» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 10975 នាក់

ម្សិលមិញ 9639 នាក់

សរុប 20701146 នាក់

ត្រី​សម្រាប់ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ ឬ​ទឹកត្រី ចាប់​មាន​ពីថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២២ ដល់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២៣ នៅ​ខេត្តកណ្តាល និង​ភ្នំពេញ​

​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​ដែលមាន​បំណង​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ ឬ​ទឹកត្រី​សូម​អញ្ជើញ​ព ចាប់ពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២២ ដល់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២៣ មាន​ត្រី​ច្រើន ខេត្តកណ្តាល និង​ភ្នំពេញ ។a fish hok

យោងតាម​សេចក្តីជូនដំណឹង របស់​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២២​បាន​ឲ្យ​ដឹងថា ក្នុង​រដូវ​នេសាទ​ឆ្នាំ​២០២២-២០២៣ តាម​ការសង្កេត ត្រី​ចាប់ផ្តើម​បន្លាស់ ទី​ចេញពី​បឹង​ទន្លេសាប បឹង ស្ទឹង និង​ព្រែក​នានា ចូល​ទន្លេសាប ទន្លេមេគង្គ និង​ទន្លេបាសាក់ ដែល​អំណោយ ផល​ដល់​ការធ្វើ​នេសាទ​បាន​ត្រី​ច្រើន ជាពិសេស​គន្លង​ដាយ​ត្រី​តាម​ដង​ទន្លេសាប នៅក្នុង​ភូមិសាស្ត្រ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ ពីថ្ងៃ​៧​កើត ដល់​ថ្ងៃ​១២​កើត ខែបុស្ស ត្រូវ​នឹង​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២២ ដល់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២៣ ក្នុងករណី​មេឃ​ស្រឡះ​ល្អ គ្មាន​ភ្លៀង​កក់ខែ ឬ​មិន​ទទួលរង​ឥទ្ធិពល​ព្យុះភ្លៀង​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ ឬ​ទឹកត្រី សូម​រួសរាន់​អញ្ជើញ​មក​ទិញ​ត្រី តាម​ពេលវេលា និង​ទីកន្លែង​ដូច​មាន​ក្នុង​សេចក្តីជូនដំណឹង​នេះ​។ ទន្ទឹមនេះ​រដ្ឋបាល​ជល​ផល​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ មេត្តា​បង្ក លក្ខណៈ​ងាយស្រួល ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​បានធ្វើ​ដំណើរ ស្នាក់នៅ និង​ដឹកជញ្ជូន​ផល ផលិតផល​តី ដោយ​រលូន​តាម​ការគួ​រ ៕a fish hok1 


​