» រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទី២ ជូនគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ នៅថ្ងៃទី១៦ ខែតុលា នេះ » ក្រសួងការពារជាតិវៀតណាមបោះមេបើកពិពណ៍ពាណិជ្ចកម្មបង្ហាញផលិតផលនៅរាជធានីភ្នំពេញបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិចុះហត្ថលេខាសហការយោធា » នារីម្នាក់ដែលជេរប្រមាថ​លើវីរកង ទ័ពតាមបណ្ដាញសង្គម​ Bigo Live​ ត្រូវសមត្ថកិច្ចខេត្តកំពង់ ស្ពឺ ឃាត់ខ្លួនបានហេីយ » ក្រុមមន្ត្រីឧទ្យានុរក្ស និងអាជ្ញាធរមូលដ្ឋានបន្តតាមដានហ្វូងដំរីព្រៃក្រោយព្រិជមនុស្សស្លាប់នៅស្រុកជាំក្សាន្ត » អគ្គនាយករងនៃក្រសួងរ៉ែ និងថាមពល ម្នាក់ ត្រូវបានឃាត់ខ្លួនបន្ទាប់ពីជិះរថយន្ត Ford ពាក់ស្លាកលេខរដ្ឋ ដេញបាញ់រថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យកូនប្រុសបង្កើតរងរបួស » កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់ » គ្រោះថ្នាក់ចរាចរណ៍លើផ្លូវឈ្នះឈ្នះបណ្ដាលឲ្យនារីម្នាក់មកពីភ្ជុំវិញស្លាប់ និងម្នាក់ទៀតរងរបួសស្រាល » ហេតុអ្វីអារ៉ាប៊ីសាអូឌីតចាយលុយរាប់ពាន់លានដុល្លារលើវិស័យការពារជាតិតែមិនអាចការពារការវាយប្រហារពីក្រុមHouthi » កម្ពុជា-វៀតណាម បង្កើនកិច្ចសហប្រតិបត្តិការយោធាក្រោមរូបភាពត្រៀមប្រារព្ធខួប ៦០ ឆ្នាំនៃទំនាក់ទំនងការទូតប្រទេសទាំងពីរ » សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ក្នុងពេលអ៊ុំសំអានរុញឲ្យ២៣តុលាវិញ » ករណីលង់ទឹកសមុទ្រ នៅចំណុចព្រែកកំពង់បាយសមត្តកិច្ចសង្គ្រោះកុមារបាន ៤នាក់ តែម្នាក់ទៀតបាត់បង់ជីវិត »  អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើលោក Deng Pibing ដែលល្បីតាមកាសែតអាល់ហ្សាហ្ស៊ីរ៉ារឿងរកលុយពីការឆបោកតាអនឡាញ » អ្នកកាសែតអនឡាញ CBN.TV និងបក្ខពួក ៥នាក់ត្រូវឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ ព្រមទាំងដកហូតអាវុធខ្លី និងគ្រឿងញៀន! » កម្ពុជាជាទិផ្សារទំនិញរបស់ចិនទំហំពាណិជ្ចកម្ម ​កើនឡើង​ជាង​ ១៧,៥ ​ពាន់លានដុល្លារ ​ត្រឹម​រយៈ​ពេល​ ៩ ខែ ឆ្នាំនេះ » លោកដូណាល់ត្រាំរិះគន់ប្រធានាធិបតីអ៊ុយក្រែនបន្ទាប់ពីមានកិច្ចព្រមព្រៀងទិញប្រេងពីរុស្ស៊ី

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7007 នាក់

ម្សិលមិញ 9682 នាក់

សរុប 20666917 នាក់

គ្មាន​មន្ត្រី​រដ្ឋាភិបាល​សម្តេច​តេ​ជោ​ណា​មិន​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទូរស័ព្ទ ឡើយ​

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២២​នេះ បានប្រកាសថា​មិន​តែងតាំង​តួនាទី ដល់​អ្នក​ដែល​អក្ខរកម្ម​ព័ត៌មានវិទ្យា ជាពិសេស​ការមិន​ចេះ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទូរស័ព្ទ នោះឡើយ​។a hospital1 

ការបញ្ជាក់​បែបនេះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ដំណើរការ​ជា​ផ្លូវការ​នូវ​អគារ​ជំងឺ​ត្រចៀក ច្រមុះ បំពង់ក មិត្តភាព​កម្ពុជា​-​កូរ៉េ ដែល​បាន​ប្រសូត្រ​ចេញមក​ពី​ផ្លែផ្កា​នៃ «​គម្រោង​ការកសាង​សមត្ថភាព​សម្រាប់​មជ្ឍមណ្ឌល​ត្រចៀក ច្រមុះ បំពង់ក នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង​» ។​

​សម្តេច​តេ​ជោ​បញ្ជាក់ថា​៖ «​សម័យ​នេះហើយ អញ្ចឹង​បាន​ថា​អស់លោក​រដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី អស់លោក​ទាំងឡាយ ត្រូវតែ​រៀនសូត្រ ខ្ញុំ​មិនឱ្យ​អស់លោក ឬក៏​មន្ត្រី​ទាំងអស់​នៅ​កម្ពុជា ពីមុន​ខ្ញុំ​ប្រើពាក្យ​ថា អក្ខរកម្ម​កុំព្យូទ័រ អី​ឡូ​វ​ខ្ញុំ​ប្រើពាក្យ​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ ខ្ញុំ​ប្រើពាក្យ​អក្ខរកម្ម​ព័ត៌មានវិទ្យា ហើយ​ឱ្យ​ចេះ​តែមួយ​ជុំវិញ​ទូរស័ព្ទ​បាន​ហើយ មិនចាំបាច់​ចេះ​អី​ច្រើន ចេះតែ​ប្រើ​ម៉ា​ប្រជុំ​វិញ​ប្រព័ន្ធ​ទូរស័ព្ទ អញ្ចឹង​បើ​អ្នកឯង​មិនចេះ​ទេ ខ្ញុំ​មិនអាច​តែងតាំង​បានទេ​...! ព្រោះ​ឧទាហរណ៍​ឱ្យធ្វើ​អភិបាលខេត្ត​បើ​អត់​ចេះ​ប្រើ Whats App, viber, Line ,Telegram, WeChat អី​ផង ឬ​ប្រើ Zoom សម្រាប់​ការប្រជុំ​ផង តែងតាំង​លោក​ប្រជុំ​ជាមួយ​គេ​យ៉ាងម៉េច​? អញ្ចឹង​អត់​តែងតាំង​ទេ អញ្ចឹង​ត្រូវ​រៀន​អាហ្នឹង​ឱ្យ​ចេះ​»​។​

សម្តេច​តេ​ជោ ហ៊ុន សែន បានឱ្យដឹងថា សម័យ​បច្ចុប្បន្ន​នេះហើយ គឺ​ការងារ​ជាច្រើន​ត្រូវបាន​ធ្វើឡើង​តាមរយៈ​ការបញ្ជូនសារ​តាម​ប្រពន្ធ​សង្គម​នានា ដែល​បានផ្តល់​ភាពងាយស្រួល និង​ទទួលបាន​ព័ត៌មាន​លឿន ប៉ុន្តែ ប្រសិនបើ​មន្ត្រី​ដែលមាន​តួនាទី​ទទួលបន្ទុក​ស្ថាប័ន​ណាមួយ មិនចេះ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​នោះ បែរជា​ប្រើប្រាស់​លេខ​ទូរស័ព្ទដៃ សម្រាប់​ទាក់ទង​ផ្តល់ព័ត៌មាន​នោះ​ច្បាស់​នឹងធ្វើ​ឱ្យ​កិច្ចការងារ​មានការ​យឺតយ៉ាវ ឬ​ត្រូវ​បែកការណ៍​ជាដើម​។​

​កម្ពុជា​បានដាក់​ចេញ «​ក្របខណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា ២០២១-២០៣៥» ដែលជា​ចក្ខុវិស័យ​វែងឆ្ងាយ ក្នុងការ​កសាងរ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​រស់​រវើក តាមរយៈ​ការរៀបចំ​មូលដ្ឋានគ្រឹះ​ជំរុញ​ការ ទទួលយក និង​ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល នៅក្នុង​គ្រប់​តួអង្គ​សង្គម ទាំង​រដ្ឋ ពលរដ្ឋ និង​ធុរជន ដើម្បី​ជំរុញ​សន្ទុះ​កំណើន សេដ្ឋកិច្ច​ថ្មី និង​លើកកម្ពស់​សុខុមាលភាព​សង្គម ដោយ​ផ្អែកលើ​គន្លង​ប្រក្រតីភាព​ថ្មី​»។

​គូបញ្ជាក់ថា អគារ​ជំងឺ​ត្រចៀក ច្រមុះ បំពង់ក មិត្តភាព​កម្ពុជា​-​កូរ៉េ ក្នុង​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ត្រូវបាន​បង្កើតឡើង ដើម្បី​ផ្តល់​ការព្យាបាល​ឯកទេស សម្រាប់​អ្នក​ដែលមាន​បញ្ហា​ត្រចៀក ច្រមុះ និង​បំពង់ក​។​​អគារ​មាន​កម្ពស់​៥​ជាន់ បំពាក់​ដោយ​ឧបករណ៍​ទំនើប សម្រាប់​ការធ្វើ​រោគវិនិច្ឆ័យ ការព្យាបាល និង​ការវះកាត់ ត្រូវបាន​សាងសង់ នៅក្នុង​បរិវេណ​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង ដើម្បី​ជួយ​កែលម្អ​សេវា​វេជ្ជសាស្ត្រ នៅក្នុង​មន្ទីរពេទ្យ​នេះ​។​​អគារ​ជំងឺ​ត្រចៀក ច្រមុះ បំពង់ក ថ្មី​នេះ​មាន​ទំហំ​សរុប ៤,១៧៧.៩៤​ម៉ែត្រការ៉េ មាន​គ្រែ​សរុប​ចំនួន ១២៨​គ្រែ រួមមាន​៖​ផ្នែក​ពិនិត្យ​ពិគ្រោះ​ជំងឺ​ក្រៅ បន្ទប់វះកាត់ បន្ទប់​ក្រោយ​វះកាត់ និង​បន្ទប់សង្គ្រោះបន្ទាន់​៕a hospital a hospital2 


​