» កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី » បន្ទាប់ពីឃាត់ខ្លួនយុវជនម្នាក់ព្រោះមានទូរសព្ទ័ល្អមិនចេះប្រើនគរបាលស្រុកពញាឮ អំពាវនាវដល់សាធារណៈជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយវីដេអូ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្រ្តី » កម្ពុជាវៀតណាមតាមរយៈនាយករដ្ឋមន្ត្រីបង្ហាញពីការពង្រឹងកិច្ចសហការអភិវឌ្ឈន៍សេដ្ឋកិច្ចនិងសន្តិសុខរវាងប្រទេសទាំងពីរ » ត្រាំប្រកាសទិញប្រេងពីរុស្ស៊ីក្រោមលេសបញ្ចុះតម្លៃបង្កការមិនសប្បាយចិត្តដល់ក្រុងគៀវ! » សម្តេចធិបតីហៅលោកអ៊ុំ សំអាន អ្នកនយោបាយប្រឆាំងឲ្យមកអះអាងការចោទថាវាស់ដីជាមួយថៃចូលដីខ្មែរអ៊ុំសំអានថាទាល់តែលើកទោសបានមក? » លោកស្រី ជា សេរី ថា សេដ្ឋកិច្ចកម្ពុជាបន្តរក្សាភាពធន់ដោយសារកម្ពុជាមានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 8731 នាក់

ម្សិលមិញ 9961 នាក់

សរុប 20659238 នាក់

ប្រទេស​ដែន​កោះ Solomon ជួល​កោះ​មួយ​ទាំងមូល​ឲ្យ​ចិន​កាន់កាប់​ក្រោយ​ដាក់​ទូត​ជាមួយគ្នា​


​កោះ​សូ​ឡូ​ម៉ុង​៖ ប្រទេស​ដែន​កោះ​មួយ​ឈ្មោះ​សូ​ឡូ​ម៉ុង​​ជួល​កោះ​មួយ​ទាំងមូល​ឲ្យ​ក្រុមហ៊ុន​ចិន​បន្ទាប់ពី​ប្រទេស​ដែន​កោះ​នៅ​តំបន់​តំបន់​ប៉ាស៊ីហ្វិក​មួយ​នេះ​ភ្ជាប់​ការទូត ជាមួយ​អាជ្ញាធរ​ទីក្រុង​ប៉េកាំង​បានតែ​១​ថ្ងៃ​បន្ទាប់ពី​ខ្លួន​បាន​ផ្តាច់​ពី​ប្រទេស​តៃវ៉ាន់ ។a koh solomong2

ទី​ភ្នា​ក់​ព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែតុលា ឆ្នាំ​២០១៩​ធ្វើ​សេចក្ដីរាយការណ៍ នេះ​។ យោងតាម ឯកសារ​នេះ​ដដែល ខេត្ត​ភាគ​កណ្ដាល​នៃ​ប្រទេស​ដែន​កោះ Solomon បាន​យល់ព្រម​ចុះ​កិច្ចព្រមព្រៀង​ជួល​កោះ​ទូ​ឡា​ហ្គី​( Tulagi) ដែលជា​តំបន់​មានទឹក​ជ្រៅ​សក្តិសម​នឹង​យោធា​ឈរជើង ជាមួយ​ក្រុមហ៊ុន​រដ្ឋ​ចិន China Sam Group កាលពី​ថ្ងៃទី​២២ ខែកញ្ញា កន្លងទៅ​។

ការចុះហត្ថលេខា​នេះ ត្រូវបាន​ធ្វើឡើង​តែមួយ​ថ្ងៃ ក្រោយពី​ចិន និង​កោះ​សូ​ឡូ​ម៉ុង​( Solomon )​បានប្រកាស​បង្កើត​ទំនាក់ទំនង​ទូត​ជា​ផ្លូវការ​នឹង​គ្នា ក្រោយពី​បាន​ផ្តាច់ទំនាក់ទំនង​ទូត​ជាមួយ​កោះ​តៃវ៉ាន់​។​គួរបញ្ជាក់​ថា​ទូ​ឡា​ហ្គី​( Tulagi) គឺជា​ដែន​កោះ​មួយ​មាន​ផ្ទៃ​តែ​ពីរ​គីឡូម៉ែត្រ​ក្រឡា និង​មាន​ប្រជាជន​រស់នៅ​១,២០០​នាក់ ។​

កោះ​មានដី​តូច​តែមាន​វិសាលភាព​ផ្ទៃ​ទឹកធំ​ទូលាយ​បើតាម​ច្បាប់​សមុទ្ទ​ឆ្នាំ​១៩៨២​នោះ ធ្លាប់ជា​អតីត​ដែនដី​អាណានិគម​របស់​ជប៉ុន អំឡុង​សម័យ​សង្គ្រាមលោកលើកទី​២​ផងដែរ​។ ក្រុមហ៊ុន​ឆាយ​ណា​សាំ​( China Sam) នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បញ្ជាក់ថា ខ្លូន​បាន​ប្ដេជ្ញាចិត្ត​ធ្វើ​កិច្ចសហប្រតិបត្តិការ ជាមួយ​ប្រទេស Solomon តែ​ក្នុង​វិស័យ​ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ នេសាទ និង​ទេសចរណ៍​៕a koh solomong a koh solomong1 

​