» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10912 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701083 នាក់

ធនាគារជាតិ ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ «​កម្ចី​ខុសច្បាប់​» តាម​ប្រព័ន្ធ​អន​ឡាញ បណ្តាញ​សង្គម ខិតប័ណ្ណ និង​ការបិត​ផ្សាយ​តាម​ទីកន្លែង​សាធារណៈ​

​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ «​កម្ចី​ខុសច្បាប់​» តាម​ប្រព័ន្ធ​អន​ឡាញ បណ្តាញ​សង្គម ខិតប័ណ្ណ និង​ការបិត​ផ្សាយ​តាម​ទីកន្លែង​សាធារណៈ​នានា បន្ទាប់ពី​លេខ​ឡើង​នូវ​បាតុភាព​ជនរងគ្រោះ​ព្រោះ​ជនខិលខូច​មួយចំនួន​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ពី​ការផ្តល់​ឥណទាន​ដល់​អតិថិជន​ជាមួយ​លក្ខខណ្ឌ​ងាយស្រួល ប៉ុន្តែ​អត្រា​ការប្រាក់​ខ្ពស់កប់ពពក​ដែល​អាច​បង្ក​ជា​បំណុល​វ័ណ្ឌក​។​a bank prince 

​ទាក់ទង​បញ្ហា​នេះ​នៅ​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២២ ធនាគារជាតិ​នៃ​កម្ពុជា​បានចេញ​ប្រកាស​ពត៍​មាន ស្ដីពី​ការផ្សព្វផ្សាយ​ឲ្យ​ដឹងថា កន្លងមក​ធនាគារជាតិ​នៃ​កម្ពុជា សង្កេតឃើញថា មាន​ជនខិលខូច​មួយចំនួន​បាន​ផ្សព្វផ្សាយ​យ៉ាង​បើកចំហ ដោយ​ផ្តល់​ឥណទាន​ដល់​ប្រជាពលរដ្ឋ​តាម​រូបភាព​ផ្សេងៗ​ជាច្រើន​ដូចជា ប្រព័ន្ធ​អន​ឡាញ​, បណ្តាញ​សង្គម​, ការផ្សព្វផ្សាយ​តាម​ខិត្តប័ណ្ណ និង​ការបិត​ផ្សាយ​តាម​ទីកន្លែង​សាធារណៈ​នានា​ជាដើម​។​ធនាគា​ជាតិ​ចាត់ទុកថា​៖ ការផ្តល់​ឥណទាន​ដោយ​ក្រុមហ៊ុន ឬ​បុគ្គល​ដែល​គ្មាន​អាជ្ញា​បណ្ណ​ទាំងនេះ គឺជា​សកម្មភាព​ល្មើ​សនឹង​ច្បាប់​ជា​ធរមាន ជាពិសេស​ច្បាប់​ស្ដីពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​។​
​ធនាគារជាតិ​នៃ​កម្ពុជា «​សូម​ថ្កោលទោស​ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន និង​ការផ្តល់​ឥណទាន​ក្រៅផ្លូវការ​ខុសច្បាប់​គ្រប់​រូបភាព ទន្ទឹមនេះ​ធនាគារជាតិ​នៃ​កម្ពុជា កំពុង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ចំពោះ​ក្រុមហ៊ុន ឬ​បុគ្គល​ដែល​ធ្វើ​សកម្មភាព​ល្មើស​នានា​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​»​។​

​ធនាគារជាតិ​នៃ​កម្ពុជា​បញ្ជាក់ថា​៖ «​ដើម្បី​ចៀសវាង​ការបោកប្រាស់​ក្រោមរូបភាព​ណាមួយ ឬ​ផលវិបាក​ផ្សេងៗ​ពី​ការទទួលបាន​ឥណទាន​ក្រៅផ្លូវការ និង​ដើម្បី​រក្សា​ស្ថិរភាព​ក៏ដូចជា ជំនឿ​ទុកចិត្ត​របស់​សាធារណជន ក្នុង​ប្រព័ន្ធ​ធនាគារ ធនាគារជាតិ​នៃ​កម្ពុជា​សូម​ស្នើ​ដល់​សាធារណជន​ទាំងអស់ មេត្តា​ប្រុងប្រយ័ត្ន​ឱ្យបាន​ខ្ពស់បំផុត និង​សូម​លើកទឹកចិត្ត​ឱ្យប្រើ​ប្រាស់​តែ​សេវា​របស់​គ្រឹះស្ថាន​ផ្លូវការ​តែប៉ុណ្ណោះ​»​។​
​ធនាគារជាតិ​នៃ​កម្ពុជា សូម​ជម្រាបជូន​សាធារណជន​ជ្រាបថា គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ប្រកប​អាជីវកម្ម​ពី ធនាគារជាតិ​នៃ​កម្ពុជា​រួមមាន​៖ ធនាគារពាណិជ្ជ ធនាគារ​ឯកទេស​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទទួល​ប្រាក់​បញ្ញើ គ្រឹះស្ថាន​មីក្រូ​ហ័​រញ្ញ​វត្ថុ ក្រុមហ៊ុន​ភតិសន្យា​ហិរញ្ញវត្ថុ គ្រឹះស្ថាន​ឥណទាន​ជនបទ គឺជា​ប្រភេទ​គ្រឹះស្ថាន​ស្របច្បាប់ និង​ផ្លូវ​ការដែល​អាច​ផ្តល់​ឥណទាន និង​/​ឬ​សេវា​ពាក់ព័ន្ធ​ផ្សេងទៀត​ដល់​ក្រុមហ៊ុន សហគ្រាស និង​ឯកត្តជន​។​គ្រឹះស្ថាន​ទាំងនេះ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ហើយ​អតិថិជន​របស់​គ្រឹះស្ថាន​ទាំងនេះ ត្រូវបាន​ការពារ​ដោយ​ច្បាប់​ផងដែរ​៕a bank money a bank money1 

​