» ថៃ រុះរើ​គណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ​បន្ទាប់ពី​ដំណើការ​បាន​ជិត​១​ឆ្នាំ​ » ឃាត់ខ្លួន​ជនជាតិ​ចិន ៦​នាក់ និង​ខ្មែរ ២​នាក់ ករណី​ឆ្លងដែន​ពី​ប្រទេស​ឡាវ​ចូលមក​កម្ពុជា​ខុសច្បាប់​ » ស្រាវជ្រាវ​៣​ខែ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​សកម្ម ៦​នាក់ រឹបអូស​គ្រឿងញៀន​ជិត ២០០​គីឡូក្រាម​និង​ទ្រព្យសម្បត្តិ​ខ្ទង់លាន​ដុល្លារ​ » គ្រាប់​ដឹក​ពី​កោះកុង​មក​ផ្ទុះ​នៅ ក្នុង​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ស្លាប់​២០​របួស​ជាច្រើន​មិនទាន់​ដឹង​ពី​មូលហេតុ​ » អ្នកស្រី​ទ្រី​ដា​ណា​ថា​សម​ត្ត​កិច្ច​បង្ក​ការលំបាក់​ដល់​គាត់​បើទោះបី​សហកា​ក៏ដោយ » អា​ខោ​ន​facebook មួយ​ឈ្មោះ​NaRakok បាន​ផ្សព្វផ្សាយ​ដាក់​ចំណងជើង​ថា ច្រក​អូរ​ស្មាច់​មាន​ប៉ាស្ព័រ​ក៏​អស់​លុយ មិនមាន​ប៉ាស្ព័រ​ក៏​អស់​លុយ​ជួយ​ចុច​ឡា​ច​ស៊ែរ​ម្នាក់​មួយ​ផង​ដើម្បី ឲ្យ​សម្ដេច​បានឃើញ​ » ចិន​ព្រមាន​អាមេរិក ណា​តូ​ព្រមាន​ចិន​ឲ្យ​ឈប់​ជួយ​រុ​ស្ស៉ី » ករណី​យ៍​ប្រកាស​ចែក​ដី​នៅ​នៅ​ស្រុក​ឱ​រ៉ា​ល់​ ​តុលាការ​ចោទប្រកាន់បទល្មើសម៉ាចំភ្លូសលើ​ឈ្មោះ ជួន គ​ន្ធា និង​ឈ្មោះ មិន ផាន្នី រួម​នឹង​បក្ខពួក​ផ្សេងទៀត ព្រមទាំង​ព្រមាន​សារ​ពត៍​មាន​ផងដែរ​ » ហូប​សាច់​ឈ្លូស​ពុល​៩​នាក់​នៅ​មណ្ឌល​គី​រី​ » រលក​កំដៅ​ខ្លាំង​នៅ​ប្រទេស​ថៃ​សម្លាប់​មនុស្ស​យ៉ាងតិច​៣០​នាក់​នៅ​ដើមឆ្នាំ​២០២៤ » អភិបាលខេត្ត​មណ្ឌលគិរី ស្នើសុំ​ដកតំណែង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី » គ្រាន់តែ​ថតរូប​បែប​សិល្បៈ​នៅ​រូបសំណាក​​សេះ​សមុទ្រ​បាញ់​ទឹក​ត្រូវ​ហៅ​ឲ្យ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្តកំពត​តែចុងក្រោយ​អភិបាលខេត្ត​មិន​យកទោស​! » TikTok ថា ច្បាប់​អាមេរិក ដែល​អាច​ហាមឃាត់​បណ្តាញ​សង្គម​របស់ខ្លួន នឹង​ជាន់ឈ្លី​សេរីភាព​បញ្ចេញមតិ » ចាប់​សាច់​ក្របី​បង្កក​អន់​គុណភាព​មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា​ប្រមាណ ៣.៥​តោន » តុលាការ​សម្រេច​បង្កក​ប្រាក់​ក្នុង​ធនាគារ​ជិត​១០០​គណនី និង​បង្កក​ទ្រព្យសម្បត្តិ​ជិត ២០០០​ក្បាលដី របស់​ក្រុមហ៊ុន ជា សារ៉ន​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3685 នាក់

ម្សិលមិញ 6677 នាក់

សរុប 14151261 នាក់

ឧកញ៉ា​ធូ​ថ្លៃ​ឈ្មោះ​វ​ន័​ប៊ុន​ថៃ​ប្រើ​ហឹ​ង្សា​និង​បៀតបៀន​កេ​រិ៍​ខ្មាស​លើ​នារី​ខា​រា​អូ​ខេ​ត្រូវបាន​សម​ត្ត​កិច្ច​ខេត្តកំពង់ចាម​ឃុ​ប​ឃឹ​ត​គ្នា​ជួយ​សម្រួល​បិទ​រឿង​!?


​ភ្នំពេញ​៖​លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី គួរ​បើក​ការស៊ើបអង្កេត​ពី​ករណី​នៃ​ការប្រព្រឹត្ត​អំពើ​បៀតបៀន​កេរ្តិ៍ខ្មាស់ និង​ប្រើ​ហិង្សា​លើ​នារី​ភេទ​បំរើ​ការងារ​នៅក្នុង KTV វីឡា ពី​សំណាក់​ឧកញ៉ា​ម្នាក់​ជា​ឈ្មួញ​ឈើ​ដ៏​ល្បី​នៅ​ភូមិភាគ​ឦ​សាន្ត ឈ្មោះ វ័​ន្ត ប៊ុន​ថៃ ដើម្បី​រក​យុត្តិធម៌ អោយ​នារី​រងគ្រោះ​ផង​។​a oknha thai 

ជាក់ស្តែង​​យោងតាម​ប្រភពព័ត៌មាន ក៏ដូចជា​ឃ្លី​ប វីដេអូ ១​ដែល​ត្រូវ បាន​អ្នកកាសែត​ថត​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម Facebook គឺមាន​ឧកញ៉ា​ម្នាក់​ឈ្មោះ វ័​ន្ត ប៊ុន​ថៃ ដែល​អ្នក​ខេត្តកំពង់ចាម​ភាគច្រើន​ស្គាល់​ថា​ជា​ឈ្មួញ​រកស៊ី​ជួញដូរ ឈើ​ប្រណីត​ដ៏​ល្បីល្បាញ​ប្រចាំ​ភូមិភាគ​ឦ​សាន្ត ត្រូវបាន​កម្លាំង​សមត្ថកិច្ច នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន នគរ បាល​ខេត្តកំពង់ចាម​តាម​បញ្ជា​ពី​ចៅហ្វាយខេត្ត​លោក​គួច​ចំរើន​បាន ចុះ​ចាប់​ឃាត់ខ្លួន​ភ្លាមៗ​នៅក្នុង​ក្លិប​កំសាន្ត KTV វីឡា ស្ថិតនៅក្នុង​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី ៥​មករា ឆ្នាំ​២០១៩ តាម​ការប្តឹង​សុំ​អន្តរាគមន៍​ពី​ស្ត្រី​បំរើកា​រងារ​ក្នុង KTV ថា​ឧកញ៉ា ប៊ុន​ថៃ បាន​ប្រព្រឹត្ត​អំពើ​អសីលធម៌ បៀតបៀន​លើ​កេ​រ្ត៍​ខ្មាស់ នារី​បំរើភ្ញៀវ​ក្នុង​KTV និង​ប្រើ​ហឹ​ង្សា​វាយ​បោចសក់​នារី​បំរើការ​ងារ​នៅ​ទី នោះ​ផងដែរ ។​

​សូម​រម្លឹកថា ការភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅវេលា​ម៉ោងជាង​៨​យប់​ថ្ងៃទី​៥ មករា នៅ​ហាង​ខារ៉ាអូខេ​យីហោ «​វីឡា​» ស្ថិតនៅក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ដោយសារតែ​ឧកញ៉ា​ម្នាក់​ឈ្មោះ វ៉ន ប៊ុន​ថៃ អតីត​ឈ្មួញ​រកស៊ី​ឈើ​ដ៏​ល្បីល្បាញ នៅក្នុង​ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ បាន​ប្រើ​អំពើហិង្សា​លើ​ស្ត្រី​បម្រើ​ខារ៉ាអូខេ ក្នុង​បន្ទប់​លេខ​៦៦៦៦ ត្រូវបាន​កម្លាំង​អាវុធហត្ថ និង​នគរបាល បាន​ចុះមក​អន្តរាគមន៍​នាំខ្លួន​មក​សួរនាំ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទាំងយប់ ក្នុង​អាកា​រៈ​ស្រវឹង ។​

​បើតាម​នារីរងគ្រោះ​ឈ្មោះ ចាន់ ហួយ បាន​បំភ្លឺថា យប់​ថ្ងៃកើតហេតុ ថ្ងៃទី​៥ មករា ២០១៩ ឧកញ៉ា​ម្នាក់នេះ បាន​ចូលមក​ផឹកស៊ី​ក្លែម​ខារ៉ាអូខេ យ៉ាង​សប្បាយ​ជាមួយ​អ្នក​ហែហម​ជាច្រើន​នាក់ ។ បន្ទាប់មក​ដោយសារ​ឧកញ៉ា​រូបនេះ លូកលាន់​ស្ទាបអង្អែល​មកលើ​នារី​បម្រើ ដោយ​ប្រើ​ដៃ​ស្ទាប​ដូច​ដៃ​ម៉ឹក ពេលនោះ​នាងៗ ចេះតែ​រើបម្រះ ដៃ​ម៉ឹក​របស់គាត់ ទើបបាន​គាត់​ចាប់ទាញ​ផ្តាច់​ឡេវអាវ ធ្វើឱ្យ​នាង​ខ្មាស​គេ​បាន​រត់​ចុះទៅ​ជាន់​ក្រោម​បាត់ ។ ចំណែក​នារី​ម្នាក់ទៀត ដែល​នៅ​ទីនោះ​ដែរ ដោយសារ​ឧកញ៉ា​រូបនេះ​ខឹង ក៏បាន​ចាប់​ខោក​ក្បាល និង​បោចសក់​នាង អូស​បញ្ច្រាស បណ្តាល​ឲ្យ​មានការ​ឈឺចាប់​រហូតដល់​នាង​ស្រែកយំ ផងដែរ ។​a oknha thai2 

​ប៉ុន្តែ ប្រការ​គួរអោយ​ហួសចិត្ត​នោះ គឺ​បន្ទាប់ពី​នគរបាល​បាន​នាំ ខ្លួន ឧកញ៉ា វ័​ន្ត ប៊ុន​ថៃ ទៅកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​បាន​១​យប់ ស្រាប់តែ នៅ​រសៀល​ថ្ងៃទី​៦​មករា​២០១៩ ឧកញ៉ា​ច​រិ​ក​មិន​ថ្លៃថ្នូរ​ប៊ុន​ថៃ ត្រូវបាន​គេ​ដោះលែង​យ៉ាង​ស្ងាត់ៗ ដោយ​មិនមាន​ផ្សព្វ ផ្សាយ​ព័ត៌មាន​ជា​ផ្លូវ​ការអោយ​មហាជន​អស់​មន្ទិល​នោះទេ​។ តាម​ការសាកសួរ​តាម​ទូរស័ព្ទ​ទៅ​លោក ស្ចារ ដែលជា​អ្នកដឹង រឿងរ៉ាវ​ករណីនេះ លោក​ប្រាប់ថា សុំ​មិន​រៀបរាប់​អី​វែងឆ្ងាយ​ទៀត​ទេ គឺ​ភាគី​ទាំង​២ គឹ​ឧកញ៉ា បាន​សុំទោស​នារី​រងគ្រោះ​ព្រមព្រៀងគ្នា បញ្ចប់រឿង​ហើយ ។

ដោយឡែក លោក ហេង វុទ្ធី ស្នងការរង​នគរបាល​ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃទី ៧ មករា ២០១៩ នេះ​នៅពេល​ភ្នាក់ងារ​សារព័ត៌មាន មាតុភូមិ សាកសួរ តាម​ទូរស័ព្ទ​ជុំវិញ ករណី និង និតិ​វិធី នៃ​ដោះលែង​ឧកញ៉ា វ័​ន្ត ប៊ុន​ថៃ នេះ លោ​កថា​ជាប់រវល់​រួច​ក៏​ចុច​បិត​ទូរស័ព្ទ ។ ឯ​លោក ឧកញ៉ា វ័​ន្ត ប៊ុន​ថៃ ការិយាល័យ​និពន្ធ​យើង​ពុំ​អាច​ស្វែងរក​ការ បំភ្លឺ​បានទេ ព្រោះ​ពុំមាន​លេខ​ទូរស័ព្ទ ។ មហាជន ក៏ដូចជា មន្ត្រីរាជការ​ក្នុង​ខេត្ត និង​អ្នកតាមដាន​ករណីនេះ​មានការ​ម​ន្ទឹ​ល សង្ស័យ​ទៅលើ​សមត្ថកិច្ច​ជំនាញ ចំពោះ​និតិ​វិធី នៃ​ការ​ដោះ លែង​ឧកញ៉ា​ប៊ុន​ថៃ​ថា​ជា​រឿង​មិន​ប្រក្រតី អាចមាន​ការ​ជះ​ទឹក លុយ​ក្រាស់ក្រែល​ទៅលើ​សមត្ថកិច្ច​ជំនាញ ក្នុងការ​ចាប់បង្ខំ​ឲ្យ​មានការ​សម្រប សម្រួល​ពី​គូរ​ភាគី ដោយ​បិទបាំង​ព័ត៌មាន​មិន​ផ្សព្វផ្សាយ​អោយ មហាជន​បានដឹង​ជា​ផ្លូវការ​ឡើយ ។a oknha thai5 

ករណីនេះ​វា​ជា​រឿង​ព្រហ្ម​ទ​ណ្ឌ័​តែ​មិនដឹងថា​ខាង ស្ថាប័ន អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​បាន​ចូលរួមចំណែក ដែរ ឬ អត់​នោះទេ ? ។ ដោយឡែក​មហាជន និង​មន្ត្រីរាជការ​មួយ ចំនួន​នៅ​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ករណី នៃ​ការប្រព្រឹត្ត​ទង្វើ​អសីលធម៌​បៀតបៀន​កេ​រ្ត៍​ខ្មាស់​ស្ត្រីភេទ និង​ប្រើ អំពើហិង្សា​លើ​នារី​ទន់ខ្សោយ​ពី​សំណាក់​ឧកញ៉ា​ច​រិ​ក​អន់​ឈ្មោះ ប៊ុន​ថៃ នេះ​គួរតែ​ក្រសួង​កិច្ចការនារី ដែលមាន​លោកជំទាវ អ៊ឹង កន្ថាផាវី ជា​រដ្ឋមន្ត្រី​ដែល​ទើប​បង្កើត​ក្រុមការងារ​មួយ​សម្រាប់​ជួយ​នារី​រងគ្រោះ​បន្ទាប់ពី​កើត​មានការ​មាក់ងាយ​តារាចម្រៀង​ស្រី​ទេព​បូ​ព្រឹក្ស​នោះ​គួ​ចុះ​ធ្វើការ​ស៊ើបអង្កេត​អោយ​ដិតដល់ ស្វែង រក​យុត្តិធម៌ អោយ​នារី​រងគ្រោះ​ព្រោះ​ពួកគាត់​ជា​នារី​ទន់ខ្សោយ ក្រីក្រ គឺ​មិន​ហ៊ាន​ប្រឈមមុខ​តទល់​ផ្លូវច្បាប់​ជាមួយ​ឧកញ៉ា អ្នកមាន​លុយ​នោះទេ គឺ​សុខចិត្ត​ទ្រាំ​ទទួលយក​សំណង​តិចតួច ឬ​អាច​មានការ​សុំទោស​ពី​ឧកញ៉ា​យ៉ាង​ឈឺចាប់​ផ្លូវចិត្ត​បំផុតនេះផង ។

ប្រសិនបើ​គ្មាន​ការស៊ើបអង្កេត​ចាប់​ជន​ប្រព្រឹត្ត​អំពើ​អ​សិ​ល​ធម៌​របៀប​ដូច​ឧកញ៉ា​ធូ​ថ្លៃ​នេះ​យកមក​ផ្តន្ទាទោស​តាមច្បាប់​ធ្វើជា គំរូ​ទេនោះ តម្លៃ​របស់​ស្ត្រី​ខ្មែរ​ពិតជា​ត្រូវបាន​គេ​មើលឃើញថា ធ្លាក់ចុះ​យ៉ាងខ្លាំង ក្រោម​ការប្រមាថ​មាក់ងាយ​ពី​សំណាក់​ពួក អ្នកមាន​លុយ និង​អំណាច​មួយចំនួន​ដែលមាន​ច​រិ​ក មិន​ថ្លៃថ្នូរ​ជាមិនខាន ៕ ដោយ : សុផល Tel : 012 953 824a oknha thai1 a oknha thai3 a oknha thai4