» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 9538 នាក់

ម្សិលមិញ 9639 នាក់

សរុប 20699709 នាក់

អ្នកកាសែត ទទូចចង់ចូលស្ដាប់ការជំនុំជម្រះក្នុងសវនាការនានាដោយមិនមាន​ការរារាំង

 

ភ្នំពេញ៖ក្រុមអ្នកកាសែតដែលសរសេរអត្ថបទព័ត៌មាន ពាក់ព័ន្ធនឹងសំណុំរឿងនយោបាយ សិទ្ធិមនុស្ស បរិស្ថាន និងសង្គមជាដើម ស្នើឱ្យតុលាការអនុញ្ញាតឱ្យពួកគេចូលស្ដាប់ការជំនុំជម្រះក្នុងសំណុំរឿងនានា ដើម្បីងាយស្រួលស្រង់ព័ត៌មានពីដើមបណ្ដឹង ចុងចម្លើយនិងសេចក្ដីសន្និដ្ឋានរបស់ចៅក្រម ក្នុងបំណងចងក្រងព័ត៌មានយកទៅផ្សាយបម្រើសាធារណជន។a press court 

អ្នកកាសែតទាំងនោះ បានអះអាងថា សាលាដំបូង និងសាលាឧទ្ធរណ៍ បានតម្រូវឱ្យមកចុះឈ្មោះទុកជាមុន ដែលជានីតិវិធីស្មុគស្មាញនិងចំណាយពេលវេលាក្នុងការធ្វើដំណើរ។ អ្នកកាសែតមួយចំនួនត្រូវបានហាមឃាត់ក្នុងការចូលស្ដាប់ ដោយមន្រ្តីនិយាយថា «បញ្ជារបស់មេ» ខណៈអ្នកផ្សេងទៀត ត្រូវបានមន្រ្តី ទូរសព្ទប្រាប់ថា បន្ទប់សវនាការពេញជាច្រើនលើកជាប់គ្នា ក្រោយចុះឈ្មោះបានប៉ុន្មានម៉ោង។

អ្នកសារព័ត៌មានសេរីមួយរូបលោក មេង គ្រុយពន្លក ដែលរាយការណ៍រឿងក្ដីនៅតុលាការជាញឹកញយ ចាត់ទុកការកំណត់ឱ្យមកចុះឈ្មោះជាមុន នៅមុនពេលបើកសវនាការ ប្រៀបបាននឹងការរឹតត្បិត ដោយលោកយល់ថា សវនាការជាសាធារណៈ ទោះបីបន្ទប់មិនមានកន្លែងទំនេរ ក៏អាចឈរនៅខាងក្រៅស្ដាប់បានដែរ។

ទន្ទឹមនឹងនេះ លោក ក៏សង្កេតឃើញថា ការកំណត់បែបនេះ នៅសាលាដំបូងរាជធានីភ្នំពេញ ប្រជាពលរដ្ឋទូទៅ អាចចូលស្ដាប់សវនាការបានដោយមិនបាច់ចុះឈ្មោះទុកមុនយ៉ាងតិចមួយថ្ងៃឡើយ លើកលែងតែមន្រ្តីសង្គមស៊ីវិល អ្នកកាសែត និងសកម្មជនជាដើម។

លោក និយាយថា៖ «ចឹងខ្ញុំគិតថា ពេលខ្លះវាអាចហាក់ដូចជាឱ្យយើងនឹងទៅពីរបីដងចឹង ហើយហេតុផលកន្លងមក សាលាដំបូងរាជធានីភ្នំពេញគេថាដើម្បីកំណត់ចំនួនមនុស្សអាចច្រើនជាដើម។ ប៉ុន្តែជាក់ស្ដែងខ្ញុំមើលឃើញថា កៅអីទំនេរនៅច្រើន ហើយសម្រាប់ពលរដ្ឋទូទៅ គាត់ទៅស្ដាប់សវនាការ អត់ចាំបាច់ចុះឈ្មោះទេ ក្រៅតែពីសកម្មជន ក្រៅតែអ្នកកាសែត ក្រៅតែពីអង្គការសង្គមស៊ីវិល»។

ចំពោះសាលាឧទ្ធរណ៍ភ្នំពេញ លោក ពន្លក បន្ថែមថា៖ «តុលាការពិបាកជាងគឺសាលាឧទ្ធរណ៍ ភាគច្រើនគាត់អត់អោយចូលស្ដាប់សវនាការហ្មង ហើយគាត់អត់មានបញ្ជាក់អីមូលហេតុជាក់លាក់ដែរ ។ យើងដឹងហើយថា សវនាការសាធារណៈ គឺពលរដ្ឋគ្រប់រូបមានសិទ្ធិអាចទៅស្ដាប់ ហើយបើសិនជាគាត់កំណត់ថា មេបញ្ជាថាចឹង អត់អាចចូលបាន។ ចឹងវាជាហេតុផលដែលមិនអាចទទួលយកបាន»។

រីឯអ្នករាយការណ៍ព័ត៌មាននៅខេមបូចា ព័ត៌មាន លោក ឃួន ណារីម និយាយថា លោកធ្លាប់បានរងការបដិសេធចំនួន៣លើកជាប់គ្នាចំពោះការព្យាយាមចូលស្ដាប់សវនាការរឿងក្ដីរបស់អ្នកនយោបាយមួយរូប ដោយមន្រ្តីនៅសាលាឧទ្ធរណ៍បានទូរសព្ទប្រាប់ថា បន្ទប់សវនាការពេញជាច្រើនលើកជាប់គ្នា ក្រោយលោកចុះឈ្មោះហើយបានប៉ុន្មានម៉ោង។

យ៉ាងណាក៏ដោយ លោក ណារីម បានទទួលដំណឹងពីមន្រ្តីសង្គមស៊ីវិលដែលបានចូលស្ដាប់សវនាការនោះថា ក្នុងបន្ទប់អាចឱ្យមនុស្សអង្គុយបានប្រហែល៤នាក់ទៀត។

លោក បានបន្ថែមថា ប្រសិនបើលោកបានចូលស្ដាប់សវនាការ គុណភាពនៃព័ត៌មាននឹងក្ដោបបានសាច់រឿងពេញលេញ ដោយមានការបកស្រាយពីដើមបណ្ដឹងនិងចុងចម្លើយ ការបង្ហាញភស្តុតាង ជាពិសេសការឆ្លើយបំភ្លឺរបស់ជនជាប់ចោទចំពោះមុខចៅក្រម។

លោក និយាយថា៖ «តឹងសាលាឧទ្ធរណ៍ [ភ្នំពេញ] ហាក់ដូចជាមានចេតនាមិនចង់ឱ្យអ្នកសារព័ត៌មានទៅស្ដាប់ ដូចខ្ញុំលើកឡើងករណី កឹម សុខា ខ្ញុំព្យាយាម៣ដង គេបដិសេធទាំងបី គេតេមកប្រាប់ថា ពេញៗរហូត»។

អ្នកសារព័ត៌មានមួយរូបទៀតបម្រើការងារនៅអង្គការមណ្ឌលព័ត៌មានស្រ្តីកម្ពុជាកញ្ញា ជា សុខនី និយាយថា សាលាដំបូងរាជធានីភ្នំពេញធ្លាប់បានរារាំងកញ្ញាក្នុងការថតនិងសម្ភាសប្រភពនៅទីធ្លាខាងមុខដែលជាទីសាធារណៈ ខណៈកញ្ញា យល់ថា ការតម្រូវឱ្យចុះឈ្មោះទុកជាមុន ជានីតិវិធីស្មុគស្មាញ។

កញ្ញា សុខនី ថា នៅពេលដែលតុលាការបើកសេរីភាពដល់អ្នកកាសែតក្នុងការចូលស្ដាប់ដែលនាំឱ្យអត្ថបទព័ត៌មានពោពេញដោយប្រភពគ្រប់ភាគីពាក់ព័ន្ធដែលធ្វើឱ្យអ្នកអានមិនអាចវាយតម្លៃចំពោះការកាត់ក្ដីរបស់ចៅក្រមឡើយ។

កញ្ញា និយាយថា៖ «នៅពេលតុលាការបើកលម្ហសេរីភាព អ្នកសារព័ត៌មានអាចធ្វើសេចក្ដីរាយការណ៍បានដោយសេរី ព័ត៌មានសេចក្ដីរាយការណ៍របស់គាត់ គឺបានន័យថា មិនធ្វើការចោទប្រកាន់ ឬបណ្ដាលឱ្យស្អប់ខ្ពើមអ្នកណាម្នាក់។ ហើយជាពិសេសពលរដ្ឋនឹងយល់ដឹងប្រព័ន្ធការអនុវត្តច្បាប់របស់តុលាការ ដោយមិនគិតថា ប្រព័ន្ធតុលាការកម្ពុជាស្ថិតក្រោមបុគ្គលមានអំណាច ឬស្ថិតក្រោមឥទ្ធិពលនយោបាយណាមួយ»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក សួស វិទ្យារ៉ាន់ឌី ប្រាប់ឱ្យប្រជាកាសែតមក​សម្ភាស​លោកដោយផ្ទាល់នៅសាលាដំបូងរាជធានីភ្នំពេញ។

លោក និយាយថា៖ «ពាក់ព័ន្ធនឹងការតម្រូវឱ្យចុះឈ្មោះមុន បើសម្ភាសមកកន្លែងមកចឹង (អាចឆ្លើយបានតាមទូរសព្ទអត់ក្មួយនៅឆ្ងាយ) បើឆ្លើយបានពូឆ្លើយហើយបាច់សួរនាំអីច្រើន»។

ចំណែកអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញលោកស្រី ស្រេង សូយ៉េត ច្រានចោលការចោទថា មានការបញ្ជាពីថ្នាក់លើក្នុងការរារាំងអ្នកសារព័ត៌មានចូលស្ដាប់សវនាការនៅសាលាឧទ្ធរណ៍។

លោកស្រី និយាយថា៖ «យើងអត់តឹងរឹងទេ យើងបើកទូទៅ យើងអត់កំណត់ថា អ្នកសារព័ត៌មាន ឬសាធារណជនធម្មតា ដែលគាត់ចង់ស្ដាប់ចងដឹង សំខាន់ផ្ដល់ព័ត៌មានមកមុន»។

លោកស្រី បន្តថា ការតម្រូវឱ្យមានការចុះឈ្មោះជាមុន ដើម្បីងាយស្រួលក្នុងការរៀបចំកន្លែងសមរម្យសម្រាប់ពួកគេប៉ុណ្ណោះ។ បន្ថែមពីលើនេះ លោកស្រី ថា បើទោះបីជាសវនាការសាធារណៈក្ដី ប្រសិនបើបន្ទប់មិនមានកន្លែងអង្គុយទេនោះ ក៏មិនអនុញ្ញាតឱ្យចូល ឬឈរស្ដាប់ខាងក្រៅបានដែរ ចៀសវាងបង្កការរំខានដល់ការជំនុំជម្រះ។

លោកស្រី បន្តថា៖ «គ្រាន់តែយើងចូលក្រោយគេបើក [សវនាការ] ក៏អត់អនុញ្ញាតដែរ នេះជាច្បាប់របស់សវនាការ»។

ប្រធានមេធាវីប្រចាំក្រុមអ្នកច្បាប់និងជាទីប្រឹក្សាអមរិន្ទលោក សុខ សំអឿន មានប្រសាសន៍​ថា សវនាការជាសាធារណៈ ប្រជាពលរដ្ឋគ្រប់រូប មិនថាជាអ្នកកាសែត សុទ្ធតែអាចចូលស្ដាប់បាន ប៉ុន្តែការអនុវត្តជាក់ស្ដែងលោកសង្កេតឃើញថា មានការរឹតបន្តឹងដោយសំអាងបន្ទប់តូចចង្អៀតជាដើម។

លោកបញ្ជាក់ថា៖ «ជាទូទៅពាក្យហៅថា សាធារណាៈ គឺមានន័យថាបើកជាសាធារណៈ តែនៅក្នុងការអនុវត្តមិនចឹងទេ គឺតុលាការគឺសំអាងថាបន្ទប់តូច ហើយពេលចូលម្ដងៗមានការត្បិតត្បៀត មិនបើកជាសាធារណៈទេ»។

ដោយឡែក នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាលោក ណុប វី មានប្រសាសន៍ថា សិទ្ធិទទួលបានព័ត៌មាននឹងរងផលប៉ះពាល់ នៅពេលដែលអ្នកកាសែតមិនអាចប្រមូលព័ត៌មាននៅក្នុងតុលាការចំពោះសំណុំរឿងជាសាធារណៈដែលជាទីចាប់អារម្មណ៍របស់មហាជន។

លោក និយាយថា៖ «តុលាការគួរតែពិនិត្យជាពិសេសលទ្ធភាពនៅក្នុងការរៀបចំ សម្រាប់ការធានាឱ្យមានវិសាលភាពនៅក្នុងការទទួលបានព័ត៌មាន ចំពោះរឿងក្ដីមួយចំនួនដែលជាទីចាប់អារម្មណ៍របស់សាធារណជន និងរបស់អ្នកសារព័ត៌មាន។ ហើយរឿងក្ដីទាំងអស់ហ្នឹងជា [ប្រភេទ] រឿងក្ដីដែលតម្រូវឱ្យបើកជាសាធារណៈ»។

អ្នកកាសែតមួយចំនួនរំលឹកថា គោលការណ៍ណែនាំហាក់តឹងរឹងនេះកើតមាននៅពេលដែលតុលាការទាំងពីរថ្នាក់ បានប្ដូរទីតាំងទៅកាន់កន្លែងថ្មីនៅតំបន់ជ្រោយចង្វារចាប់ពីឆ្នាំ២០២៣។តែទោះជាយ៉ាងណាក៏ដោយ អ្នកសារព័ត៌មានក៏បានសរសើររបៀបធ្វើការរបស់រដ្ឋបាលតុលាការលើករណីមួយចំនួនដែរ ដូចយ៉ាងករណីសំណុំរឿងនៅតុលាការកំពូលជាដើម៕(អត្ថបទដោយ៖ វ៉ា សុភានុត)a press court1