» រថយន្តដឹកអ្នកទោស បុករថយន្ត Ford បណ្ដាលឲ្យរបួសមន្រ្តី ៣នាក់ នៅកំណាត់ផ្លូវជាតិលេខ៦ » បាតុកម្មបន្លំជាកុប្បកម្មលោកប្រធានាធិបតីម៉ាក្រុង អំពាវនាវឱ្យស្ងប់ស្ងាត់ និងសន្យាមិនអនុគ្រោះក្រុមកុប្បករ ចូលលួចប្លន់ទំនិញ តាមហាងពេញទីក្រុង » តារាសម្តែង ហេង កូស៊ីន ជួបគ្រោះថ្នាក់ចរាចរណ៍តែនាងនៅក្លាហានហ៊ានរត់ទៅកាក់មុខឡានបង្កទាំងមិនញញើត » មន្ទីរសុខាភិបាលខេត្តកណ្តាលបំភ្លឺព័ត៌មាន ស្តីពីករណីស្លាប់ របស់និស្សិតស្រីឆ្នាំទី២ ពាក់ព័ន្ធនឹងមន្ទីរសម្រាកព្យាបាល ថុន សីហារបស់មន្ទីរសុខាភិបាលខេត្ត! » សង្គ្រាមរវាងមន្ត្រីប៉េអឹមបន្ទាយមានជ័យនិងលោកចាងហ្វាងផែងវណ្ណៈចាប់ផ្ទុះក្រោយពីរំលឹករឿងដីការចាប់ខ្លួនជនជាប់ចោទនួននីណារ៉ូមេកាងឆបោកតាមអនឡាញនៅប៉ោយប៉ែត!? » មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បញ្ជេរកងកម្លាំង​បង្ក្រាប​ឧបករណ៍នេសាទ​ ផ្ទាល់ក្នុងពេលជលផលលែងធ្វើការកើត!? » សម្តេចធិបតីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជិះម៉ូតូឆ្លងទ្វីប វ៉ាន សាកូលីន ចូលជួបពេលទស្សនកិច្ចនៅតួកគីយ៉េ » ហ្វូងដំរីព្រៃ​ សម្លាប់មនុស្សនៅជាក្សានចល័ត មកដល់ស្រុកគូលែន ក្នុងខេត្តព្រះវិហារ » កម្ពុជា-តួគី ចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងយោធា» ខណៈតួគីអំពាវនាវឱ្យដោះស្រាយ«ជម្លោះព្រំដែន»ដោយសន្តិវិធី » ទីតាំងសត្តឃាត១កន្លែងបង្កផលប៉ះពាល់បរិស្ថាន និងសុខភាពធ្ងន់ធ្ងរដល់ប្រជាពល រដ្ឋ តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ មិនចុះចាត់វិធានការសោះ?!!! » នាយទាហានផ្កាយ៣ ចំនួន២រូប មានអត្តលេខដូចគ្នា «ស្ទួន?តើជាកំហុសអ្នកណា? » តើគួរឲ្យជឿទេគ្រាន់តែប៉ូលិសហៅទៅសួរនាំអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ក៍ចង់ក ស្លា..ប់..នៅស្នងការដ្ឋាន នគរបាល ខែត្រកំពង់ស្ពឺ? » លោក ត្រាំ ថាការវាយប្រហាររបស់អ៊ុយក្រែន លើរោងចក្រចម្រាញ់ប្រេងរុស្ស៊ីឡើងវិញ គឺជារឿអាម៉ាស់ដោយមិនហ៊ានរិះគន់រុស្ស៊ី » ២០២៦កម្ពុជានាំចេញទៅអាមេរិកបានចំណូលជាំង១១ពាន់លានដុល្លារក្នុងមានការ​នាំចេញ​កង់​សម្រេច​បាន​ជាង​ ៥៥២ ​លានដុល្លារ ​ » EU សម្លឹងមើលមករករ៉ែសំខាន់ៗរបស់វៀតណាម ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិន

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7874 នាក់

ម្សិលមិញ 9639 នាក់

សរុប 20698045 នាក់

មេ​ប៉ូលិស​ខ្មែរ​ទៅ​ចុះ​MOU​ជាមួយ​ប៉ូលិស​អាមេរិក​!

​ភ្នំពេញ ៖ ខុសពី​សម័យ​លោក​ឧ​ត្ត​ម​សេនីយ៍​ហុក​ឡងឌី​កាលពី​ថ្ងៃទី​៤​មេសា​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នគរបាលជាតិ​ទៅ​សហរដ្ឋអាមេរិក​ដើម្បី​ជួបប្រជុំ​ជាមួយ​នគរបាល​សហ​ព​ន្ធ័​អាមេរិក​( FBI )​និង​ចុះ​អនុស្សារណៈ​យោគយល់​គ្នា (MOU) ស្តីពី​កិច្ចសហប្រតិបត្តិការ​អនុវត្ត​ច្បាប់ រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​។​a po go us1 

នេះ​បើតាម​លោក​​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ឃឿន អគ្គ​ស្នងការរង​នគរបាលជាតិ​បាន​ឲ្យ​ដឹង​។​កម្មវិធី​នៅ​សហរដ្ឋអាមេរិក​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ក​កម្ពុជា គឺមាន​រយៈពេល​៥​ថ្ងៃ​( ពីថ្ងៃ​ទី​៥​ដល់​១០ ខែមេសា ឆ្នាំ​២០១៩ )​តាម​ការអញ្ជើញ​របស់​ការិយាល័យ​ស៊ើបអង្កេត​បទឧក្រិដ្ឋ របស់​សហរដ្ឋអាមេរិក (FBI) ក្នុង​គោលបំណង ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​បទឧក្រិដ្ឋ​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឆាយ គឹម​ឃឿន បញ្ជាក់ថា ការចុះ​អនុស្សារណៈ​យោគយល់​គ្នា​រវាង​អគ្គស្នងការ​នគរបាល​ជាតិ និង​ការិយាល័យ​ស៊ើបអង្កេត​បទឧក្រិដ្ឋ​រប​ស់​សហរដ្ឋអាមេរិក (FBI) គឺជា​លើក​ទី​១ ដោយ​កន្លងមក​ប៉ូលិស​កម្ពុជា សហការ​ល្អជា​មួយ FBI ក្នុងការ​សហការគ្នា​ស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋ ជាពិសេស​បទល្មើស​បច្ចេក​វិទ្យា​។ ភាគី​ទាំងពីរ យល់ឃើញថា ការរីក​រាលដាល ដែលមាន​អង្គការ​ចាត់តាំង ចាំបាច់​កងកម្លាំង​អនុវត្ត​ច្បាប់ នៃ​ប្រទេស​ទាំងអស់ គួរតែមាន​កិច្ច​សហការគ្នា​ដើម្បី​ទប់ស្កាត់ រួមទាំង​បញ្ហា​អន្តោប្រវេសន៍​ខ្លះ​ដែរ​៕a po net go us 

​