» កូរ៉េខាងត្បូង និងអាមេរិក ធ្វើសមយុទ្ធរួមគ្នា ដើម្បីទប់ទល់នឹងសមត្ថភាពយោធាថ្មីរបស់កូរ៉េខាងជើង » សម្តេចធិបតីជួបសំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែង » យកផ្លែឈើចិនពីខេត្តព្រះសីហនុមកលក់គិតជាទឹកប្រាក់តម្លៃ១២ម៉ឺនដុល្លាររយះពេល១ឆ្នាំមិនព្រមសង ត្រូវម្ចាស់បំណុលតាមទាន់ចាប់ខ្លួននៅផ្សារដើមគរ » លទ្ធផលនៃកិច្ចប្រជុំតុលាការកំពូលកម្ពុជា វៀតណាម ឡាវ លើកទី៨នៅភ្នំពេញ » សម្ដេចតេជោ ហ៊ុន សែនអំពាវនាវឲ្យតុលាការពន្លឿនការងារករណីបណ្តឹងស្ត្រីឈ្មោះសំ សុខាដែលជំនាញជេបញ្ចោរ » អនុរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក គាំទ្រការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចព្រមព្រៀង​សន្តិភាពទីក្រុងគូឡាឡាំពួរ...! » ឈ្នះសឹក-ចាញ់សង្រ្គាម៖ ភាពប្រទាញប្រទង់ផ្ទុយគ្នាខាងផ្នែកយុទ្ធសាស្រ្តរបស់ថៃចំពោះកម្ពុជា » ថៅកែហាងជនជាតិប៉ូឡូញម្នាក់ស្លាប់នៅកោះរ៉ុងដោយសារមិនឈប់ផឹកស្រាតាមពេទ្យ! » រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ អះអាងជូនភារៈធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តឥតដកថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) » សមត្តកិច្ចដេកយាម១យប់ទើបនាំខ្លួនស្ត្រីអ្នកលក់ទូរសព្ទ័អនឡាញតែសម្តីឈ្លើយមកវាស់កំពស់បែករឿងមន្ត្រីយោធាកាកក់កបតែគេជេរ » តារាចម្រៀងវៀតណាមម្នាក់បង្ហាញពីវប្បធម៌ខ្មែរ! » ក្រសួងមហាផ្ទៃ រកឃើញភាពមិនប្រក្រតីនៃចំណាយថវិការឃុំសង្កាត់ក្នុងខេត្តកំពង់ឆ្នាំងចំនួន៥និងណែនាំឱ្យចាត់វិធានការជាបន្ទាន់ លើមន្ត្រីទាំងឡាយណា ដែលគប់គិតគ្នា » មហាជន និងកងទ័ពចេញប្រតិកម្មចំពោះម្ចាស់ហាងទូរស័ព្ទជេរករណីយ៍ប្រមាថយោធិនជួរមុខទោះបីប្រកាសផ្តល់សំណងនិងទៅសុំទោសក៏ដោយ! » សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគោលបំណងនៃ​ការបង្កើត កិច្ចសហប្រតិបត្តិ​ការអភិវឌ្ឍន៍ត្រីកោណ​ CLV-DTA​ និងប្តេជ្ញាកសាងផ្លូវទៅកន្ទុយនាគ » ទំនាក់ទំនងផ្នែកអាកាសចរណ៍ រវាងសហរដ្ឋអាមេរិក និងកម្ពុជា បន្តដំណើរទៅមុខយ៉ាងប្រសើរក្នុងពេលការនាំចេញរបស់កម្ពុជាកើនឡើង!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5694 នាក់

ម្សិលមិញ 12365 នាក់

សរុប 20056923 នាក់

សម្តេច​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​អះអាង​ពី​នយោបាយ​សាច់គោ​និង​ស្ពៃ​នៅ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ


​ភ្នំពេញ​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២៥​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ នៅ​ខេត្ត​ព្រះសីហនុ មាន​លក្ខណៈពិសេស​ជាង​តំបន់​ផ្សេងៗ នៅ​កម្ពុជា​។​a manet sihanu2 

​ក្នុងឱកាស​អញ្ជើញ​អបអរសាទរ​ការទទួល​បាន​ក្រុមហ៊ុន​វិនិយោគ​ចំនួន​២០០ និង​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត​ជាង ៣​ម៉ឺន​នាក់ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ សម្តេច​មហា​បវរ​ធិបតី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ជា​លក្ខណៈពិសេស​តំបន់​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ មាន​លក្ខណៈពិសេស​ជាង​តំបន់​ផ្សេងៗ​នៅ​កម្ពុជា ដោយ​តំបន់​នេះ ត្រូវបាន​ទទួលស្គាល់​, គាំទ្រ និង​មាន​ការចុះ​កិច្ចព្រមព្រៀង​ពង្រឹង​ទំនាក់ទំនង និង​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់ ចាប់ពី​ថ្នាក់ក្រោម​ដល់​ថ្នាក់លើ រវាង​រដ្ឋាភិបាល​កម្ពុ​ជា​-​ចិន ដែល​បាន​បើក​ការដ្ឋាន​សាងសង់​ដំបូង​នៅ​ឆ្នាំ​២០០៨ ជាពិសេស​ការរួម​គ្នា​អនុវត្ត «​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ​»​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត​ថ្លែង​រំលឹក​ពី​ប្រ​វិ​ត្តិ​កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​លើក​ទី​១ មកកាន់​កម្ពុជា កាលពី​ខែតុលា ឆ្នាំ​២០១៦, លោក ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន ក៏បាន​លើកឡើងថា ភាគី​ចិន​នឹង​លើកទឹកចិត្ត​សហគ្រាស​ចិន​ល្បីៗ ឱ្យធ្វើ​កិច្ចសហប្រតិបត្តិការ និង វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​។ ក្នុងអំឡុង​កិច្ចប្រជុំ​ជាន់ខ្ពស់​នៃ​វេទិកា​កំពូល​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ «​ខ្សែក្រវាត់ និង ផ្លូវ​» លើក​ទី​២ ក្នុង​ឆ្នាំ​២០១៩ នៅ​ទីក្រុង​ប៉េកាំង​, សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជាក់ថា ភាពជោគជ័យ​នៃ​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្ត​ព្រះសីហនុ ជា​សក្ខីភាព​មួយ​យ៉ាងច្បាស់​នៃ​ការកសាង​គម្រោង​ផែនការ​សហប្រតិបត្តិកា​រ «​ខ្សែក្រវាត់ និង ផ្លូវ​» រវាង​ប្រទេស​ទាំងពីរ​។​

​សម្រាប់​ការវិនិយោគ​រកស៊ី​នៅ​ស្រុក​ខ្មែរ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែងថា​កម្ពុជា​មិន​ប្រកាន់​ចំពោះ​អ្នកវិនិយោគ​មកពី​ប្រទេស​ណា​នោះឡើយ ពោលគឺ​ស្វាគមន៍​អ្នកវិនិយោគ​ពី​គ្រប់​ប្រទេស​។​​សម្ដេចនាយក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​៖ «​នៅពេលដែល​អាមេរិក និង​ចិន មានការ​ចរចារ​គ្នា​រឿង​ពាណិជ្ជកម្ម គេ​ចោទថា​រដ្ឋាភិបាល​ខ្មែរ​យក​ស្ពៃ យក​សាច់គោ ហើយ​ខ្ញុំ​ធ្លាប់​និយាយ​ម្ដង​ហើយ​នៅ​កំពត មិន​ថា​ស្ពៃ មិន​ថា​សាច់គោ មិន​ថា​បង្គា បង្កង កំពឹស មិន​ថា​ផ្លែឈើ កម្ពុជា​យក​ទាំង​អស់មិ​ន​ថា​ប្រទេស​ណា​ទេ​។ ហើយ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ពិតណាស់​ផ្ដួចផ្ដើម​ដោយ​រដ្ឋាភិបាល​កម្ពុជា​-​ចិន តែ​ក៏មាន​រោងចក្រ​សហគ្រាស​ពី​អាមេរិក ពី​បារាំង ពី​អឺរ៉ុប ពី​ប្រទេស​ផ្សេងៗ​នៅទីនេះ បានន័យថា​យើង​យក​ទាំងអស់ ដោយ​មិន​ប្រកាន់​រើសអើង​អ្នកណា​ទេ​»​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ឲ្យ​ដឹងថា ខេត្ត​ព្រះសីហនុ ចំនួន​រោងចក្រ​សហគ្រាស បាន​កើនឡើង​ពី ៦៩​សហគ្រាស ជាមួយ​កម្មករនិយោជិត ១០,៦១៩ នៅ​ឆ្នាំ​២០០៨ រហូតដល់ ៣,៨៣៣​សហគ្រាស ជាមួយ​កម្មករនិយោជិត ១១៥,៨៥៤​នាក់ គិត​ត្រឹម​ខែមេសា ឆ្នាំ​២០២៥ ដោយ​ទទួលបាន​ប្រាក់​ឈ្នួល​មធ្យម​សរុប ប្រមាណ ៣៥៩​លាន​ដុល្លារ ក្នុង​១​ឆ្នាំ​។ ដោយឡែក សម្រាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​៥ នៅ​ខេត្ត​ព្រះសីហនុ មាន​រោង​ចក សហគ្រាស សរុប​ចំនួន ៣២៧​សហគ្រាស មាន​កម្មករនិយោជិត​ចំនួន ៤៦,៧៥០​នាក់ ទទួលបាន​ប្រាក់​ឈ្នួល​មធ្យម​សរុប​ប្រមាណ ១៥០​លាន​ដុល្លារ ក្នុង​១​ឆ្នាំ​។​

​ទាក់ទង​និង​ផល​ប្រ​យ​ជន៍​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​នេះដែរ​លោក វ៉ាង វិ​ន​ប៊ី​ន ឯកអគ្គរដ្ឋទូត​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​នៅ​ប្រទេស​កម្ពុជា បានធ្វើការ​កត់សម្គាល់​ថា សមិទ្ធផល​រយៈពេល​១៧​ឆ្នាំ នៃ​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ គឺ​បង្ហាញ​អំពី​ភាពរស់រវើក​នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន និង​កាន់តែ​ស៉ី​ជម្រៅ ក្នុង​រយៈពេល​៧០​ឆ្នាំ​កន្លងមកនេះ​។ តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ ត្រូវបាន​ផ្ដួចផ្ដើម​បង្កើតឡើង​នៅ​ឆ្នាំ​២០០៨ ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​ថ្នាក់ដឹកនាំ​របស់​ចិន​។​

​បើតាម​លោក វ៉ាង វិ​ន​ប៊ី​ន​, ចំនួន​សហគ្រាស​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស្មើនឹង​ប្រមាណ ៧០% នៃ​ចំនួន​សហគ្រាស​សរុប​នៅក្នុង​ខេត្ត​ព្រះសីហនុ ហើយ​បាន​បង្កើត​ការងារ​ចំនួន ៣២០០០ ហើយ​ទំហំ​នាំចូល និង​នាំចេញ​សរុប មាន​ច្រើនជាង ៧% នៃ​ពាណិជ្ជកម្ម​អន្តរជាតិ​សរុប​របស់​ប្រទេស​កម្ពុជា និង​បាន​ក្លាយជា​ក្បាលម៉ាស៊ីន នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ និង​ក្លាយជា «​ចានបាយ​មាស​» សម្រាប់​ប្រជាជន​ខិតខំ​ប្រឹងប្រែង នៃ​ខេត្ត​ព្រះសីហនុ​។​
​លោក​បាន​គូសបញ្ជាក់​ទៀតថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ត្រូវបាន​ប្រធានាធិបតី Xi Jinping សរសើរ​ថា​ជា «​គំរូ នៃ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​រវាង​ចិន និង​កម្ពុជា​»​។

ចាប់តាំងពី​ការបង្កើតឡើង ពឹង​ផ្អែកលើ​ការយកចិត្តទុកដាក់​ផ្ទាល់ខ្លួន​របស់​មេដឹកនាំ​ចិន និង​កម្ពុជា ពឹង​ផ្អែកលើ​ការគាំទ្រ​ដ៏​រឹងមាំ​របស់​រដ្ឋាភិបាល​ខេត្ត​ជាំ​ង​ស៊ូ និង​ខេត្ត​ព្រះសីហនុ ពឹង​ផ្អែកលើ​បរិស្ថាន ពាណិជ្ជកម្ម​កាន់តែ​ប្រសើរឡើងៗ​ជា​បន្តបន្ទាប់ ដោយមាន​ការដឹកនាំរ​បស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​បានប្រែក្លាយ​ពី​ព្រៃភ្នំ​មួយ ទៅជា​មជ្ឈមណ្ឌល​អភិវឌ្ឍ​ន៍​ដ៏​រស់​រវើក​។​

ឯកអគ្គរដ្ឋទូត​ចិន​រូបនេះ បានលើកឡើង​ដែរ​ថា នៅ​ខែ​កន្លងទៅ ប្រធានាធិបតី Xi Jinping បាន​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​កម្ពុជា ប្រកបដោយ​ជោគជ័យ​។ សេចក្តីថ្លែងការណ៍​រួម ដែល​ចេញ​ដោយ​ភាគី​ទាំងពីរ​បាន​បញ្ជាក់ថា «​ប្រទេស​ចិន​មាន​ឆន្ទៈ​បន្ត​គាំទ្រ​ការអភិវឌ្ឍ នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ផ្តោតលើ​ចក្ខុវិស័យ​របស់​កម្ពុជា ក្នុង​ការកសាង​តំបន់​គំរូ​សេដ្ឋកិច្ច​ពហុមុខ​ងារ​នៅ​ខេត្ត​ព្រះសីហនុ និង​លើកទឹកចិត្ត​ក្រុមហ៊ុន​ចិន​ដែលមាន​សមត្ថភាព​កាន់តែច្រើន​ទៀត មក​ដាក់​ការវិនិយោគទុន​នៅ​ប្រទេស​កម្ពុជា​»​។​

​លោក វ៉ាង វិ​ន​ប៊ី​ន អះអាងថា ប្រទេស​ចិន​មាន​ឆន្ទៈ​រួមជាមួយ​ភាគី​កម្ពុជា ដើម្បី​អនុវត្ត​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី Xi មកកាន់​ប្រទេស​កម្ពុជា ពង្រឹង​ការតភ្ជាប់​គ្នា នៃ​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់ និង​ផ្លូវ​» ជាមួយនឹង «​យុទ្ធសាស្ត្រ​បញ្ច​កោណ​» ជំរុញ​ការអភិវឌ្ឍ​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ឲ្យ​ប្រកបដោយ​កម្រិត​ខ្ពស់​ភាវូបនីយកម្ម បៃតង​ភាវូបនីយកម្ម ឌីជីថល​ភាវូបនីយកម្ម និង​អន្តរ​ជាតូបនីយកម្ម ផ្តល់ជំនួយ​ដល់​ភាគី​កម្ពុជា​ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​ឆ្នាំ​២០៣០ និង​២០៥០ របស់ខ្លួន និង​បន្ត​ចាក់​កម្លាំង​ជំរុញ​ទៅក្នុង​ការកសាង​សហគមន៍​ជោគវាសនា​រួម​គ្រប់​រដូវ ក្នុង​យុគសម័យ​ថ្មី​ចិន​-​កម្ពុជា​៕a manet sihanu