» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7582 នាក់

ម្សិលមិញ 9639 នាក់

សរុប 20697753 នាក់

ខ្មែរ​នៅ​កូរ៉េ​និង​អូស្ត្រាលី​ចេញ​ធ្វើបាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍ​ន័​ត្រីកោណ​កម្ពុជា​វៀតណាម​ឡាវ​នៅ​ភ្នំពេញ​យោធា​ចេញ​ការគាំទ្រ​រាជរដ្ឋាភិបាល​


​កូរ៉េ​៖​មានការ​ធ្វើបាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​តំបន់ត្រីកោណ​CLV​របស់​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េ ជប៉ុន និង​អូស្ត្រាលី​បានចាប់ផ្តើម​ឡើង​នៅ​ព្រឹក​ថ្ងៃ​១១ សីហា​នេះ​។ នៅ​កូរ៉េខាងត្បូង មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​២​ម៉ឺន​នាក់​បាន​ចេញមក​ធ្វើបាតុកម្ម​នៅ​កណ្តាល​ទីក្រុង​សេ​អ៊ូ​ល ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ខ្លួន​ចេញពី​គម្រោង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម​។​នេះ​បើតាម​គណៈកម្មការ​រៀប​ចំ​មហា​បាតុកម្ម​ឱ្យ​កាសែត​ដឹង​។a demont korea1

​ក្រុមបាតុករ​ជា​ពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រទេស​កូរ៉េ​ក៏​ស្នើឱ្យ​តុលាការ​ខ្មែរ​ដោះលែង​សកម្មជន​ការពារ​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ និង​ក្រុម​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឱ្យមាន​សេរីភាព​ឡើងវិញ​ផងដែរ​។​​តំណាង​បាតុករ​ក៏​ដើរ​ដាក់​ញត្តិ​ទៅ​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​បណ្តា​ស្ថានទូត​បរទេស​ដែលជា​ម្ចាស់​ហត្ថលេខី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស ផងដែរ ដើម្បី​ជំរុញ​ឲ្យ​កម្ពុជា​ដកខ្លួន​ពី​គម្រោង​CLV​នោះ​។​

​បាតុកម្ម​របៀបនេះ​ក៏មាន​នៅ​ប្រទេស​អូស្ត្រាលី​ផងដែរ​ដែលមាន​ពលរ​ដ្ឋ​ខ្មែរ​រស់នៅក្នុង​ទីក្រុង​ម៊ែ​ល​បន​ប្រមាណ​៥០០​នាក់​ចេញមក​តវ៉ា និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លុបចោល​គម្រោង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​CLV​នេះ និង​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ការគំរាមកំហែង​មកលើ​សិទ្ធិសេរីភាព​របស់​ពល​រដ្ឋ សកម្មជន​ការពារ​បរិស្ថាន សកម្មជន​ការពារ​សង្គម និង​សកម្មជន​នយោបាយ​បក្សប្រឆាំង​។​​ក្រៅពី​បាតុកម្ម​នៅ​កូរ៉េខាងត្បូង​និង​អូស្ត្រាលី ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​ជប៉ុន​ឯណោះ​ក៏បាន​ហែរ​ក្បួន​បាតុកម្ម​នៅ​កណ្តាល​ទីក្រុង​តូ​ក្យូ នា​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២៤​នេះដែរ​។​

​មុន​ផ្ទុះ​ការតវ៉ា​ព្រមៗ​គ្នា​ប្រឆាំង​គម្រោង​តំបន់ត្រីកោណ​អភិវឌ្ឍន៍​CLV​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ​រស់នៅ​ក្រៅប្រទេស​បែប​នេះ តុលាការ​ខ្មែរ​បាន​ចោទប្រកាន់ លោក ស្រ៊ុន ស្រ៊ន សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ពីបទ​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ក្រោយ​លោក​ធ្វើ​បទ​អត្ថាធិប្បាយ​អំពី​កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កាលពី​ថ្ងៃទី​២៣ ខែកក្កដា​។​
​ទាក់ទង​នឹង​ការធ្វើ​បាតុកម្ម​របស់​ព​ល​រដ្ឋ​ខ្មែរ​រស់នៅ​ក្រៅប្រទេស​នាពេល​នេះ លោក ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​ថ្លែង​មក​វិទ្យុ​បារាំង​អន្តរជាតិ​RFI​ថា នេះ​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​។ ប៉ុន្តែ​លោក ប៉ែន បូ​ណា ដាស់តឿន​ឱ្យ​យុវជន​ខ្មែរ​ប្រយ័ត្ន​ចាញ់បោក​ក្រុម​មួយ​ដែល​លោក​ហៅថា «​ជ្រុលនិយម​ដែលមាន​បំណង​ចង់​ដុតបំផ្លាញ់​ប្រទេសជាតិ និង​រុញ​ប្រទេស​ឱ្យ​ធ្លាក់​ទៅក្នុង​ភាពវឹកវរ និង​សង្គ្រាមស៊ីវិល​ឡើងវិញ​»​។​


​ទាក់ទង​បញ្ហា​បដិវត្តន៍​ពណ៍​វិញ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ប៉ែន បូ​ណា បាន​លើក​ហេតុផល​៥​ចំណុច ដែល​ធ្វើឱ្យ​កម្ពុជា​មិនអាច​មាន​ចលនា​បដិវត្តន៍​ពណ៌​ផ្តួលរំលំ​រាជរដ្ឋាភិបាល ដូច​ប្រទេស​បង់​ក្លា​ដេ​ស​តាម​ការ​បំផុស​របស់​ក្រុម​មួយចំនួន​បានឡើយ​( ព្រោះ​)​ការប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋា​ភិ​បា​ដោយ​ធ្វើ​បដិវត្តន៍​ពណ៌ គឺជា​អំពើ​ប្រឆាំងនឹង​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​។ នេះ​បើតាម​ការ​ឱ្យដឹងពី​តេ​ឡេ​ក្រាម​របស់លោក ប៉ែន បូ​ណា នៅ​ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២៤​។​

​លោក ប៉ែន បូ​ណា បញ្ជាក់​បែបនេះ ដោយ​លើកយក​ហេតុផល​៥​ចំណុច មក​អះអាង​។ ទី​១ រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​កើតចេញពី​ការបោះឆ្នោត ស្របច្បាប់​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​។ ដូច្នេះ ការប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដោយ​ប្រើ​មធ្យោបាយ​ហិង្សា មិន​ប្រជាធិបតេយ្យ​គឺជា​អំពើ​ល្មើសច្បាប់​។ នេះ​ស​បញ្ជាក់ថា ក្រុម​ជ្រុលនិយម​មួយ​ក្តាប់​តូច​នេះ​តែង​ប្រព្រឹត្ត​ខុសច្បាប់​ជា​រៀង​រហូតមក ហើយ​ទោស​ដែល​ពួកគេ​មាន​ជាប់​ខ្លួន​គឺជា​ឧទាហរណ៍​ស្រាប់​។ ទី​២ ប្រទេស​កម្ពុ​ជាមាន​សន្តិ​ភាព​ពេញលេញ​ចាប់ពី​ឆ្នាំ ១៩៩៨ មកក្រោម​នយោបាយ​ឈ្នះៗ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។ សន្តិភាព​មានតម្លៃ​ខ្ពស់​ណាស់​មិនអាច​កាត់ថ្លៃ​បាន​ពីព្រោះ​វា​បាន​អនុញ្ញាតឱ្យ​ប្រទេសជាតិ​ស្គាល់​ការអភិវឌ្ឍ​មិន​ធ្លាប់មាន​ពីមុន និង​បានផ្តល់​ក្តី​សុខ​និង​អត្ថប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់គ្នា​។ ដូច្នេះ ការប៉ុនប៉ង​អូសទាញ​ប្រទេស​ឱ្យ​ធ្លាក់​ក្នុង​សភាព​វឹកវរ ហិង្សា បង្ហូរឈាម ដែល​បើកផ្លូវ​ឱ្យ​សង្គ្រាមស៊ីវិល​កើតឡើង​សារជាថ្មី​គឺជា​អំពើ​ប្រឆាំង​សន្តិភាព​ដែល​អាជ្ញាធរ​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ជាដាច់ខាត​។​

​ក្រៅពី​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ក៏មាន​កម្លាំងប្រដាប់អាវុធ​ច្រើន​អង្គភាព​ព​ចេញ​សេចក្តីថ្លែងការណ៍​ការពា​រ​រាជរដ្ឋាភិបាល​ប្រឆាំង​ផែន​ការធ្វើបដិវត្ត​ន៍ព​ណ៍​ផងដែរ​។​ជាក់ស្តែង​សេចក្តីថ្លែងការណ៍​អគ្គបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ ចុះ​ថ្ងៃទី ១១​ខែសីហា ឆ្នាំ​២០២៤ បានបញ្ជាក់​ជំហរ​ថា កងយោធពល​ខេមរភូមិន្ទ ប្ដេជ្ញា​ការពារ​ឱ្យខាងតែបាន​នូវ​សន្តិភាព ស្ថិរភាព​ជាតិ និង សណ្ដាប់ធ្នាប់​សាធារណៈ ទោះ​ស្ថិត​ក្នុងតម្លៃ​ណាក៏ដោយ​។ ការ​ញុះញង់​ប៉ុនប៉ង​បង្កចលាចល​ផ្ដួលរំលំ រាជរដ្ឋាភិបាល​ស្របច្បាប់ ដោយ​ប្រើ​មធ្យោបាយ​ហិង្សា មិន​ប្រជាធិបតេយ្យ គឺជា​អំពើ​ល្មើសច្បាប់​។​

​សេចក្តីថ្លែងការណ៍​ព្រមាន​ថា​៖​​«​កងយោធពល​ខេមរភូមិន្ទ នឹង​បង្ក្រាប​និង​កម្ទេច​រាល់​ឧបាយកល​ញុះញង់​ក្នុង​ចេតនា បំផ្លាញ​ជាតិ បំផ្លាញ​សន្តិភាព ក្នុង​គោលបំណង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ទោះ​ក្នុង​រូបភាព​ណា​ក្ដី​»​។​​តាមរយៈ​សេចក្តីថ្លែងការណ៍​នេះ អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បញ្ជា​ឱ្យ​មេបញ្ជាការ​កងទ័ពជើងគោក កងទ័ព ជើង​ទឹក កងទ័ព​ជើង​អាកាស កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បញ្ជាការដ្ឋាន​អង្គរក្ស មេបញ្ជាការ ទ័ព​ជំនាញ និង​ប្រធាន​ស្ថាប័ន​ទាំង​អស់នៃ​កងយោធពល​ខេមរភូមិន្ទ ត្រូវ​គ្រប់គ្រង​កម្លាំង​ឱ្យបាន​ហ្មត់ចត់ ពង្រឹង​វិន័យ​ផ្ទៃក្នុង និង​កម្ចាត់​ឱ្យបាន​ទាន់ពេលវេលា​នូវ​កម្លាំង​អមិត្ត​ទាំងឡាយ​។​a demont korea a demont koreaa a sron 


​