្តិនិងណែនាំថាបើធ្វើផ្លូវត្រូវដាក់លូ » ភាគី​ក្រុមហ៊ុន ឌីអ អារ៉ូម៉ា ប្ដឹង​ យក់ ឋិតរដ្ឋា ទាមទារ​សំណង​​ ២០ម៉ឺនអាមេរិកបន្ទាប់ពីប្រកាសឈប់ធ្វើភ្នាក់ងារឃោសនា! » នគរបាលម្នាក់មានអបីយ៍ជំនើឿលេបកាំបិត៤០ដើម ទីបំផុតរត់មកគ្រូពេទ្យវះកាត់ទាញយកកាំបិត ចេញពីក្រពះ » កម្ពុជា ឈប់ចេញ «ទិដ្ឋាការស្អិត» គ្រប់ប្រភេទលើលិខិតឆ្លងដែន រួមទាំងទិដ្ឋាការប្រភេទ K ដោយជំនួសមកវិញនូវ «ទិដ្ឋាការឌីជីថល (Digital Visa)» » បង្ក្រាបបានហើយករណីឃា,តក,ម្មសម្លា,ប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលើ ខេត្តកំពង់ចាម » នាយករដ្ឋមន្ត្រីនែណាំឲ្យពង្រឹងគុណភាពលើវិសយ័សុខាភិបាលមិនមែនគ្រាន់តែរៀនដើម្បីសញ្ញាបត្រ័ទេ! » តំណាងកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀងចុះដាំកូនឈើនិងសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនិងសិស្ស » ក្រុមAOTចុះសង្កេតការណ៍និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកអានសេះ ខេត្តព្រះវិហារ » ក្រសួងមហាផ្ទៃកម្ពុជាប្រកាសបដិសេធពុំបានចាប់ខ្លួនបុគ្គលឈ្មោះ TRAN HIEP សញ្ជាតិអូស្ត្រាលឯនិងឈ្មោះ NGUYEN THUAN DUC ឲ្យវៀតណាមទេគឺវៀតណាមចាប់ខ្លួនឯងដូចនៅអាល្លឺម៉ង់ដែរ! » គយច្រកទ្វារអន្តរជាតិម៉ឺនជ័យនៅតែមានការ បើកដៃឲ្យឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់? » កម្ពុជា-អារ៉ាប៊ីសាអូឌីតពិភាក្សាលើបញ្ហា ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា និងការវិនិយោគ » លោកត្រាំប្រកាសផ្តល់ជំនួយដល់រុស្ស៊ីករណីស្លាប់នៅមន្ទីរពិសោធន៍នៃវិទ្យាស្ថានស្រាវជ្រាវជំងឺប៉េស្តអ្នកនាំពាក្យចង់ឲ្យអាមេរិករកស៊ីជាមួយរុស្ស៊ីកុំចាំចប់សង្គ្រាម » ប៉ូលិសស្រុកកៀនស្វាយ បញ្ជូនវេជ្ជបណ្ឌិត និងម្ចាស់គ្លីនិកទៅតុលាការ ករណីវាយដំស្ត្រីស្នេហ៍ ដោយសារស្រលាញ់ពេក » អាជ្ញាធរខេត្តសៀមរាបចេញបកស្រាយករណីយ៍បុរសធ្វើដងកាំបិតលក់ថាការចាប់ខ្លួនអយុត្តិធម៍ ព្រោះខ្លួនគ្រាន់តែទិញឈើពីប្រជាពលរដ្ឋ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 30481 នាក់

ម្សិលមិញ 11636 នាក់

សរុប 20597900 នាក់

កម្ពុជា-ឡាវ សម្រេចបានការឯកភាពបោះបង្គោលព្រំដែនលើដីជាក់ស្តែង ក្រោយប្រើពេលចរចាយ៉ាងស្ងប់ស្ងាត់អស់រយៈពេល ២៦ឆ្នាំ

 

 

ភ្នំពេញ ៖ ភាគីកម្ពុជា និងឡាវ បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការឯកភាពបោះបង្គោលព្រំដែននៅលើដីជាក់ស្តែង បន្ទាប់ពីបានចំណាយពេលចរចាយ៉ាងស្មោះស្ម័គ្រអស់រយៈពេល ២៦ឆ្នាំ។

លោក ស្រ៊ឺ បូរ៉ា រដ្ឋលេខាធិការ និងជាអគ្គនាយកកិច្ចការបច្ចេកទេសព្រំដែន នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានបញ្ជាក់នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៦ នេះថា «បន្ទាប់ពីប្រើពេលចរចាអស់រយៈពេល ២៦ឆ្នាំ ដោយឈរលើស្មារតីគោរពគ្នាទៅវិញទៅមក ដោយ សន្តិវិធី និងដើម្បីជាប្រយោជន៍ដល់ប្រជាជននិងប្រជាជាតិរបស់យើងទាំងសងខាង យើងសម្រេចបាន ការឯកភាពបោះបង្គោលព្រំដែននៅលើដីជាក់ស្តែង»។a k lao 

សូមបញ្ជាក់ថា៖លោក ឡាំ ជា រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​បាន​ឲ្យដឹង​ថា កម្ពុជា​-ឡាវ​ មាន​ព្រំដែន​ជាប់គ្នា​សរុប​ប្រមាណ ៥៤០ គីឡូម៉ែត្រ ដែល​ក្នុង​នោះ​ខ្សែ​ព្រំដែន​ដើរ​តាម​ដីគោក​មាន​ប្រវែង​ ៣៣៥ គីឡូម៉ែត្រ និង​ខ្សែ​ព្រំដែន​ដើរ​តាម​ផ្លូវទឹក​មាន​ប្រវែង​ ២០៥ គីឡូម៉ែត្រ​។

 

កម្ពុជា​មាន​ខេត្ត​ចំនួន ៣ ​ជាប់​​ជាមួយ​ឡាវ​រួម​មាន៖ ខេត្ត​ព្រះវិហារ ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី។ ទាក់ទង​ការងារ​ខណ្ឌ​សីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាងប្រទេស​កម្ពុជា​ជាមួយ​ឡាវ លោក​ ឡាំ ជា បាន​បញ្ជាក់​ថា ភាគី​ទាំងពីរ​បាន​ចាប់ផ្ដើម​ចុះ​អនុវត្ត​លើ​ដី​ជាក់ស្ដែង​ចាប់​ពី​ឆ្នាំ២០០០-ឆ្នាំ២០០៦ និង ២០២៣-បច្ចុប្បន្ន ដោយ​សម្រេច​ការ​ត្រួតពិនិត្យ​ខ្សែ​ព្រំដែន​រួមបាន​​ប្រមាណ ៤៦៥ គីឡូម៉ែត្រ​ស្មើនឹង ៨៦% និង​នៅ​សល់​ប្រមាណ ១៤%។ ភាគី​ទាំងពីរ​ក៏​បាន​ឯកភាព​បោះ​បង្គោល​ព្រំដែន​លើដី​ជាក់ស្ដែង​បាន​ចំនួន ២៧២ បង្គោល (បង្គោល​ព្រំដែន​មេ​ចំនួន ១១១ បង្គោល និង​បង្គោល​ព្រំដែន​បំពេញ​បន្ថែម​ចំនួន ១៦១ បង្គោល)។ ជាមួយ​ការ​បោះ​បង្គោល​ព្រំដែន រាជរដ្ឋាភិបាល​បាន​ស្ថាបនា​ផ្លូវក្រវាត់​ព្រំដែន​បាន​ប្រវែង ១៧៩,២០ គីឡូម៉ែត្រ។

លោក ឡាំ ជា ​ឲ្យដឹងថា បង្គោល​ព្រំដែន​កម្ពុជា-ឡាវ ដែល​បាន​បោះបែងចែកជា ៣ ប្រភេទ៖-បង្គោល​ធំ​បន្សល់ទុកពី​សម័យ​បារាំង (ស្ថិត​នៅ​បណ្តោយផ្លូវជាតិលេខ ៧ ក្បែរ​ច្រកអន្តរជាតិត្រពាំងក្រៀល)។-បង្គោល​មេ។-បង្គោល​បំពេញ​បន្ថែម​ (ចែកចេញជា ៣ ប្រភេទមាន៖ បង្គោល​បំពេញ​បន្ថែម​ទោល បង្គោល​បំពេញ​បន្ថែម​ភ្លោះ និង​បង្គោល​បំពេញ​បន្ថែម​ត្រី)។ដោយ​ឡែក​បង្គោល​តម្រុយ​ព្រំដែន លោក ឡាំ ជា​ បាន​បញ្ជាក់ថា ភាគី​ទាំងពីរ​កំពុង​ពិភាក្សា​ដើម្បី​ស្វែងរក​ការ​ឯកភាព​ក្នុង​ការ​​បង្កើត​បង្គោល​តម្រុយ​ព្រំដែន។

 

ភាពជោគជ័យនៃកិច្ចការព្រំដែនកម្ពុជា-ឡាវនាពេលនេះ បានស្តែងឱ្យឃើញពីគំរូនៃកិច្ចសហប្រតិបត្តិការទ្វេភាគីប្រកបដោយភាពចាស់ទុំ ផ្អែកលើស្មារតីអ្នកជិតខាងល្អ និងការដោះស្រាយវិវាទដោយសន្តិវិធី ដើម្បីកសាងខ្សែព្រំដែនមួយប្រកបដោយសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍សម្រាប់ប្រជាជាតិទាំងពីរ៕a k lao1