» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8112 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698283 នាក់

សមត្ថកិច្ចបរិស្ថានចាប់រឹបអូស ឈើប្រភេទសុក្រំ ២៥ដុំ ម៉ូតូ៤គ្រឿងឲ្យមេព្រៃ តែជនសង្ស័យបានរត់គេចខ្លួន

 

ខេត្តក្រចេះ៖ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តមអគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកដ្ឋានអធិការកិច្ចនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នាយកដ្ឋានធនធានមនុស្ស នៃក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តក្រចេះ នាថ្ងៃទី ១៩ ខែកុម្ភ: ឆ្នាំ២០២៦ បានចុះពិនិត្យវាយតម្លៃសកម្មភាពការងារ របស់មន្រ្តីតាមតំបន់ការពារ និងបានដឹកនាំសហការ ជាមួយគណបញ្ជាការឯកភាពស្រុកសំបូរ បង្ក្រាបបទល្មើសធនធានធម្មជាតិ ជាក់ស្តែងនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ដោយចាប់រឹបអូស ឈើប្រភេទសុក្រំ ២៥ដុំ ម៉ូតូ៤គ្រឿង។ ជនសង្ស័យបានរត់គេចខ្លួន មុនពេលសមត្ថកិច្ចទៅដល់។a timber kro  

ក្រុមការងារបានប្រគល់ជូនវត្ថុតាងរួមមានដូចខាងលើជូនសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់អនុវត្តនីតិវិធី ដើម្បីស្វែងរកជនសង្ស័យមកដាក់ទោសតាមច្បាប់។ ជាមួយគ្នានេះក្រុមការងារបន្តសហការជាមួយ អាជ្ញាធរមូលដ្ឋាន រួមជាមួយប្រជាពលរដ្ឋ ក៏ដូចជាឬក្រុមហ៊ុនដែលប្រកបអាជីវកម្ម ទូកដ ឬសាឡាងចម្លង កុំអនុញ្ញាតឲ្យមធ្យោបាយ រថយន្ត ម៉ូតូ ឬគោយន្តកែឆ្នៃទាំងឡាយណា ដែលមានដឹកបទល្មើស ធនធានធម្មជាតិ បានឆ្លង និងសូមចូលរួមសហការ ផ្តល់ព័ត៌មាន ដើម្បីសមត្ថកិច្ចចុះអន្តាគមន៍បង្ក្រាបឲ្យទាន់ពេលវេលា៕ ប្រភព និងរូបភាព៖ ក្រសួងបរិស្ថានa timber kro1