
វីដេអូ
តាមដានសង្គម

ចំនួនអ្នកទស្សនា
ថ្ងៃនេះ 4440 នាក់
ម្សិលមិញ 7641 នាក់
សរុប 18983131 នាក់
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីទទួលបានបណ្តឹងពីអ្នកប្រើប្រាស់ ពាក់ព័ន្ធការច្នៃបន្លំប្រើបាកូដ (Barcode) កម្ពុជា (884) បិតលើបាកូដថៃ (885) នៃសំបកវេចខ្ចប់ផលិតផលទឹកដោះគោម៉ាក Kofi ។ មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះទៅត្រួតពិនិត្យដល់ទីតាំងដាក់បង្ហាញលក់ (Showroom) របស់ក្រុមហ៊ុន ដែលស្ថិតនៅផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បានរកឃើញថាពិតជាមានការបន្លំបិតបាកូដលើផលិតផលនោះនិងមានការទទួលស្គាល់ពីម្ចាស់ផលិតផលប្រាកដមែន។
មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានបន្តចុះទៅត្រួតពិនិត្យនៅទីតាំងឃ្លាំងស្តុកទុកផលិតផល ដែលមានអាស័យដ្ឋានស្ថិតនៅម្តុំផ្សារដើមថ្កូវ ក្នុងសង្កាត់បឹងត្របែក និងបានរកផលិតផលទឹកដោះគោម៉ាក Kofi សរុបទាំងអស់ចំនួន ២០៥កេស ក្នុងនោះបិតរួចមានចំនួន ១៤៤កេស និងមិនទាន់បិតមានចំនួន ៦១កេស។ករណីនេះម្ចាស់ផលិតផលបានសារភាពថា បានធ្វើការចែកចាយលក់បន្តទៅតាមបណ្តាខេត្តចំនួន៦ និងបានផ្តល់នូវឯកសារពាក័ព័ន្ធនៃការនាំចូលផលិតផលដល់សមត្ថកិច្ចក.ប.ប. ដើម្បីត្រួតពិនិត្យ។
ជាវិធានការបន្ទាន់របស់ក្រុមការងារបានដាក់ចេញគឺ៖១. តម្រូវឱ្យម្ចាស់ទំនិញប្រមូលផលិតផលដែលមានបិតបាកូដទាំងអស់ត្រឡប់មកវិញ ពីបណ្តាគោលដៅ លក់ ចែកចាយ ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមខេត្តពាក់ព័ន្ធក្នុងរយៈពេលពីរថ្ងៃ ដោយមន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. នឹងចុះតាមឃ្លាំពិនិត្យចំពោះសកម្មភាពនេះ។២. តម្រូវឱ្យបកស្ទីកឃ័របាកូដកម្ពុជា ចេញពីផលិតផលទាំងអស់ ក្រោមការត្រួតពិនិត្យរបស់មន្ត្រី ក.ប.ប.។៣. មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. នឹងចាត់វិធានការបន្តស្របតាមនីតិវិធីដែលមានចែងក្នុងច្បាប់និងបទប្បញ្ញត្តិជាធរមាន។